សមាជិក​សភា​ប្រឆាំង ៣ ​​រូ​ប​ ម​ក​ពី​គ​ណប​​ក្សស​​ក​ម្ម​ជ​ន​ប្រជាធិ​បតេយ្យ​ (D​AP) កាលពីថ្ងៃសៅរ៍ អះអាង​ថា​ ពួក​គេ​ត្រូវ​បាន​សូក​ប៉ាន់​ជា​សាច់ប្រាក់​ និ​ង​អា​ស​នៈ​នៅ​ក្នុ​ង​គ​ណៈ​រ​ដ្ឋមន្ត្រី ដើម្បី​ជា​ថ្នូរ​នឹង​ការ​គាំទ្រ​នាយក​រដ្ឋមន្រ្តី​ Muhyiddin Yassin សម្រាប់​ការ​បោះឆ្នោតនៅខែក្រោយ​។ នេះ​បើតាម​ឱ្យដឹង​ពីសារព័ត៌មាន​ The Strait Times។​

អ្នក​ទាំង​៣ បាន​ផ្ត​ល់​ភ័ស្ដុតាង​នៃ​ការ​​ផ្ញើសារ WhatsApp ​ពីលេ​ខ​អនា​មិ​ក​ដូច​គ្នា​ មាន​ឈ្មោះថា​ durianRM30 ដែល​ត្រូវ​ការ​ស្វែង​​រក​តំណាងមិនមែនម៉ាឡេបន្ថែម​ទៀត​នៅក្នុ​ង​រ​ដ្ឋាភិ​បា​ល​​។

គណបក្ស​ DAP ទាក់ទាញសមាជិក​ និ​ងកា​​រ​គាំទ្រ​ភា​​គច្រើ​ន​​ពី​ខា​ង​ក្រៅ​ជនជាតិម៉ាឡេ-មូស្លីម​ក្នុង​ប្រទេស។​ យ៉ាងណាមិញ គ្មាន​ន​រណា​ម្នា​ក់បាន​បក​ស្រា​យ​អំ​ពី​និ​មិ​ត្ត​សញ្ញាពាក្យ​ durianRM30 នេះ​ថា​ មាន​ន័យ​យ៉ាង​ណាទេ​ ប៉ុន្តែ​សារ​ទៅកាន់សមាជិកសភាទាំង៣​រូប​ បញ្ជាក់​យ៉ា​ងច្បា​ស់​អំពី​ការ​ផ្តល់​ជូន​សាច់​ប្រាក់​ជា​ថ្នូរ​នឹង​អ្វី​ដែល​បុគ្គល​អនាមិក​នេះ​ ចង់​បាន​។

អតីតរដ្ឋមន្រ្តីធនធានមនុស្សលោក Kulasegaran Murugeson​ ដែល​ជា​បុគ្គល​ម្នាក់​ក្នុងចំណោម​អ្ន​​ក​ទ​ទួ​ល​បាន​សារ​នេះ បាន​រាយ​កា​រណ៍ទៅ​ប៉ូលិ​សនៅ I​poh រដ្ឋធានីនៃរដ្ឋ Perak ជុំវិញ​ការ​ប៉ុនប៉ង​មួយ​ ដែល​លោកបាន​ពិពណ៌នា​ថា​ «គួរឱ្យអាណិត​​ និង​អ​ស់​ស​ង្ឃឹ​ម​ក្នុ​ង​កា​រទិញ​ខ្ញុំ​»​។

លោកមាន​ប្រសាសន៍ថា៖ «យើងបានប្រាប់ពួកគេ​ឱ្យទុក​វិញ​ទៅ ខ្ញុំ​មិន​យក​ទេ​។ បន្ទាប់​ពី​រដ្ឋាភិបាល​ភីរៀកាតានណាសៀន Perikatan Nasional (PN) បាន​ឡើង​កាន់​អំណាច​មក​ អ្នកតំណា​ង​រាស្ត្រ រដ្ឋាភិបាល​ DAP ទាំង ៤២ រូ​ប​ ដែល​ជា​ប់​ឆ្នោ​ត​នៅ​តែ​ស្មោះ​ត្រ​ង់​នឹ​ង​គ​ណ​ប​ក្សជានិច្ច​​»។ លោក​ចង់​សំដៅ​ទៅ​លើ​បញ្ហា​នយោបាយ​កាល​ពី​ឆ្នាំ​មុន​ ដែល​នាំ​ឱ្យលោ​ក Tan Sri Muhyiddin​ ប្រធាន​គណ​បក្ស​ Parti Pribumi Bersatu Malaysia ឡើងកាន់​តំណែង​ជានា​យ​ក​រ​ដ្ឋម​ន្រ្តី ឈ្នះ​​លោក Tun Dr Mahathir Mohamad ​ដែល​ជា​ប្រធានគណបក្សរបស់លោ​កបច្ចុប្បន្ន​៕