ប៉ូលិ​ស​បានបង្ក្រាប​ហាងគ្មា​ន​អា​ជ្ញាប័​ណ្ណ​មាន​លក្ខណៈ​ដូច​ K​TV ចំនួន ៤ កន្លែង ​ដែល​កំពុង​​​ប្រតិបត្តិការ​នៅ​ទូ​ទាំ​​ង​កោះនេះ ​ហើយ​ប៉ូលិស​បាន​រកឃើញ​​មនុ​ស្ស​ចំនួ​ន​ ៤២ នាក់ នៅ​បរិវេណ​នេះ​​ និង​ត្រូវ​បាន​​​ចាប់យក​ទៅ​សាក​សួរ​​​​ពី​បទ​រំ​លោភ​បទ​បញ្ជាកូវីដ ១៩។ នេះ​បើតាមការ​ឱ្យដឹងពីសារព័ត៌មាន CNA ។​

នៅ​ក្នុង​សេ​ច​ក្តី​ប្រកា​ស​ព័ត៌​មា​ន​មួ​យ​នៅថ្ងៃ​ អង្គារក​ង​កម្លាំ​ង​ប៉ូលិ​ស​សិង្ហ​បុរី​ បាន​និយាយ​ថា​ ខ្លួន​បាន​ធ្វើ​ការ​ត្រួត​ពិនិត្យ​ ការអនុវត្តលើ​គ្រឹះ​ស្ថា​ន​ម៉ាស្សា​ចំនួ​ន​ ៩២ និងក​​ន្លែ​ងកម្សាន្ត​សា​ធារ​ណៈ​​​ចំនួន​២៣ នៅ​ចន្លោះ​ថ្ងៃ​ទី​ ២ ដ​ល់​ថ្ងៃ​ទី ​៨​ ខែសីហា។ បច្ចុប្បន្ន ប៉ូ​លិ​ស​កំពុង​ស៊ើប​អង្កេត​លើ​មនុស្ស​សរុប ៨៨ នាក់​​។

ប៉ូលិ​ស​ បា​ននិ​យា​យ​​ថា ​បុរ​ស​​ ៤​ នាក់ និ​ង​ស្ត្រី​ម្នា​ក់ដែ​ល​មាន​អា​យុ​ច​ន្លោះ​ពី​​ ១៨ ទៅ ៣១ ឆ្នាំ​ ក៏​កំពុង​ត្រូវ​បាន​ស៊ើបអ​ង្កេ​ត​ផ​ង​ដែរ​ពី​បទស​ង្ស័​យ​ថា ជា​ប់​ពាក់ព័ន្ធ​ក្នុ​ង​ការ​គ្រ​ប់គ្រ​ង​​កន្លែ​ង​ក​ម្សា​ន្ត​សាធា​រ​ណៈ​គ្មា​ន​​អាជ្ញា​ប័​ណ្ណ​ទាំ​ងនេះ​។

គ្រឹះស្ថា​នម៉ា​ស្សា​ចំនួ​ន ២៤ ក៏​ត្រូវ​បាន​គេសង្ស័យផ​ងដែ​រថា​ បាន​ប្រ​ព្រឹត្ត​កា​ររំ​លោភ​បំ​ពាន​ផ្សេ​ង​ៗ​ក្រោមបទ​បញ្ជា​ស្ដី​អំពី​ស​កម្មភាព​គ្រឹះស្ថាន​ម៉ា​ស្សា និង​​​វិធានការបណ្តោះអាសន្ន​សម្រាប់​កូវីដ ១៩ ចេញ​ឆ្នាំ ២០២០ ។

សិង្ហបុរី​ក៏​បានចេញ​​បទ​​បញ្ជាបិ​ទ​ ១០ ថ្ងៃ និ​ងពិន័យជាប្រាក់ ១ ០០០ ដុល្លារសិង្ហបុរី​ (៧៣៥ ដុល្លារ​) សម្រាប់​គ្រឹះស្ថានម៉ាស្សាទាំងនេះផងដែរ​។ ដោយឡែក​ អ​​​តិ​ថិជ​ន​ក៏​នឹងត្រូវពិន័យជាប្រាក់ចំនួន ៣០០ ដុល្លារសិ​ង្ហបុរី (២២០ ដុល្លារ​) ចំពោះការរំលោភលើវិធានការគ្រប់គ្រងសុ​វត្ថិភាព​។

ចំពោះ​ ការ​ផ្ត​ល់សេវា​ក​ម្ម​ម៉ា​ស្សាដោ​​​យ​គ្មា​ន​អា​ជ្ញា​ប័ណ្ណ​​ត្រឹ​ម​ត្រូ​វ​បទ​ល្មើ​ស​នេះ​ត្រូ​វផាកពិន័យ ១០ ០០០ ដុ​ល្លា​រ​សិ​ង្ហ​បុ​រី (៧ ០០០​ ដុល្លារ) ឬ​/និង​ ត្រូវ​ជា​ប់ព​ន្ធ​នា​គា​រ​រ​ហូ​ត​ដ​​ល់ ២ ឆ្នាំ​​។ ជន​ល្មើស​ករណី​ដដែល​ៗ អាច​ប្រ​ឈម​នឹង​កា​រ​ផា​កពិ​ន័​យ​រហូតដល់ ២ ម៉ឺនដុល្លារសិ​ង្ហ​បុ​រី (១៥,០០០ ពាន់ដុល្លារ​) ឬ/និង ​ជា​ប់ព​ន្ធ​នា​គា​រ​រហូតដល់ ៥ ឆ្នាំ៕