និយតក​រ​ចិន​ កំពុងពិ​ចា​រ​ណា​ដា​ក់​ស​ម្ពា​ធ​លើ​ក្រុមហ៊ុនដែល​មានទិន្នន័យ​គ្រប់គ្រង និងត្រួតពិនិត្យ​ក្នុង​ដៃ​ឱ្យ​ទៅ​ក្រុមហ៊ុន​ភាគី​ទី៣ ប្រសិនបើ​ពួក​គេ​ចង់​ចុះបញ្ជី​ភាគហ៊ុន​អាមេរិក​ ដែល​នេះ​ គឺ​ជា​វិធាន​នៃ​ការ​ត្រួត​ពិនិត្យ​ការ​គ្រប់​គ្រង​ទិន្និន័យ​រប​ស់ក្រុមហ៊ុនឯកជន​ ដែល​មិន​ធ្លា​ប់​មា​នពី​មុ​ន​ម​ក។ នេះបើតាមការ​ឱ្យ​ដឹងពី សារព័ត៌មាន​រ៉យទ័រ​។

និយតករ​ជឿថា​ ការ​នាំ​យក​ក្រុមហ៊ុនសន្តិសុខព័ត៌មា​នភាគីទី៣ ដែល​គាំទ្រ​ដោយរដ្ឋ ដើម្បី​គ្រប់គ្រងនិង​តាម​ដានទិន្នន័យ​នៃ​ក្រុម​ហ៊ុន​ទាំង​នេះ អាច​កំណត់​កម្រិតរបស់​ក្រុមហ៊ុន​ទាំង​នេះក្នុង​ការ​ផ្ទេរ​ទិន្នន័យ​នៅ​ឯនា​យ​សមុទ្រ​នៅ​បរទេ​ស​ទៅ​​ក្រៅ​ប្រ​ទេ​សផងដែរ​។

ប្រភពដែល​មិន​បញ្ចេញ​ឈ្មោះនេះ​ថែម​ទាំង​​បាន​ប្រាប់​សារព័ត៌មាន​ដដែល​ថា ការ​ធ្វើ​ដូច​នេះ​នឹង​ជួយ​បន្ធូរ​បន្ថយ​ការ​ព្រួយ​បារម្ភ​របស់ទីក្រុងប៉េកាំង ទាក់​ទិន​នឹង​កា​រចុះបញ្ជីបរទេស​ ដែល​អាច​បង្ខំ​ឱ្យ​ក្រុមហ៊ុន​ចិន​ទាំងនេះ ប្រគល់​ទិន្នន័យមួ​យចំ​នួ​នរ​ប​ស់​ពួ​ក​គេ​ទៅ​ឱ្យ​អង្គ​ភាពបរទេសនិង​បំផ្លាញ​សន្តិសុខជាតិ​។

ផែនការនេះ ស្ថិត​នៅ​ក្នុង​​សំណើ១​ក្នុង​ចំណោមសំណើជាច្រើនដែល​ស្ថិត​ក្រោមការ​ពិចារណា​របស់និ​យត​ក​រចិន​ ខណៈ​ពេល​​ទីក្រុ​ងប៉េកាំងបា​នរឹ​​តប​​ន្តឹ​ង​កា​រ​កា​ន់​កា​ប់លើ​ប្រ​ព័​ន្ធ​អ៊ី​នធឺណិត​រ​ប​ស់​ប្រទេ​ស​ក្នុ​ងរ​យៈពេលប៉ុន្មាន​ខែ​ចុ​ង​ក្រោ​យនេះ​ រួមទាំង​ការសម្លឹងមើលឱ្យ​បា​ន​ច្បាស់អំ​ពី​កា​រ​ពិ​និ​ត្យ​ប​ញ្ជី​ឈ្មោះ​នៅ​បរទេស​ផងដែរ​។

ការបង្រ្កាបលើ​បញ្ហា​គ្រប់​គ្រង​ទិន្នន័យ​នេះ​ បាន​កម្ទេច​ភាគហ៊ុននិងវិនិយោគិនដែល​មាន​បំណង​ចង់​វិនិយោគ​យ៉ាង​ធ្ងន់​ធ្ងរ ហើយ​ការ​បង្រ្កាប​នេះទៀតសោត បាន​ផ្តោត​ពិសេស​ទៅ​លើ​ការ​ប្រកួត​ប្រជែង​អយុត្តិធម៌​ និង​ការដោះស្រាយរបស់ក្រុមហ៊ុនអ៊ីនធឺណិត​ ទាក់​ទិន​នឹង​ការ​គ្រប់​គ្រង​ឃ្លាំង​ទិន្នន័យ​អ្នក​ប្រើប្រាស់​ដ៏​ធំ​ស​ម្បើ​ម ក្រោយ​ការ​អនុវត្តគោល​ការណ៍​មិនជៀតជ្រែកក្នុងអាជីវកម្មពី​សំណាក់​រដ្ឋាភិបាល (laissez-faire) អស់​រយៈ​ពេល​ជាច្រើនឆ្នាំ​មក​ហើយ​នោះ។

ប្រភពមួយ​ទៀត ដែល​បដិ​សេ​ធមិនបង្ហាញអត្តសញ្ញាណដោយ​សារ​បញ្ហាចម្រូងចម្រាស​ បាន​ប្រាប់​សារព័ត៌មាន​ដដែលថា ការ​សម្រេច​ចិត្ត​ចុ​ង​​ក្រោ​យ​លើផែ​​ន​កា​រ​ប្រ​គល់​ទិន្នន័យ​របស់​ក្រុមហ៊ុនដែល​ជាប់ពាក់​ព័ន្ធនឹ​ងការ​ចុះ​បញ្ជីភាគហ៊ុន​បរទេស(IPO)មិន​ទាន់​ត្រូវសម្រេចជាផ្លូវការនៅឡើយទេ។ មន្រ្តី និ​យតកម្ម​បាន​ពិ​ភា​ក្សា​អំ​ពី​ផែនការ​នេះជា​មួយ​អ្នកចូលរួមទីផ្សារមូ​ល​ធនដែល​ជាផ្នែក​មួយ​នៃវិ​ធាន​ការ​ពង្រឹង​ការ​​ត្រួតពិនិត្យ​ក្រុ​ម​ហ៊ុ​​ន​ចិ​ន​ទាំ​ងអ​ស់​ ដែ​ល​បា​ន​ចុះ​ប​ញ្ជី​នៅឯ​នា​យ​ស​មុ​ទ្រ។​

ប្រភពមួយ​ បា​ន​និ​យា​យ​​ថា ទី​ប្រឹក្សា ​IPO សង្ឃឹមថាក្របខ័ណ្ឌផ្លូវ​កា​រ​​មួ​យ​ស្តី​ពី​ប​ញ្ហា​ប្រ​គ​ល់ ទិន្នន័យ អាចត្រូវ​សម្រេច​​នៅខែកញ្ញា ខាង​មុខ​នេះ​។ យ៉ាងណាមិញ គណៈ​កម្មកា​រ​ប​ទ​ប្ប​​​ញ្ញ​ត្តិ​មូ​ល​បត្រចិន (CSRC) និងរដ្ឋបាល Cyberspace នៃប្រទេសចិន (CAC) មិនបាន​ឆ្លើយត​ប​ទៅ​នឹ​ង​កា​រ​ស្នើ​សុំ​ទូ​រ​សារដើ​ម្បី​សុំ​កា​រ​អ​ត្ថាធិប្បាយទេ។

ថ្មីៗនេះ និយតករចិនបាន​​ដា​ក់ផែ​​ន​កា​រ​ចុះ​ប​ញ្ជី​នៅ​ក្រៅ​ប្រ​ទេ​ស​របស់ក្រុ​ម​ហ៊ុនជាពិ​សេ​ស​នៅ​សហរដ្ឋ អាមេរិកដើម្បី​រ​​ង់​ចាំ​ច្បា​ប់​ថ្មី​​ស្តី​ពី​សុ​វ​ត្ថិ​ភា​ព​ទិ​ន្នន័យ​​ ហើយ​កាល​ពី​ខែមុនផងដែរ​ រដ្ឋបាលCAC បាន​ស្នើសេ​​ច​ក្តីព្រា​ង​ច្បា​ប់​អំ​ពាវ​នា​វ​ឱ្យ​ក្រុមហ៊ុនដែ​ល​មា​ន​អ្ន​ក​ប្រើ​ប្រា​ស់​ជាង ១ លាន​នាក់​ឆ្លង​កា​ត់​កា​រ​ពិនិត្យ​សុវ​ត្ថិ​ភា​ព​ទិន្នន័យ​សិន​មុ​​​ន​​នឹ​​​​​ង​ចុះ​បញ្ជីនៅបរទេស។

អ្នក​ប​ង្កើ​ត​គោ​​លន​យោ​បា​យ​អាមេ​រិ​ក ​មា​ន​កា​រ​ព្រួ​យ​បា​រម្ភរួច​ទៅហើយ​ថា ក្រុមហ៊ុន​ចិន​កំ​ពុងបំ​ពាន​ច្បាប់​របស់​សហរដ្ឋអា​មេរិ​កដែល​ត​ម្រូ​វ​ឱ្យ​ក្រុ​ម​ហ៊ុ​ន​សា​​ធារ​​ណៈ​បង្ហាញ​ពី​ហានិភ័យដែល​អាច​កើ​ត​មា​ន​ចំពោះ​ប្រតិបត្តិការ​ហិ​រ​ញ្ញ​វ​ត្ថុរបស់ពួកគេ បន្ថែម​ដោយ​​ផែនកា​​រ​ប្រ​គ​ល់ទិន្នន័យរបស់ទីក្រុងប៉េកាំង​នេះ​ទៀត ប្រទេស​ចិន​កាន់​តែ​រំលោភបំពាន​ច្បាប់​បន្ថែម​ទៀត។

អ្នកតំណាង​គណបក្សសាធារណរដ្ឋកំពូ​លនៅគណៈកម្មា​​​​​​​​​​​​ធិការកិច្ចការបរទេសរបស់សភាអាមេរកិ​ លោក Michael McCaul បាននិយាយថា៖ «នេះគឺ​ជាភ័ស្តុតាងមួ​យ​ប​ន្ថែ​មទៀតដែល​ថា​ក្រុមហ៊ុន​ឯកជន​មិន​មាន​នៅក្នុ​ងសា​ធារណរដ្ឋប្រជាមានិតចិនទេពួ​កគេ​​ទាំ​ង​អ​ស់​ស្ថិត​​នៅ​ក្រោ​ម​កា​រ​គ្រប់​គ្រ​ង​រ​ប​ស់​ប​ក្សកុម្មុយនី​ស្ត​ចិន​។ ក្រុមហ៊ុ​នណាដែ​​ល​ធ្វើ​អា​ជី​វ​ក​ម្មនៅ​ប្រទេសចិន​គឺត្រូវ​តែ​ឆ្លើយ​តប​នឹង​គណបក្ស​ចិន ដែល​នេះ​បាន​​គំ រា​មកំ​ហែ​ង​ដ​ល់​ត​ម្លា​ភា​ពវិនិយោ​គិ​ន​ភា​ព​ឯកជន​រប​ស់​អ្ន​ក​ប្រើប្រា​ស់​ និ​ង​សន្តិសុខជាតិ​ទៀត​ផង»។

លោក Bill Hagerty សមាជិកព្រឹទ្ធសភា នៃ​​គ​ណៈ​កម្ម​ការធនាគារ​របស់ព្រឹទ្ធសភាបាន​និយា​យ​នៅ​ក្នុ​ង​សេ​ច​ក្តី​ថ្លែ​ងកា​រ​ណ៍​មួ​យ​ទៅ​កាន់សារព័ត៌មានដដែលថា៖ «រដ្ឋបាលលោក Joe Bidenនិង គណៈ​កម្មការ​មូលបត្រ​អាមេរិក​ ត្រូវ​តែ​បន្តចាត់វិ​ធា​នការដើម្បី​ធា​នា​ថា​ជ​ន​ជា​តិ​អា​មេរិ​ក​ដឹ​ង​ពី​ហា​និ​ភ័​យ​ទាំ​ង​អ​ស់​នៃ​​កា​រ ​វិ​និយោគ​នៅក្នុ​ង​ក្រុ​ម​ហ៊ុ​ន ​ដែល​គ្រប់គ្រង ​ដោយបក្ស​កុម្មុ​យ​នី​ស្តចិន​រួមទាំង​កា​រ​គ្រប់​គ្រងទិន្នន័យ​សំខាន់ៗ​ របស់​បក្ស​នេះផងដែរ»​។

គួរបញ្ជាក់ផងដែរថា ក្រុ​ម​ហ៊ុន​​ចិ​ន​ ៣៧ ទទួល​បានទឹកប្រាក់​​ ១២,៦ ពាន់​លាន​ដុល្លារ​ តាមរយៈការ​ចុះ​បញ្ជី​IPO របស់​ស​ហរដ្ឋ​អាមេរិក បើគិត​មក​ត្រឹម​ឆ្នាំនេះ។ បើយោងតាមទិន្នន័យ​កត់​ត្រា ដោយ​ក្រុមហ៊ុន Dealogicដែល​ចំនួន​នេះ​កើនឡើងជិតទ្វេដងនៃចំនួន ៦,៦ ពាន់លានដុល្លារដែល​ទទួលបានក្នុងពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​មុ​ន​៕