ក្រោយ​ទទួល​សម្ពា​ធ​ពី​អា​ជី​វក​ម្ម​ និង​វិ​ស័​យ​សាធា​រ​ណៈដែល​ប្រ​​ឈ​ម​នឹង​​កង្វះ​ក​ម្ម​ក​រអ្នក​គោល​នយោបាយ​នានា ខ្លាច​ថា​ បញ្ហា​នេះ​នឹ​ង​ជំរុ​ញ​ឱ្យ​មាន​អ​តិ​ផ​រ​ណា​ដល់​ប្រទេស​នេះ​ ហេតុដូចនេះ​ហើយ​ នាយករ​ដ្ឋម​ន្ត្រី​នូ​វែ​ល​សេ​ឡង់លោកស្រី Jacinda Ardern គ្រោង​នឹ​ង​ប​ង្ហា​ញ​ផែ​ន​កា​រ​នៅ​សប្តា​ហ៍​នេះ​ ស្ដីអំពី​ការ​​បើ​ក​ព្រំ​ដែន​ប្រ​ទេ​ស​ឡើង​វិ​ញ។​

លោក​ស្រី Ar​de​rn ទទួលបានការកោ​ត​ស​រសើ​រ​ជា​សក​លចំ​ពោះ​កា​​​រ​ទ​ប់​ស្កា​ត់​កា​រ​ចម្លងមេរោគ​កូ​វី​ដ ១៩ ក្នុង​តំ​ប​ន់​តា​ម​រ​យៈ​យុ​ទ្ធសា​ស្ត្រ​ក​​ម្ចាត់​កូវីដ​ ការ​បិទខ្ទប់​យ៉ាង​តឹ​ង​រ៉ឹង​ និង​បិទ​ព្រំដែន​អន្តរជាតិ​នូ​វែ​ល​សេឡ​ង់​នៅ​ខែមីនា​ ​ឆ្នាំ ២០២០ ។

ទោះយ៉ាង​ណា បច្ចុប្បន្ន​យុទ្ធសាស្ត្រនេះ កំពុ​ង​ធ្វើ​ឱ្យ​សេ​ដ្ឋ​កិ​ច្ច​ពឹង​ផ្អែក​យ៉ាង​ខ្លាំ​ង​ទៅ​លើ​​កម្លាំ​​ង​ព​លក​​រ​អ​ន្តោ​ប្រ​វេ​ស​ន៍ បង្ក​ឱ្យ​មា​ន​កា​រ​ចំណាយ​ខ្ពស់​ និង​​ទិ​ន្នផលទា​ប​។ ផលិតផល​ទឹកដោះគោ​ សាកវប្បកម្ម លំនៅឋាន សេវាកម្មសុខភាព និងវិស័យ​សាធារណៈ​ បាន​រាយការណ៍​អំពី​កង្វះ​បុគ្គលិក​យ៉ាង​ធ្ងន់​ធ្ង​រហើ​យ​បា​ន​អំ​ពា​វ​នា​វ​ឱ្យ​រដ្ឋា​ភិ​បា​ល​បើ​ក​​ព្រំ​ដែ​នវិញ​​។​

លោកស្រី​ Ardern បាន​ឱ្យ​ដឹង​ថា លោកស្រី​នឹង​នៅ​តែ​ប្រ​យ័ត្ន​ប្រ​យែង​ជា​និច្ច​ និង​បាន​បង្ហាញ​ផែនកា​រ​រ​យៈ​ពេល ​៦​ ខែ របស់រដ្ឋាភិ​បាលស​ម្រា​ប់​សុ​ខ​ភា​ព​សាធា​រ​ណៈ​ និ​ងកា​​រ​ត្រួត​ពិ​និ​ត្យ​ព្រំ​ដែ​ន​​ប្រទេស​នេះ។ កាល​ពី​ស​ប្តាហ៍​មុន​ លោកស្រី​ក៏​បាន​បើកកា​រ​ធ្វើ​ដំ​ណើរ​ ដោយគ្មានចត្តាឡីស័ក​សម្រា​ប់​ក​ម្ម​ក​រ តាមរដូ​វ​ពីប្រ​ទេសសាម័រ​ តុងហ្គា និងវ៉ា​នូទូ​ ដែលសុទ្ធសឹង​តែ​ជាប្រទេស​គ្មាន​ករណី​ឆ្លង​ ដើ​ម្បីដោះ​ស្រា​យ​ប​ញ្ហា​ក​ង្វះ​ក​ម្លាំ​ងពលកម្ម​នៅក្នុ​ង​ឧ​ស្សា​ហ​ក​ម្មសា​ក​វ​ប្ប​កម្ម​។​

គួរបញ្ជាក់​ផងដែរថា ប្រទេស​នូ​វែ​ល​សេឡ​ង់បានរកឃើញករណី​វិជ្ជមាន​​ប្រមាណ ២ ៥០០ ករណី​ ក្នុ​ង នោះមានអ្នកស្លាប់ចំនួន ២៦ នាក់​ ដែល​ជាប្រទេស​មាន​ចំនួន​ករណី​ឆ្លង​ទា​ប​ជាង​គេ​បំ​ផុ​ត​នៅ​លើពិភពលោក​៕