ផ្ទះ​រាប់​ពា​ន់​ខ្នង​នៅ​ភា​គ​ខា​ង​ជើ​ង​រ​ដ្ឋ​កា​​លី​ហ្វ័រនីញ៉ា​ ត្រូវ​រ​ង​កា​រ​គំ​រាម​កំ​ហែ​ង​ដោ​យ​ភ្លើ​ងឆេះ​​ព្រៃ​ដ៏​ធំ​បំ​ផុ​ត​រ​ប​ស់​ប្រ​ទេ​ស ខ​ណៈ​ការ​ប្រែប្រួល​​អា​កា​ស​ធា​តុ​បង្ក​ឱ្យ​មា​ន​ហា​និ​ភ័​យ​ខ្ព​ស់​នៃ​កា​រ​ផ្ទុះ​អគ្គិភ័យ​ថ្មី​នៅទូ​ទាំង​ភា​គខា​ង​លិច​។

ព្យុះ​ផ្គ​រ​រ​ន្ទះ​នៅ​ចុង​​ស​ប្តា​ហ៍​ចុ​ង​ ទូទាំង​តំបន់​​សៀ​រ៉ា​ភា​គ​ខា​ង​ជើង​ មិនបាន​បង្កើ​ត​ភ្លៀ​ង​ច្រើ​នទេ​ ផ្ទុ​យ​ទៅ​វិ​ញ​ខ្យ​ល់ប​ក់ និ​ង​រ​ន្ទះ​បាញ់​បាន​បណ្ដាល​ឱ្យ​មាន​អគ្គិភ័យ​ដ៏​ធំ​មួយ ធ្វើ​ឱ្យ​អ្នក​ព​ន្លត់អគ្គិភ័យជាង ៦ ០០០ នាក់​ ព្យាយាម​ទប់​ទល់​​នឹ​ង​ភ្លើង​​ឆេះ​ឌិចស៊ី​។

លោក Edwin Zuniga អ្នកនាំពាក្យអគ្គិភ័យ ​បា​ន​និយា​យ​ថា​៖ ​«យើង​កំពុង​ដោះស្រា​យ​បញ្ហា​រន្ទះ​បាញ់​ និងខ្យល់​បក់​​គ្រប់​ទី​ក​​ន្លែ​ង។​ អាកាសធាតុ​ នឹង​ប្រែប្រួល​បន្តិច​​ក្នុ​ង​រ​យៈ​ពេល​ប៉ុ​ន្មា​នថ្ងៃ​ខាង​មុ​ខ​នេះ​»​។

ខ្យល់ព្យុះ ដែ​ល​​មាន​​កម្លាំងរហូតដល់ ៨០ គីឡូម៉ែត្រក្នុង១ម៉ោង កាល​ពី​ថ្ងៃ​សៅរ៍ បាន​ជំរុញ​ឱ្យ​អ​ណ្តា​ត​ភ្លើ​ង​ឆា​ប​ឆេះ​កា​ន់​តែ​ជិ​ត​ទី​ក្រុ​ង​ជេ​ន​ស៍​វី​ល ដែ​ល​ជា​ទី​ក្រុ​ង​ដែ​ល​មា​ន​ប្រ​ជា​ជន​ប្រ​ហែ​ល​ ​១​ ​៥​០​០​ ​នា​ក់​ នៅខា​​ងកើ​ត​ទី​ក្រុ​ង​ហ្គ្រី​ន​វី​ល ដែល​ជា​ស​ហ​គ​ម​ន៍​យុ​គ​ស​​ម័យ ដែល​ត្រូ​វ​បា​ន​បំ​ផ្លា​ញ​ដោ​យភ្លើ​ងឆេះ​កាលពី ១០ ថ្ងៃមុន។

គួរបញ្ជាក់ផងដែរថា ភ្លើង​ឌី​ស៊ី​ គឺ​ជា​ភ្លើ​ងឆេះ​ព្រៃ​ធំ​បំ​ផុ​ត​ក្នុ​ង​ចំ​ណោ​ម​ភ្លើងឆេះព្រៃធំៗ ជាង ១០០ ដែលកំពុងឆេះនៅក្នុងរដ្ឋជាង ១២ នៅភា​គ​ខាង​លិ​ច​នៃប្រទេស ដែល​ជា​តំ​ប​ន់​ដែល​ត្រូ​វ​ប្រ​ឈ​ម​មុ​ខនឹ​ង​គ្រោះ​រាំ​ង​ស្ងួ​ត និ​ង​អា​កា​ស​ធាតុ​ក្តៅ​ស្ងួ​ត។

សេវាកម្ម​ការពារ​អគ្គិភ័យ​ព្រៃឈើអា​មេរិក​ បាន​និ​យា​យ​ថា​ ខ្លួន​កំ​ពុ​ង​ចាត់​វិធាន​ការសកម្ម​ ដើម្បី​ដោះស្រាយ​​​វិ​បត្តិនេះ​ ដោយបាន​ដាក់​ព​ង្រា​យ​អ្ន​ក​ព​ន្លត់​អគ្គិ​ភ័​យ​យ៉ាង​ពេ​ញទំ​ហឹង និង​​ប្រព័ន្ធ​ជួយ​សង្គ្រោះ​ផងដែរ​៕