ដោយសារវ៉ារ្យ៉ង់ដែល​​តា​កំពុង​​បន្តរីក​រាល​ដា​លពា​ស​ពេ​ញ​​ខេត្ត​ និង​មាន​ករណី​ឆ្លង​យ៉ា​ង​តិ​ច​ ១៧​ ករណី និង​បាន​ដាក់​កំហិត​លើកា​រ​​ធ្វើ​ដំ​ណើ​រ​នៅទូទាំង​ប្រទេស​ រួមទាំង​នៅ​ក្នុង​រដ្ឋ​ធានី​ប៉េកាំង​ ដែល​កំពុង​បង្កើន​ការ​ការពារ​ខ្ពស់​របស់​ខ្លួន​ ក្រោយ​មាន​ការ​ផ្ទុះ​ឡើង​វ៉ារ៉្យង់​ដែល​​តា​កើន​ដល់​ជាង ៥០០ ករណី​ទូទាំងប្រទេស​។ នេះ​បើតាម​ការ​ផ្សាយ​របស់​សារព័ត៌មាន​ CNN។

ល្បឿន​ និងទំ​ហំ​នៃ​កា​រ​រី​ក​រា​លដា​ល​នេះ បា​នជំ​រុ​ញ​​ឱ្យមា​ន​កា​រ​រឹ​ត​ប​ន្តឹ​ង​ការ​ធ្វើ​ដំ​ណើ​​រ​ក្នុង​ប្រទេស​ ដោយ​សេវា​ដឹក​ជញ្ជូន​តាម​តាក់ស៊ី​ និ​ងសេ​វា​ក​ម្ម​ហៅ​រ​ថ​យន្ត​តា​ម​អ៊ី​ន​ធឺ​ណិត​​ ក៏​ត្រូវ​បាន​ផ្អា​ក​នៅ​ក្នុ​ង​តំបន់​ ដែល​មាន​ហានិភ័យម​ធ្យមនិង​ខ្ពស់​​។​

ដើម្បី​ទ​ប់ស្កា​ត់​កា​រ​ផ្ទុះ​ឡើង​នៃ​វ៉ារ៉្យង់​នេះ​ អា​ជ្ញាធ​រ​ចិ​ន​នៅ​ទូ​ទាំង​ប្រ​ទេស​ កំពុ​ង​ប្រើ​វិ​ធានកា​រ​រក្សា​គម្លាត​សង្គម​ខ្លាំង​បំផុត​ ចា​ប់​តាំ​ង​ពី​កា​របិ​ទ​ប្រ​ទេ​ស​ ដែល​ពួ​ក​គេ​បា​ន​ដា​ក់​ពង្រា​យ​នៅ​វូ​​ហាន​ក្នុង​ដំ​ណា​ក់កា​ល​ដំ​បូ​ង​នៃ​ កា​ររី​ក​រា​លដា​ល​វីរ៉ុស​នេះ​។

នៅទីក្រុង Zhangjiajie ដែលមានប្រជាជន ១,៥ លាននាក់​ នៅ​ភាគ​កណ្តាល​ប្រ​ទេស​ចិន​ មន្រ្តីចិន​បាន​បិទ​ទី​ក្រុ​ង​នេះប្រ​​កប​ដោ​យ​ប្រ​សិ​ទ្ធ​ភា​ព​ បន្ទា​ប់​ពី​បា​ន​រកឃើញ​ករណី​ឆ្លង​ ១៣ ករណី​ កាលពីប៉ុន្មានថ្ងៃមុន​ ដោយ​រារាំ​ង​អ្ន​ក​ស្រុ​កនិ​ងអ្ន​ក​ទេ​ស​ច​រ​មិន​ឱ្យ​ចា​ក​ចេ​ញពីតំបន់​នេះ ​ ខណៈ​ដែលរ​ដ្ឋាភិ​បាល​កំពុង​ធ្វើ​យុទ្ធនា ការ​ធ្វើតេ​ស្ត​​ទ្រង់​ទ្រា​យ​ធំ​ទូទាំ​ងទី​ក្រុ​ង​។

ដោយឡែក​ នៅទីក្រុងប៉េកាំងវិញ អាជ្ញាធរ​បា​នប​ង្កើ​នការបិទខ្ទប់​ក្នុង​ស្រុក​ និង​បិ​ទ​បា​រ៍ និង​កា​រ​ជួ​ប​ជុំ​សា​ធារ​ណៈ​ដូ​ចជាកា​រ​ប្រ​គំតន្ត្រី​ ប​ន្ទាប់​​ពីទី​ក្រុង​នេះ រក​ឃើញ​ករណី​ឆ្លង​ក្នុង​ស្រុ​ក​ដំ​បូង​រ​ប​ស់​ខ្លួន​ក្នុង​រយៈ​ពេល ៦ ខែ​កន្លង​មក​។ ទីក្រុ​ង​វូ​ហាន​ ក៏​កំ​ពុ​ងធ្វើ​យុទ្ធ​នា​តេស្ត​​ប្រជាជនទាំង ១១ លាន​​នាក់​របស់​ខ្លួន​ បន្ទាប់​ពី​បា​ន​រក​ឃើញ​ករណី​វិជ្ជមាន​ចំនួន​ ៧​ ករណី​។

លោក Yanzhong Huang សមាជិក​ជា​ន់ខ្ព​ស់​ផ្នែក​សុ​ខ​ភា​ពពិ​ភ​ពលោក​នៅ​ក្រុ​មប្រឹ​ក្សា​ទំ​នា​ក់​ទំនង​បរទេស​ បាន​និយា​យ​ថា​៖ «​នេះ គឺ​ជា​កា​រ​ផ្ទុះ​ឡើ​ង​ដ៏​អា​ក្រ​ក់​បំ​ផុ​តចាប់​តាំ​ង​ពីការ​រីក​រាល​ដាល​នៅ​វូ​ហាន​កាល​ពី​ឆ្នាំ​មុ​ន»។

អាជ្ញា​ធ​រ​អ​ន្តោប្រ​វេ​ស​ន៍​ចិ​នក៏​បា​ន​ប្តេ​ជ្ញាថា​៖ «យើង​នឹង​រឹត​ប​ន្តឹ​ង​ការ​ធ្វើ​ដំ​ណើ​រ​ឆ្លង​កា​ត់​ព្រំ​ដែ​ន​ ដែល​មិន​ចាំ​បាច់​បន្ទាន់​ និង​មិន​ចាំ​បា​ច់​នានារួ​ម​ទាំង​រឹ​ត​ប​ន្តឹង​កា​រ​ចេញលិ​ខិ​ត​ឆ្លង​ដែ​ន​ស​ម្រា​​ប់ព​ល​រ​ដ្ឋ​​ចិន​ជាដើម​»។​

អា​ជ្ញាធ​រ​ចិ​ន​ បាន​ជំ​រុ​ញ​ឱ្យ​ប្រ​ជា​ជ​ន​លុប​ចោល​កា​រ​ធ្វើដំ​ណើ​រ​ អាជីវកម្មនិង​វិ​ស្ស​​ម​កា​លនានា​ ខណៈ​មហា វិទ្យាល័យ​មួ​យ​ចំ​នួ​ននៅ​ទូ​ទាំ​ង​ប្រ​ទេស​ បាន​ស្នើ​ឱ្យ​និ​ស្សិ​ត ​ជាពិសេស​និ​ស្សិ​ត​ម​កពី​តំបន់​ ដែល​មាន​ហានិភ័យ​ខ្ពស់ព​​ន្យារ​ពេ​ល​កា​រ​ត្រ​ឡប់​ម​ក​សា​លា​រៀ​ន​វិញ​ស​ម្រា​ប់​ឆ​មា​ស​ថ្មីនេះ​។​

គួរបញ្ជាក់ផងដែរថា ការ​ផ្ទុះឡើ​ង​ជា​ប​ន្តបន្ទាប់​លើក​នេះ បាន​ចា​ប់ផ្តើ​ម​ដំ​បូ​ងនៅ​ណានជីង​ខេត្ត​ជាំង​ស៊ូ​ភាគ​ខាង​កើ​តប្រ​​ទេស​ចិ​ន ផ្ដើម​ចេញ​ពី​អ្ន​កបោ​​សសម្អាត​​ព្រ​លាន​យ​ន្ត​ហោះ​ចំ​នួ​ន​ ៩​​ នាក់​ ដែល​គេរក​ឃើញ​ថា​ឆ្លង​មេរោគ​នៅ​ថ្ងៃ​ទី​​ ២០ ​​ខែ​ក​ក្ក​ដា​ ក្នុងអំឡុ​ងពេល​ធ្វើ​តេ​ស្តធ​ម្ម​តា​។​ អាជ្ញាធរ​ចិន​បាន​ភ្ជា​ប់​ច​ង្កោ​មនេះ​ទៅ​នឹង​​ជើ​ង​ហោះ​ហើរ​​ពីប្រ​​ទេស​រុ​ស្ស៊ី​ ដែ​ល​បា​ន​មក​​ដ​ល់​អា​កាសយានដ្ឋានអន្តរជា​​តិណា​ន​ជី​ង​លូ​​គូ​ កាលពី​ថ្ងៃទី​ ១០ ខែ​ក​ក្កដា​។​​

ចាប់​តាំង​ពី​ពេល​នោះ​ម​ក​ វ៉ារ៉្យង់​​នេះ បា​ន​រីក​រា​ល​ដា​ល​យ៉ា​ងតិ​ច​​ ២៦​​ ទី​ក្រុ​ង​ រួម​ទាំ​ង​តំ​ប​ន់​ទេ​ស​ច​រ​ណ៍ Zhangjiajie និង​រដ្ឋ​ធា​នី​ប៉េ​កាំ​ង។ ក្នុង​រ​យៈ​ពេ​លតែ​ ២ ​ស​ប្តា​ហ៍​ប៉ុ​ណ្ណោះ ប្រទេស​ចិន​ បាន​រាយការណ៍​ពី​ករណី​ឆ្លង​ក្នុ​ង​ស្រុ​ក​ចំ​នួ​នជា​ង ​​៤៨០ ករណី​។ នេះបើយោងតាមការចុះផ្សាយរបស់ CNN ចេញ​ពី​រ​បាយការណ៍​ប្រចាំថ្ងៃ​រប​ស់​គ​ណៈ​ក​ម្មកា​រ​សុ​ខភា​ព​ជា​តិ​។

ប៉ុន្តែអ្នកជំនាញ​កំ​ពុ​ង​សួរ​ថា​ តើអ្វី​ជា​យុ​​ទ្ធសា​ស្រ្ត​រ​ប​ស់​ប្រ​ទេ​ស​ឥឡូវនេះ​ ខណៈ​ដែល​គេ​ដឹង​ច្បាស់​ថា ​មេរោគ​នេះ​​នឹង​មិ​ន​បា​ត់ឡើ​យ​ក្នុ​ងពេ​ល​ឆា​ប់ៗ​នេះ​​។ កាលពី​ស​ប្តាហ៍មុ​ន​ អ្នកវិទ្យាសាស្ត្រវិ​ទូ​ជនជាតិ​ចិ​ន​ឈ្មោះ​ Zhang Wenhong បាន​​សរ​​សេ​រ​នៅក្នុ​ង​អត្ថ​ប​ទ​ស្ដី​អំពី​ការ​រៀន​រស់​ជាមួយ​នឹង​​មេរោគ​ក្នុង​រយៈ​ពេល​វែង​។

លោក Zhang បាននិយាយថា​ ការផ្ទុះ​ឡើ​ង​ថ្មី​ៗនេះ​នៅទី​ក្រុង​ណា​ន​ជី​​ងភា​គ​​ខា​ងកើត​ប្រ​ទេ​សចិ​ន​គួ​រ​​តែ​ប្រើ​បទ​ពិសោធ​នេះ​ថា ​ជា​បទពិសោធ​សម្រាប់​​ឆ្លើ​យ​ត​ប​នឹ​ងជំ​ងឺ​រា​ត​ត្បាត​នៅថ្ងៃ​ខាង​មុខ​។

ទិន្នន័យបាន​ប្រាប់​យើង​ថា​ ទោះបី​ជា​យើ​ង​ម្នា​ក់​ៗ​ត្រូ​វ​ចា​ក់​វ៉ា​ក់​សាំង​នា​ពេ​ល​អ​នា​គ​ត​ក៏ដោយ​ ក៏​កូវីដ ១៩ នៅតែ​បន្ត​រាត​ត្បាត​ ប៉ុន្តែ​នៅ​​កម្រិ​ត​ទា​បដែ​លមា​ន​អ​ត្រា​ស្លា​ប់​ទាប​ជា​​ង​នេះ​។​​ ប​​ន្ទាប់ពីមាន​ភាព​ស៊ាំ​នៃ​វ៉ាក់​សាំង​ក៏​មេរោគ​នេះ​​នៅ​តែឆ្លង​ជានិច្ច​នា​ពេលអ​នាគ​ត​។

លោក Zhong Nanshan អ្នកជំនាញ​រោគរាត​ត្បា​ត​កំ​ពូ​ល​រប​ស់​ចិន​ បាន​និ​យា​យ​នៅ​ក្នុ​ង​កិ​ច្ច​ប្រ​ជុំ​មួ​យ​នៅ​ទីក្រុ​ង​ក្វា​ង​ចូ​វកាល​ពី​ថ្ងៃសៅរ៍ថា៖ «យើងមិនបន្ធូរ​ដៃ​បាន​ទេ​។ យើង​ត្រូ​វតែ​យ​ក​ចិត្តទុ​ក​ដា​ក់​ចំពោះ​វិធានការ​ត្រួត​ពិ​និត្យ​ ​ហើយ​ប្រ​ទេស​ចិ​ន​ ត្រូវ​កា​រ​ឈា​ន​ដ​ល់​អ​ត្រា​ចា​ក់​វ៉ា​ក់​សាំង​​ ៨៣ ភាគរយ​ទូទាំង​ប្រទេស ដើម្បី​ទទួល​ភាពស៊ាំ​ជាសហគមន៍​ ប៉ុន្តែ​មិន​បា​ន​និ​យា​យ​ថា​ តើចិន​នឹ​ង​ប​ន្ធូ​រ​ប​ន្ថយ​កា​រ​រឹ​ត​ត្បិត​ទេ​ បន្ទាប់​ពី​ប្រទេស​នេះ​ទទួ​លបា​នតួ​លេខ​នេះ​»។

បច្ចុប្បន្ន​ ប្រទេ​ស​ចិន​ ចែក​ចាយ​វ៉ា​ក់សាំ​ង​ចំ​នួ​នជា​ង ​​១,​៧​​ ពាន់​លាន​ដូស​ក្នុង​ស្រុក​ ពោល ​គឺ​ជិត​ ៥ ដ​ង​ច្រើន​ ជាង​ស​ហ​រ​ដ្ឋ​អា​មេ​រិ​ក​សរុ​ប​ គ្រប់គ្រាន់សម្រាប់​ចែក​ចាយ​វ៉ា​ក់​សាំ​ង​ ៦​០​ ភាគ​រ​យ​នៃ​ប្រ​ជា​ជ​ន ​​១,​៤​​ ពា​ន់​លា​ន​នា​ក់​រ​ប​ស់​ចិន​​ ហើយ​វ៉ា​ក់​សាំ​​ងនេះ​ ក៏​គ្រប​ដ​ណ្ត​ប់​លើ​មនុស្សពេ​ញ​វ័​យ​នៅ​តាម​ទី​ក្រុ​ង​ធំ​ ៗ​​ដូចជា​ប៉េកាំង ទទួល​បាន​ ៩១ ភាគរយ​ ​ខណៈ​សៀ​ង​ហៃទទួល​បាន​​ចំ​នួ​នជា​ង ​៨​៥ ភាគរយ​​​​៕