នាយករ​ដ្ឋ​ម​ន្រ្តី​នូវែ​ល​សេ​ឡ​ង់​ លោកស្រី Jacinda Ardern បិទ​ខ្ទប់​ប្រទេ​សយ៉ា​ង​តឹង​រ៉ឹងកាល​ពីថ្ងៃអ​ង្គារ​ បន្ទាប់​ពី​ប្រទេស​នេះ រក​ឃើញ​ក​រណី​ថ្មី ១ ​ករណី ​​នៅក្នុ​ង​ទី​ក្រុ​ង​ A​u​ckland ដែល​ជា​ករណី​ដំបូងបង្អស់​ក្នុង​រយៈ​ពេល ​៦ ខែ​។

ប្រទេ​ស​នូ​វែ​ល​សេ​ឡ​ង់​ ទាំ​ងមូល​ នឹង​ត្រូវបិ​ទខ្ទប់​ក្នុង​រ​យៈពេ​ល​​៣ថ្ងៃ គិត​ចា​ប់​ពីថ្ងៃពុធ ខណៈ​ដែ​ល​ទីក្រុ​ង ​​Auckland និងទីក្រុង Coromandel ដែលជា​ទី​ក្រុ​ង​ឆ្នេរសមុទ្រជា​កន្លែង​អ្នក​ឆ្លង​មេរោគ​បាន​ទៅ​លេង​ត្រូវ​បិទ​ខ្ទប់​​រយៈពេល ៧ ថ្ងៃ។

ការដាក់ចេញ​នូវ​ច្បាប់​រឹតបន្តឹងកម្រិតទី៤ ដ៏តឹងរ៉ឹង​បំផុត​ រួមមាន​ ការ​បិទ​សាលារៀន ការិយាល័យនិង​អា​ជី​វ​ក​ម្ម​ទាំ​ងអស់​ ហើ​យ​មា​ន​តែ​សេ​វា​ក​ម្ម​សំខា​ន់​ៗ​ប៉ុ​ណ្ណោះ​ ដែល​នឹ​ង​ដំ​ណើ​រ​ការ​។

គិត​មក​ដល់​ថ្ងៃ​ពុធ ប្រទេស​នេះ បាន​រក​ឃើញ​ករណី​ផ្ទុះ​ថ្មី ​១០ករណី​ហើយ​។ការផ្ទុះ​ឡើងនេះ​ទៀត​សោត ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ ជា​ការ​មក​ដល់​នូវ​វ៉ារ៉្យង់ដែល​តា​ជា​លើ​ក​ដំបូង​នៅ​ក្នុង​ប្រទេស​នេះ និង​បាន​ធ្វើ​ឱ្យ​ប្រទេស​នូវែ​ល​សេ​ឡ​ង់ ក្លាយ​ជាប្រទេស​ចុង​ក្រោយ​បង្អស់​ ដែល​រក​ឃើញ​ករណី​វ៉ារ្យ៉ង់​ដែល​តា​ក្នុង​ប្រទេស​ជា​លើក​ដំបូង​៕