កម្មករ​គ្មាន​ការងារ​ធ្វើ​ជា​ច្រើន​នាក់​នៅ​ទី​ក្រុង​ហូជីមិញ​ ប្រទេស​វៀតណាម​ កំពុង​ព្យាយាម​រត់​ភៀស​ខ្លួន​ទៅ​ស្រុក​កំណើត​របស់​ពួក​គេ​ បន្ទាប់​ពី​មាន​ការ​បន្ថែម​ការ​រឹតត្បិត​នៅ​ក្នុង​អំឡុង​ពេល​មាន​រោគ​រាតត្បាត​នៅ​ទីក្រុង​នេះ។​

ប្រជាជន​វៀតណាម​ជាច្រើន​ បាន​បាត់បង់​ការពារ​របស់​ពួក​គេ​អំឡុង​ពេល​មាន​ការ​ជាប់​ទាក់ទង​នឹង​ការ​ឆ្លង​ក្នុង​សហគមន៍​​នៅ​ក្នុង​រោងចក្រ​ដែល​ធ្វើ​ឱ្យ​​មាន​ការ​ផ្អាក​ដំណើរការ​រោងចក្រ​ជា​បណ្តោះ​អាសន្ន។ រដ្ឋាភិបាល​វៀតណាម​ ក៏​បាន​ប្រកាស​ផ្តល់​ជា​កញ្ចប់​ជំនួយ​ក្នុង​អំឡុង​ពេល​នេះ​ដែរ​។

តាម​ការ​​ស្រង់​សម្តី​របស់​សារព័ត៌មាន​ CNA លោក​ Hoan​ បាន​បាត់​បង់​ការងារ​របស់​លោក​ កាល​ ២ ​ខែ​មុន​។ លោក​បាន​និយាយ​ថា​ មនុស្ស​ជា​ច្រើន​នៅ​ក្នុង​ភូមិ​របស់​ខ្ញុំ​បាន​ស្លាប់​។ ប្រសិន​បើ​លោក​បន្ត​នៅ​ទៀត​ លោក​នឹង​ស្លាប់​ដោយសារ​ភាព​ស្រេក​ឃ្លាន​​។

ប្រជាជន​វៀតណាម​ជាច្រើន​ជួបការ​លំបាក​ក្នុងការ​ដោះស្រាយ​បញ្ហា​ជីវភាព ​ក្រោយ​ពី​ពួក​គេ​បាន​បាត់បង់​ការងារ​ដោយសារ​ការ​ផ្អាក​ដំណើរការ​រោងចក្រ​បណ្តោះ​អាសន្ន ​បន្ទាប់​ពី​មាន​ករណី​ឆ្លង​ជាប់​ពាក់ព័ន្ធ​នៅ​ក្នុង​រោងចក្រ។​ ក្រោយ​ពី​មាន​ការ​ផ្អាក​ដំណើរការ​រោងចក្រ​បណ្តោះអាសន្ន ​រដ្ឋាភិបាល​វៀតណាម ​ក៏​បាន​ប្រកាស​ផ្តល់​កញ្ចប់​ជំនួយ​ផង​ដែរ​។

លោក Nguyen Van Hoan​ កំពុង​ធ្វើ​ដំណើរ​ទៅ​ខេត្ត Ha Tinh ​ដែលមាន​ចម្ងាយ​ ១ ២០០ គីឡូម៉ែត្រ ​ពី​ទីក្រុង​បាន​និយាយ​ថា ​លោក​បាន​ព្យាយាម​ចាកចេញ​ពី​ទីក្រុង​តាំង​ពី​ប៉ុន្មាន​សប្តាហ៍​មុន​ម្ល៉េះ ប៉ុន្តែ​លោក​ត្រូវ​បាន​អាជ្ញាធរ​បណ្តេញ​លោក​ពី​លំនៅឋាន​របស់​លោក​ដែល​នៅ​ក្នុង​ទីក្រុង​វិញ។​ និយោជិត​ដែល​ធ្វើ​ការ​ក្រោម​កិច្ច​សន្យា​ការងារ ប៉ុន្តែ​ត្រូវ​បាន​ព្យួរ​ការងារ​ដោយសារ​ការ​ដាក់​ឱ្យ​នៅ​ដាច់​ដោយឡែក​នៅ​ពេទ្យ ​ឬ​នៅ​​តំបន់​បិទខ្ទប់​នឹង​ទទួល​បាន​ជំនួយ​តែម្តង​ប៉ុណ្ណោះ​ជា​ទឹក​ប្រាក់​ប្រមាណ ​៤៣ ដុល្លារ​ អាមេរិក​ក្នុង​ម្នាក់៕