
វ៉ាក់សាំង AstraZeneca។ រូបថត AFP
រឿងរ៉ាវនៅពីក្រោយវ៉ាក់សាំង AstraZeneca និងសហភាពអឹរ៉ុបពោរពេញ ដោយការដាក់ទណ្ឌកម្មការសន្យាកំហឹង និងជាតិនិយម ហើយពេលខ្លះមើលទៅដូចជា ជាសង្គ្រាមនាំចេញវ៉ាក់សាំងរវាងសហភាពអឺរ៉ុប និងការចាកចេញពីសហភាពអឺរ៉ុបរបស់ចក្រភពអង់គ្លេស កាលពីឆ្នាំ ២០២០ (Brexit)។
លោកវេជ្ជបណ្ឌិត Anthony Fauci បានបង្កើតការរិះគន់លើកដំបូងកាលពីខែវិច្ឆិកា ដោយនិយាយថា វ៉ាក់សាំងរបស់ក្រុមហ៊ុន AstraZeneca បានបង្ហាញពីប្រសិទ្ធភាពទន់ខ្សោយរបស់វា។ ការស្រាវជ្រាវបឋម បានបង្ហាញថា វ៉ាក់សាំង Pfizer និង Moderna ផ្តល់ការការពារប្រឆាំងនឹងជំងឺកូវីដ ១៩ រហូតដល់ ៩០ ភាគរយ ខណៈវ៉ាក់សាំង AstraZeneca មានអត្រាប្រសិទ្ធភាពប្រហែល ៧០ភាគរយប៉ុណ្ណោះ។ លោកសួរថា៖ «តើអ្នកប្រុងនឹងចែកចាយវ៉ាក់សាំងដល់អ្នកណា?»
យ៉ាងណាមិញ បន្ទាប់ពីអនុវត្តតាមទីភ្នាក់ងារឱសថអឺរ៉ុប ក៏បានយល់ព្រមដាក់វ៉ាក់សាំងនេះ ឱ្យប្រើប្រាស់មនុស្សពេញវ័យទាំងអស់ រួមទាំងសហភាពអឺរ៉ុបផងដែរ ដោយធ្វើកត់សម្គាល់ថា អាចដាក់ឱ្យប្រើប្រាស់បានលើក្រុមមនុស្ស ដែលមានអាយុលើសពី ៥៥ ឆ្នាំ។ ប៉ុន្តែ អាជ្ញាធរសុខាភិបាល នៅក្នុងបណ្តាប្រទេសនៅអឺរ៉ុបរាប់សិប រួមទាំងអាល្លឺម៉ង់ និងបារាំង បានបដិសេធ មិនដាក់ឱ្យប្រើប្រាស់វ៉ាក់សាំងនេះលើមនុស្សអាយុមិនលើសពី ៦៥ ឆ្នាំឡើយ។
ក្រៅពីនេះ ក្រុមហ៊ុន AstraZeneca បានសន្យាថា នឹងបញ្ជូនវ៉ាក់សាំងចំនួន ៩០ លានដូសទៅសហភាពអឺរ៉ុបនៅត្រីមាសទី១ នៃឆ្នាំ ២០២១ ប៉ុន្តែបានដឹកចេញតែតិចជាង ១ ភាគ ៣ នៃចំនួនសរុបប៉ុណ្ណោះ។ ជាលទ្ធផល កម្មវិធីវ៉ាក់សាំងរបស់សហភាពអឺរ៉ុប សម្រាប់ប្រជាជនចំនួន ៤៤៥ លាននាក់ បានធ្លាក់ចូលភាពដុនដាប ជាពិសេសពេលប្រៀបធៀបទៅនឹងចក្រភពអង់គ្លេស ដែលហាក់មានសម្ទុះលឿនក្នុងការចែកចាយវ៉ាក់សាំង។
លោក Ursula von der Leyen ប្រធានគណៈកម្មការអឺរ៉ុប បានប្រកាសកាលពីខែមីនាថា៖ «ក្រុមហ៊ុន AstraZeneca ផលិតនិងដឹកជញ្ជូនវ៉ាក់សាំងមិនទាន់ពេលវេលា បានកាត់បន្ថយល្បឿននៃយុទ្ធនាការចាក់វ៉ាក់សាំង»។
គិតត្រឹមខែមីនា ប្រជាជនអឺរ៉ុបតិចជាង ១០ ភាគរយ ត្រូវបានចាក់វ៉ាក់សាំង ខណៈចក្រភពអង់គ្លេស កំពុងឈានដល់កម្រិត ចាក់ថ្នាំបង្ការ ៤៥ ភាគរយ។ ហើយបន្ទាប់មក ប្រទេសអាល្លឺម៉ង់ បានរាយការណ៍ថា ក្នុងចំណោមជនជាតិអាល្លឺម៉ង់ចំនួន ២,៧ លាននាក់ ដែលបានទទួលវ៉ាក់សាំង AstraZeneca មនុស្ស ៣១ នាក់ ដែលភាគច្រើនជា ស្ត្រីវ័យក្មេងបានវិវត្តទៅជាកំណកឈាមដ៏កម្រ ហើយ ៩ នាក់ បានស្លាប់។
ប្រទេសនៅទូទាំងទ្វីបអឺរ៉ុប ចាប់ផ្ដើមផ្អាកការប្រើប្រាស់ រហូតដល់ទីភ្នាក់ងារឱសថអឺរ៉ុប (EMA) ស៊ើបអង្កេតរួច។ បើទោះជាទីភ្នាក់ងារ EMA បានរាយការណ៍ ករណីកំណកឈាមមានតិចយ៉ាងណា អាជ្ញាធរសុខាភិបាលនៅប្រទេសអាល្លឺម៉ង់ អ៊ីតាលី អេស្ប៉ាញ បែលហ្ស៊ិក និងប្រទេសផ្សេងទៀត បានណែនាំមិនឱ្យប្រើប្រាស់វ៉ាក់សាំងលើក្រុមមនុស្ស អាយុលើសពី ៥៥ ឬ ៦៥ ឆ្នាំទេ។
នៅខែដដែលនេះ អាជ្ញាធរសុខាភិបាលនៅដាណឺម៉ាក ន័រវែស អូទ្រីស នៅខែឧសភា បានបញ្ឈប់ការប្រើប្រាស់វ៉ាក់សាំង AstraZeneca ទាំងស្រុង ខណៈដែលប្រទេសទាំងនោះ បានជួបប្រទះការខ្វះខាតវ៉ាក់សាំង ដោយសារតែការពន្យារពេលដឹកជញ្ជូន។
នៅពេលដឹងថាវ៉ាក់សាំង AstraZeneca មួយចំនួន ត្រូវបានផលិតនៅទ្វីបអឺរ៉ុប ហើយនាំចេញទៅប្រទេសដទៃទៀត សហភាពអឺរ៉ុប បានគំរាមកំហែងហាមឃាត់ការនាំចេញ និងវាយឆ្មក់រោងចក្រ១នៅបែលហ្ស៊ិកក្នុងខែកុម្ភៈ និង ១ ទៀតនៅ អ៊ីតាលីក្នុងខែមីនា។
នៅខែឧសភា បន្ទាប់ពីបានចុះហត្ថលេខាលើកិច្ចសន្យាចំនួន ៨ បន្ថែមទៀត ជាមួយបណ្តាប្រទេសឱសថដទៃទៀត សហភាពអឺរ៉ុប បានប្រកាសថា ខ្លួននឹងនាំខ្លួនទៅតុលាការហើយទាមទារចំនួន ៩០ លានដូសបន្ថែមនៅត្រឹមខែកក្កដា និងការខូចខាតចំនួន ១២ លានដុល្លារ សម្រាប់ការពន្យារពេលចែកចាយ។
អ្នកនយោបាយ ដែលសុំលាក់អត្តសញ្ញាណ១រូបព្រួយបារម្ភថា បណ្តាប្រទេសដទៃទៀត អាចនឹងបដិសេធវ៉ាក់សាំងនេះ ដូចគ្នាលោកបានប្រាប់ Politico’s London Playbook ថា៖ «មេដឹកនាំអឺរ៉ុបណាដែលចាក់វ៉ាក់សាំង AstraZeneca ប្រៀបបាននឹងសម្លាប់មនុស្សនៅក្នុងដៃ»៕