​វ៉ារ៉្យង់​​​ដែល​តាល​ រីក​រាល​​​ដាលលើ​ប្រ​ជាជនអាមេរិក​ ដែល​​ទទួល​បាន​វ៉ាក់សាំង​​យ៉ាង​ហោច​ ១​ ក្នុង​ចំណោម​ ៥ ករណី​​ នៅក្នុ​ង​រ​ដ្ឋ​ចំនួ​ន​ ៦ បង្ក​ឱ្យ​ភាគ​រយ​នៃ​ករណី​ចូល​មន្ទីរពេទ្យ​ និង​ការ​ស្លាប់​ខ្ពស់​ជាង​អ្វី​ ដែល​ត្រូវ​បាន​គេ​សង្កេត​ឃើញ​ពី​មុន​។ នេះ​បើ​យោង​តា​ម​តួលេ​ខ​ ដែល​កាសែត​ The New York Times ​ប្រមូលបាន​។

បើ​ទោះ​ចំនួន​ករណី​វ៉ារ៉្យង់រី​ករាលដាល​នៅ​មានចំនួន​តិច​នៅឡើយ​ក្ដី ​ការ​រីក​រាល​ដាល​នេះ​បង្កើត​ជា​មន្ទីលថាតើ​វ៉ាក់​សាំង​នៅតែ​មាន​ប្រសិទ្ធភាព​ដែរ​ឬយ៉ាង​ណា​​​។ ការ​រីក​រាល​ដាល​នេះទៀត​សោត​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ ការរីក​រាលដាល​រហ័ស​សឹង​តែ​ដូច​​ការរីក​រា​ល​ដាល​​មុន​នឹង​មាន​វ៉ាក់សាំង​ចាក់​ ដូច​ម​ន្រ្តី​​សុខា​ភិបាល​​​ស​ហព័​ន្ធ​​ ធ្លាប់​បាន​ព្រមាន​កន្លង​មកអ៊ិញ្ចឹង​​​​។ ហើយ​បញ្ហា​នេះ អាច​នឹង​ដាស់​តឿន​ដល់​ជន​ជា​តិ​អាមេរិកាំង​ ដែល​ចាក់​វ៉ាក់​សាំង​រួច​ ​ឱ្យ​មានការ​ប្រុង​ប្រយ័ត្ន​ជាង​មុន​​។

ចាប់​តាំង​ពី​ប្រទេស​នេះ ម្នីម្នា​ពន្លឿន​កម្មវិធី​វ៉ាក់សាំង​មក​ មន្រ្តី​សុខាភិបាល​ បាន​និយាយ​ថា​ អ្នក​ដែល​ទទួល​បាន​វ៉ាក់សាំង​រួច​ទំនង​ជា​មិនឆ្លង​មេរោគឬ ធ្លាក់​ក្នុង​ករណី​ធ្ង​ន់ធ្ងរឬស្លាប់​ឡើយ​។ ប៉ុន្តែទិន្នន័យ​បឋ​ម​ពី​រដ្ឋ​ ចំនួន​ ៧ បង្ហាញ​ថាវ៉ារ្យ៉ង់​​ដែល​តា​ ដែល​ចាប់​ផ្ដើម​រាល​ដាល​ក្នុង​ប្រទេស​នេះ​ចាប់​ពី​ខែកក្កដា មក​អាចផ្លាស់​ប្ដូរ​អំណះអំណាង​ ដែល​មន្ត្រី​សុខា​ភិបាល​លើក​ឡើង​ខាង​លើ​។

វេជ្ជ​បណ្ឌិតផ្នែកជំងឺឆ្លងនិងរោគរាតត្បាតនៅមន្ទីរពេទ្យ Brigham & Women’s Hospital​ Scott នៅបូស្តុន​ លោក Scott Dryden-Peterson បាន​មាន​ប្រសាសន៍​ថា​៖ «​យើង​មិន​ចង់​បង្ខូច​​ព័ត៌មាន​​ថា​ វ៉ាក់​សាំង​មិន​មានប្រសិទ្ធភាព​ក្នុង​ការ​ទប់​ទល់​វ៉ីរុស​ទេ បើ​ទោះ​ជាមាន​ករណី​ចូល​មន្ទីរពេទ្យ​ និង​ការ​ស្លាប់​មិន​ថយ​ចុះ​យ៉ាងណាក្ដី ក៏​វ៉ាក់សាំង​នៅ​តែ​មាន​នាទី​ជួ​យស​ង្គ្រោះជី​វិ​ត​ម​នុស្សអស់​ជា​​ច្រើន​មក​ហើយ​»​។

ការរីក​រាល​ដាលក្នុង​រ​ដ្ឋចំនួន ៦ មាន​ចំនួន​ពី​ ១៨ ទៅ ២៨ ភាគរយ​នៃ​ករណី​ ដែល​បាន​កត់​ត្រា​ក្នុ​ង​រ​យៈ​ពេល​ប៉ុន្មាន​សប្តាហ៍ថ្មី​ៗ​នេះ​។ ចំនួន​ទាំង​នេះ​ទំនងជានៅតិច​នៅឡើយ ព្រោះប្រជាជន​ ដែល​ទទួលបាន​វ៉ាក់សាំង​ហើយ​ភាគ​ច្រើន ក៏​នៅតែ​ឆ្លង​ដោយសារ​ភាពធ្វេស​ប្រហែស​​​ ឬ​ មិន​​​មាន​​អា​រម្ម​ណ៍​ថា ​ខ្លួន​ឆ្លង​​ ហើយ​ទៅស្វែង​រក​តេស្ត​នោះ​ទេ​។​

មនុស្ស​ ដែល​ត្រូវ​បា​ន​ចា​ក់​វ៉ា​ក់​សាំ​ង​ភា​គ​ច្រើ​នហើ​យ​ឈាន​ដល់​ករណី​ធ្ងន់​ធ្ងរ​ ដែល​ត្រូវ​បាន​បញ្ជូ​ន​ទៅ​ម​ន្ទីរ​ពេ​ទ្យភាគ​ច្រើន​ជា​ម​នុស្ស​ចា​ស់​ ឬអ្ន​ក​ដែ​ល​មា​ន​ប្រ​ព័​ន្ធភា​ព​ស៊ាំ​ចុះ​ខ្សោ​យដោយ​សា​រ​មូ​ល​ហេតុ​ផ្សេ​ង​ទៀ​ត​។​ទិន្នន័យ​ពី​មជ្ឈមណ្ឌលត្រួតពិនិត្យនិងបង្ការជំងឺអាមេរិក​ បង្ហាញ​ថា​ ៧៤ភាគរយ​នៃ​ករណី​ទាំង​នោះ សុទ្ធ​សឹង​តែ​ជា​ក្រុម​​មនុ​ស្ស​ពេញ​វ័​យដែល​មា​ន​អា​យុ​ ៦​៥ឆ្នាំ ឬ ចា​ស់​ជា​ងនេះ​​។​

វេជ្ជបណ្ឌិតលោក Robert Wachter ប្រធាន​នាយក​ដ្ឋា​ន​វេជ្ជ​សា​ស្ត្រ​នៅ​សា​កល​វិ​ទ្យា​ល័​យ​កា​លីហ្វ័​រនីញ៉ា​ សាន់​ហ្វ្រាន់ស៊ី​ស្កូ​ បា​នមា​ន​​​ប្រ​សា​សន៍​ថា៖ «​ប្រសិ​ន​បើឱកាស​នៃ​ការ​ឆ្លង​មេរោគ​ជាថ្មី​​​លើ​ប្រជាជន​ចាក់​វ៉ាក់សាំង​រួច កើន​ឡើ​ងគួ​រ​ឱ្យ​ក​ត់​ស​ម្គាល់ ខ្ញុំ​គិ​ត​ថាវា​ជា​ភ័​​ស្តុតាងច្បាស់​ណាស់​ ដែល​​បង្ហាញ​ថា ​ការ​រីករាល​ដាល​នឹង​កើត​ឡើង​ជាថ្មី​ ហើយ​ក​ម្រិ​ត​នៃកា​រ​កា​រ​ពា​រប្រ​ឆាំ​ង​នឹង​ជំ​ងឺ​ធ្ង​ន់​ធ្ង​រ​លែ​ង​មា​ន​ភា​ពរឹង​មាំដូចមុន​ហើយ​ ដូច្នេះ​ខ្ញុំ​សង្ឃឹម​ថា​ យុទ្ធនាការ​នៃ​ការចាក់​វ៉ាក់សាំង​ដូស​ទី៣ គួរ​តែ​ចាប់​ផ្ដើម​ឱ្យ​កាន់​តែ​ឆាប់​កាន់តែ​ល្អ»។

ការ​រក​ឃើ​ញ​កា​រ​ឆ្ល​ង​លើ​អ្នក​ចាក់វ៉ាក់សាំង​ហើយ​ មាន​​ចំនួនប្រមាណ​​ពី ១២ ទៅ ២៤ ភាគរយ​នៃករណីបញ្ចូន​​​ចូ​ល​ម​ន្ទីរពេទ្យ​សរុប​​នៅក្នុងរដ្ឋ។​ នេះ​បើតាម​ឱ្យ​ដឹង​ពី​ទិន្នន័យ​ពី​សារព័ត៌មាន​ខាង​លើ បាន​រកឃើញ​​​។ ដោយ​ឡែក​ ចំនួន​អ្ន​ក​ស្លា​ប់មា​ន​តិ​ច​តួចនៅឡើយ ដូច្នេះ​សមា​មា​ត្រ​ក្នុ​ង​ចំ​ណោ​មអ្នកដែល​បា​​នចា​​ក់វ៉ា​ក់​សាំង​គឺ​មានភាពប្រែប្រួលខ្លាំងបន្តិច ពោល​គឺ​ខ្ពស់​ជាង​ការ​​ប៉ាន់ស្មានពី​មជ្ឈមណ្ឌល​ត្រួតពិ​និត្យនិង​បង្ការជំងឺ​ (CDC) ដល់​ទៅ​​​ ០,៥ ភាគរយ​។​

តួលេ​ខ​ដែល​បង្ហាញ​ពីក្រុមមនុស្ស​ដែល​ងាយ​ទទួល​រង​ហានិភ័យ​ឆ្លង​មេរោគ​ គឺ​សុទ្ធសឹងតែ​ជា​ប្រជា​ជន​ ដែល​ស្ថិត​ក្នុង​វ័យ​ចំណាស់​ ហើយ​ត្រូវពិចារណា​ឱ្យ​បានហ្មត់​ចត់​អំ​ពី​ហា​និភ័យដែល​ពួកគេ​កំពុង​ប្រឈម​។​ លោក ​Dean Sidelinger​ វេជ្ជបណ្ឌិតផ្នែក​រោគ​រា​ត​ត្បាត​រដ្ឋនិង​ម​ន្រ្តី​សុ​ខា​ភិ​បា​ល​រដ្ឋ​ប្រ​ចាំ​រ​ដ្ឋ​អូ​រី​ហ្គិន​ បាន​ព្រមាន​ដូច្នេះ​។

ជាមួយគ្នានេះ វេជ្ជបណ្ឌិត Dryden-Petersen ក៏​បាន​ព្រមាន​ដែរថា៖ «សម្រាប់​ក្រុម​ ដែល​មាន​ហានិភ័យ​ខ្ពស់ជាពិសេស​ គឺ​ត្រូវ​​យក​ចិ​ត្ត​ទុ​ក​ដា​ក់​វាឱ្យ​បា​ន​ខ្លាំ​ងមែនទែន​។​កុំ​មើល​ស្រាល​រោគ​សញ្ញា​ស្រាល​ឱ្យសោះ ត្រូវ​ចេះ​ស្វែង​រ​ក​វិធី​ព្យា​បា​ល​ភ្លាម​ៗ ចៀស​វាងក្លាយ​ជាករណី​ធ្ងន់​ធ្ងររហូត​ត្រូវ​សម្រាក​នៅមន្ទីពេទ្យ»។

ការ​ឆ្ល​ងមេ​រោ​គឆ្លង​លើ​អ្នក​ចាក់វ៉ាក់សាំង​រួច​នេះ​ទៀត​សោត​ ទំនង​ជា​កើ​ត​ឡើង​ធ្ងន់​ធ្ង​របំ​ផុ​ត​ក្នុ​ង​ចំ​ណោ​ម ម​នុ​ស្ស​ចាស់ឬអ្ន​ក​ដែ​ល​មា​ន​ជំងឺ​ដូ​ច​ជា​ធា​ត់ឬទឹក​នោ​ម​ផ្អែ​ម។​​បុ​គ្គ​ល​ទាំ​ង​នេះ ជា​បុគ្គល​ដែល​មាន​អ​ត្រាចាក់​វ៉ាក់សាំង​ខ្ព​ស់​​បំផុត ​ប៉ុ​ន្តែ​មា​ន​ហា​និ​ភ័​យ​ឆ្លង​មេរោគ​ខ្ពស់​បំផុ​ត​ដូចគ្នា​៕