មន្រ្តី​ថៃ​ម្នាក់​បាន​និ​យា​យ​នៅ​ថ្ងៃចន្ទថា​ ប្រទេ​សថៃ​ ដែ​ល​ជាប្រទេស​ផលិត​វ៉ាក់សាំង​​ AstraZeneca ក្នុង​ស្រុក​ស្រាប់​ ​កំពុ​ង​ស្វែ​ង​រ​ក​ខ្ចី​​វ៉ាក់សាំង​ ចំនួន ១៥០ ០០០ ដូសពីអាណា​ច​ក្រហិ​ម៉ា​ឡៃ​យ៉ា​នៃ​ប្រទេស​ប៊ូតង់។ នេះបើតាម​ឱ្យ​ដឹងពីសារព័ត៌មាន The Strait Times។​

ប្រទេសថៃ​ បានប្រ​ជែ​​ង​គ្នាដើ​ម្បី​ប​ង្កើ​ន​ស្តុក​វ៉ាក់សាំង​របស់​ខ្លួន​ ក្រោយ​ប្រទេស​នេះ​ត្រូវ​រង​រលក​ដ៏​​អា​ក្រ​ក់​បំ​ផុ​ត​ដែល​ចាប់​ផ្ដើម​ពេលប្រមាណ ២ ខែ​ មុន​នឹង​ប្រទេស​នេះ​ ចាប់ផ្តើម​ដំណើរ​កា​រ​យុទ្ធនាការវ៉ាក់សាំងរបស់​ខ្លួន​​ក្នុងខែមិថុនា។

ការស្នើសុំ​​វ៉ាក់​សាំ​ង​ពី​ប្រ​ទេ​ស​ប៊ូ​តង់ ដែ​ល​មាន​ប្រ​ជា​ជ​ន​តិ​ច​ជា​ង​ ​​១​លា​ន​នា​ក់​ឆ្លុះ​ប​ញ្ចាំ​ង​ពី​កិ​ច្ចខិ​ត​ខំ​ប្រឹ​ង​ប្រែ​ង​​ក្នុង​​ការ​ដោះ​ស្រោះវិបត្តិ​របស់​ថៃ បន្ទាប់ពីក្រុមហ៊ុន AstraZeneca បាននិ​យាយថា​ ខ្លួនអាច​ផ្គត់​ផ្គង់​ប្រទេសនេះ​​​បាន​​ប្រមាណ ៥ ទៅ ៦ លានដូសប្រចាំខែ (ស្មើ​នឹង​ពាក់កណ្តាលនៃអ្វីដែលរដ្ឋាភិបា​ល​បាន​កំ​ណត់​គោលដៅ​) ។

ប្រទេសថៃ​ ជា​ប្រទេស​ផលិ​ត​វ៉ា​​ក់​សាំង AstraZeneca សម្រាប់ចែកចា​យក្នុ​ង​តំ​បន់ ប៉ុន្តែ​ទើប​តែ​បាន​ចែក​ចាយ​វ៉ាក់សាំង​ដល់ប្រជាជន​ខ្លួន​បាន​ ៧,១ ភាគរយ​ប៉ុណ្ណោះ ​រហូត​ម​ក​ដ​ល់​ពេ​ល​នេះ ដោយ​កា​រឆ្ល​ង​ថ្មី​ប្រ​ចាំ​ថ្ងៃ​ត្រូ​វ​បា​ន​​ព្យាក​រ​​ថា ​នឹ​ង​កើ​ន​ឡើ​ង​ទ្វេ​ដ​ង​នៅខែ​ក្រោ​យ​។

ផ្ទុយទៅវិញ ប្រ​ទេ​ស​​ប៊ូ​តង់ បា​​ន​ចា​ប់ផ្តើ​ម​ចា​ក់​វ៉ា​ក់​សាំ​ង​នៅខែ​មីនា ហើ​យ​បា​ន​ចា​ក់​ថ្នាំលើ​ស​ពី​ ​១​ ​លាន​ដូ​ស (​ប្រហែល ២ ភាគ ៣ នៃ​ចំនួន​ប្រជាជន​របស់​ខ្លួន​) ដែល​ជា​ចំ​នួ​ន​គ្រប់​គ្រា​ន់​សម្រាប់​ចំនួន​ប្រជា​ជនតិចរបស់​ខ្លួន​។ ប្រទេស​នេះ រកឃើញ​ករណី​តិចជាង ៣ ០០០ ករណី ហើយមានអ្នកស្លាប់តែ ៣ នាក់ប៉ុណ្ណោះ៕