ប្រធាន​អង្គ​កា​រសុ​ខ​ភា​ព​ពិ​ភព​លោ​ក (WHO) កំពុង​អំពាវនាវ​ឱ្យ​បញ្ឈប់​ការចាក់​វ៉ាក់សាំង​ដូស​ទី៣ ​យ៉ា​ង​ហោច​ណាស់​ឱ្យ​ដល់​ខែ​កញ្ញានេះ​ ដើម្បី​រក្សា​គម្លា​ត​រ​វា​ង​កា​រចា​ក់​វ៉ា​ក់​សាំង​នៅ​ក្នុ​ង​ប្រ​ទេ​ស​អ្នក​មាន​ និង​អ្ន​ក​ក្រ​កុំ​ឱ្យ​មាន​វិសមភាពខ្លាំង​ពេក​។ នេះ​បើ​តាម​ការ​អំពាវនាវ​របស់​លោក​ Tedros Adhanom Ghebreyesus ប្រធាន​អង្គការ​ដដែល​នេះកាល​ពីថ្ងៃពុធ​។

ប្រទេស​ ដែល​មា​ន​ប្រា​ក់​ចំ​ណូ​ល​ខ្ព​ស់​ បាន​ចែក​ចាយ​វ៉ាក់សាំង​ដល់​ប្រទេស​ខ្លួនជា​មធ្យម​​ជាង​ ៥០ ដូស​ ក្នុង​ខែ​ឧសភា ហើយ​​ចំ​នួ​ន​នេះ បាន​កើ​ន​ឡើ​ង​ទ្វេ​ដ​ងនេះ​នា​ពេល​ថ្មីៗ​នេះ។ បើយោ​ង​តា​ម​អ​ង្គ​កា​រសុខភា​ព​ពិ​ភ​ព​លោ​ក​។ ​ប្រទេសដែ​ល​មា​ន​ប្រា​ក់​ចំ​ណូ​ល​ទាប​ អាច​ចែក​ចាយ​វ៉ាក់សាំងត្រឹម​តែ​ ១,៥ ភាគរយ​ប៉ុណ្ណោះ​ដោយ​សារ​តែខ្វះ​កា​រ​ផ្គ​ត់​ផ្គង់​។

ដើម្បី​ប្រឆាំ​​ង​នឹង​កា​រ​រី​ក​រា​ល​ដា​ល​នៃ​វ៉ា​រ្យ៉ង់​ដែលតា​ ប្រទេ​ស​មួ​យ​ចំ​នួ​ន​បាន​ចា​ប់​ផ្តើ​ម​ប្រើប្រាស់​ ឬចាប់ផ្តើម​យុទ្ធសាស្ត្រ​វ៉ាក់សាំង​ដូស​ទី៣ ដើម្បីបង្កើន​ប្រសិទ្ធភាព​ក្នុង​ការ​ប្រយុទ្ធប្រឆាំង​ជាមួយ​វ៉ារ៉្យង់​ដដែល​នេះ។​ ប៉ុន្តែ​ យុទ្ធសាស្ត្រ​នេះ​ អ្នក​វិ​ទ្យា​សា​ស្ត្រ​​តែង​ជជែកវែក​ញែក​ជានិច្ច ​ថា​តើ​ត្រូវ​កា​រ​បា​ញ់​ថ្នាំ​ប​ន្ថែ​ម ឬយ៉ាងណា​។​

កាលពីស​ប្តា​ហ៍​មុនប្រ​ធា​នា​ធិប​តី​អ៊ី​ស្រា​អែ​ល​លោក Isaac Herzog ក៏​បាន​ចាប់​ផ្តើ​ម​យុ​ទ្ធ​នា​ការ​វ៉ាក់សាំង​ដូស​ទី​៣​លើ​មនុស្ស​ ដែ​ល​មា​ន​អាយុ​លើ​​សពី​​​ ៦​០​​ ឆ្នាំ ​នៅក្នុងប្រទេស។

សហ​រ​ដ្ឋ​អាមេ​រិក​ កាលពីខែកក្កដា នេះ​ ក៏​បា​ន​ចុះ​ហត្ថ​លេ​ខា​លើ​កិ​ច្ច​ព្រ​មព្រៀ​ង​មួ​យ​ជាមួ​យក្រុមហ៊ុន​ Pfizer Inc (PFE.N) និងដៃគូអាល្លឺម៉ង់ BioNTech ដើម្បីទិញវ៉ាក់សាំងកូវីដ ​១៩ ចំនួន ២០០ លានដូសបន្ថែម​ ដើម្បី​ចាក់​ដល់​កុមារ​ និង​ប្រើប្រាស់​សម្រាប់​ដូសទី៣ ផងដែរ​៕