ស្ត្រី​ជនជាតិ​អាមេរិកាំង​ម្នាក់​ឈ្មោះ Virginia Giuffre ចោ​ទ​ប្រ​កា​ន់ថា​ នាង​ត្រូ​វ​បា​នគេ​នាំ​ទៅ​ចក្រ​ភ​ព​អង់​គ្លេស​ក្នុង​វ័យជំទង់ត្រូ​វ​បាន​រំ​លោ​ភ​បំ​ពាន​ផ្លូ​វភេទ​ ដោយ​ព្រះអ​ង្គ​ម្ចាស់​ Andrew និង​កំពុង​ប្តឹង​សមាជិក​គ្រួសារ​រាជ​វ​ង្ស​ផងដែរ​។ នេះ​បើតាម​ឱ្យដឹងពីសារព័ត៌មាន Al Jazeera។

កាលពីថ្ងៃ​ចន្ទ មេ​ធា​វី​រ​ប​ស់អ្នកនាង​ Virginia Giuffre ដែលជាអ្នកចោទប្រ​កាន់​ជនល្មើសរំលោភ​បំពាន​ផ្លូវ​ភេទ​ Jeffre​y ​Epstein បាន​ដាក់ពាក្យបណ្តឹងនៅតុលាការសហព័ន្ធ​ម៉ាន់ហាតាន់ជា​កន្លែង​ ដែល​បុគ្គល​នេះ​ធ្វើ​ការ​​​អ្នក​ហិ​រ​ញ្ញវ​ត្ថុ​អាមេ​រិក និង​ត្រូវ​បាន​គេ​ចោទ​ប្រកាន់​បទឧក្រិដ្ឋកម្មជួញដូរផ្លូវ​ភេទនៅឆ្នាំ ២០១៩ ។ ១​ ខែ​ក្រោយ​ លោក​បានសម្លាប់​ខ្លួនឯងនៅអាយុ ៦៦ ឆ្នាំ ខណៈ​ដែ​​ល​គាត់​​រង់​​ចាំកា​​រ​កាត់​ក្តី​​នៅព​​ន្ធ​នា​គារ​ស​​ហព័​ន្ធក្បែ​រ​តុ​​លាកា​​រ​។

ព្រះអង្គម្ចាស់ Andrew បាន​ទ​ទួ​ល​ស្គា​ល់​មិ​ត្ត​ភា​ព​រប​ស់​គា​ត់​ជាមួយ​លោក Epstein ថា ​លោក​ធ្លាប់​បាន​មក​ស្នាក់​នៅកន្លែង​គាត់​មួយ​រយៈ​ដែរ​ ប៉ុន្តែបាន​បដិសេធការចោទប្រកាន់របស់អ្នកនាង​ Giuffre ​ពីបទ​រំលោភ​ផ្លូវ​ភេទ​។

អ្នក​នាង Giuffre អះអាងថា លោក Epstein ​បាន​ជួញ​ដូ​រ​នា​ង​ទៅ​ព្រះអង្គម្ចាស់នៅ​ពេ​លនា​ងមានអាយុ ១៧ឆ្នាំ។នៅក្នុ​ង​សេ​ច​ក្តី​ថ្លែ​ង​ការ​ណ៍​មួ​យនៅ​ថ្ងៃ​ចន្ទ អ្នក​នាង Giuffre បាននិយាយថា នាង​ត្រូវ​តែ​ឱ្យ​ព្រះ​អង្គម្ចាស់​នេះ​​ទទួលខុសត្រូវចំពោះអ្វីដែល​គា​ត់​បា​ន​ធ្វើ​ចំ​ពោះនាង​។

ពាក្យបណ្តឹ​ងរ​​បស់អ្នក​នា​ង​​ G​iuffre ក៏រួមបញ្ចូលនូវរូបថតដែល​​បានផ្សព្វផ្សាយយ៉ាងទូលំទូលាយរវាង​អ្នក​នាង ​Giuffre និងព្រះអង្គម្ចាស់​ Andrew បង្ហាញ​ពី​ស្នាម​ញញឹម​របស់​អ្នក​ទាំង២​ឈរ​ក្បែ​រ​គ្នា​ក្នុងអំឡុងពេល​មាន​ការ​ប្រកាន់ករណី​​រំលោភបំពាននេះ​។

កាល​ពី​ខែមករាឆ្នាំ ២០២០ ព្រះរាជអាជ្ញាសហព័ន្ធ​អាមេ​រិ​កបាន​និយា​យ​​ថា ព្រះអង្គម្ចាស់​ Andrew មិន​បាន​ស​ហ​កា​រ​ក្នុ​ង​កា​រ​ស៊ើបអ​ង្កេ​​តលើ​ករណីលោក​ Epstein និងសហការីរបស់គាត់ទេ។

ពាក្យបណ្តឹងរបស់អ្នកនាង​ Giuffre ត្រូវបានដាក់ប៉ុន្មានម៉ោង​ បន្ទាប់​ពី​អ្ន​ក​គ្រ​ប់​គ្រ​ង​មូ​ល​និធិ​ដើម្បី​ ផ្ត​ល់​សំ​ណ​ង​ដ​ល់​ជ​ន​រង​គ្រោះពី​លោក ​Epstein បាននិយាយថា នាង​បា​ន​​ប​ញ្ច​ប់​ដំ​ណើ​រ​ការ​ទូទាត់​ដោយ​ផ្តល់​សំណង​ប្រា​ក់ជា​ង​ ១២១ លានដុល្លារ ដល់ជន​រងគ្រោះ​ប្រ​ហែល​ ១៣៨ នាក់៕