ការ​ដាក់​ខ្លួន​នៅ​ដាច់​ដោយ​ឡែក​របស់​អ្នក​វិជ្ជមាន​កូវីដ ១៩ នៅ​ប្រទេស​ឥណ្ឌូនេស៊ី​​ ​បាន​បង្កឱ្យ​​មាន​ចំនួន​អ្នក​ស្លាប់​នៅ​ផ្ទះ​កើន​ឡើង​។

តាម​ការ​រាយ​ការណ៍​របស់​សារព័ត៌មាន​ CNN​ នៅ​ប្រទេស​ឥណ្ឌូនេស៊ី​ មនុស្ស​ជិត​ ៥០​ នាក់បាន​ស្លាប់ ​នៅ​ផ្ទះ​ដោយ​សារជំងឺ​កូវីដ ១៩ ទោះ​បី​ជា​នៅ​មន្ទីរពេទ្យ​មាន​គ្រែ​សម្រាប់​ព្យាបាល​អ្នក​ជំងឺ​ក៏​ដោយ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា ប្រទេស​ឥណ្ឌូនេស៊ី ​បាន​បញ្ជាឱ្យ​​អ្នកជំងឺ​កូវីដ ១៩ កម្រិត​ស្រាល​ដាក់​ខ្លួនឱ្យ​នៅ ដាច់​ដោយ​ឡែក​ និង​សម្រាក​ព្យាបាល​នៅ​តាម​ផ្ទះ​រៀង​ៗខ្លួន​។​ វិធីសាស្រ្ត​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​បាន​បង្ក​ ​ឱ្យ​មាន​ការ​កើន​ឡើង​នៃ​ករណី​ស្លាប់​ដោយសារ​កូវីដ ១៩​ នៅ​តាម​ផ្ទះ​។

លោក ​Daeng M. Faqih​ ប្រធាន​សមាគម​វេជ្ជសាស្ត្រ​ឥណ្ឌូនេស៊ី​បាន​និយាយ​ថា​ យុទ្ធសាស្រ្ត​របស់​រដ្ឋាភិបាលក្នុង​ការ​មើល​ថែ​អ្នកជំងឺកូវីដ ១៩​ ត្រូវ​មាន​ការ​ផ្លាស់​ប្តូរ​។ លោក​បាន​និយាយ​ថា​៖ «ឥឡូវ​នេះ ​យើង​កំពុង​គាំ​ទ្រ​រដ្ឋាភិបាល​ឱ្យ​​មាន​ការ​ផ្លាស់​ប្តូរ​គោល​នយោបាយ​ដាក់​ខ្លួន​ឱ្យ​​នៅ​ដាច់​ដោយ​ឡែក​នៅ​ផ្ទះ»៕