កាល​ពី​ថ្ងៃ​អង្គារ​ ទី ១០ សីហា ​ប្រទេស​កូរ៉េ​ខាង​ត្បូង​ មាន​ចំនួន​អ្នក​វិជ្ជមាន​កូវីដ ១៩​ ជាង​ ២​ ករណី ​ក្នុង​រយៈ​ពេល​ ២១​ ម៉ោង​ចុង​ក្រោយ​ ដែល​ចំនួន​នេះ​កើន​ឡើង​ជិត​ ៥០ ​​ភាគរយ​ពី​ថ្ងៃ​ទី ៩ សីហា​។

ករណី​ឆ្លង​ថ្មី​ចំនួន​ ១ ៣៨០​ ករណី​ គឺ​​មក​ពី​តំបន់​ទី​ប្រជុំជន​ នៅ​ទីក្រុង​សេ​អ៊ូល​ប្រទេស​កូរ៉េ​ខាង​ត្បូង​។ ការកើ​នឡើង​ករណី​នេះ ​បន្ថែម​សម្ពាធ​លើ​ប្រទេស​កូរ៉េ​ខាង​ត្បូង ​ដែល​មាន​ចំនួន​អ្ន​ក​ទទួល​បាន​ការ​ចាក់​វ៉ាក់​សាំង​ ១៥​​ ភាគរយ​នៃ​ប្រជាជន​ចំនួន​ ៥២​ លាន​នាក់​។

ទន្ទឹម​នឹង​នេះ​ដែរ​​ រដ្ឋាភិបាល​បាន​បន្ត​ការ​រឹត​ត្បិត​នៅ​តំបន់​សេអ៊ូល ដែល​រួម​មាន​ការ​ហាម​ឃាត់​ការ​ជួប​ជុំ​មនុស្ស​លើស​ពី ២​ នាក់ ​បន្ទាប់​ពី​ម៉ោង​ ៦ ​ល្ងាច​៕