កាល​ពី​ថ្ងៃ​ចន្ទ ​ទី​ ២៣​ ខែ​សីហា​ ​ប្រធានាធិបតី​តៃវ៉ាន់​​ទទួល​ការ​ចាក់​វ៉ាក់សាំងការពារ​ជំងឺ​កូវីដ ១៩​ ដែល​ផលិត​នៅ​ក្នុង​ស្រុក​លើក​ដំបូង​របស់​តៃវ៉ាន់​។

លោក​ស្រី ​Tsai Ing-wen​ បាន​សម្រេចឈប់​ប្រើ​វ៉ាក់សាំង ​Moderna​ ឬ ​AstraZeneca​ ក្នុង​យុទ្ធនាការ​ចែក​ចាយ​វ៉ាក់​សាំង​ការពារ​កូវីដ ១៩​ នៅ​ក្នុង​កោះ​តៃវ៉ាន់​ បាន​ទទួល​ការ​ចាក់​វ៉ាក់សាំង​ការពារ​កូវីដ ១៩​​ ពី​ Medigen​ នៅ​មន្ទីរពេទ្យ​មួយ​នៅ​កណ្តាល​ទី​ក្រុង​តៃប៉ិ​ ដោយ​លោក​ស្រី​បាន​​បង្ហាញ​ពី​ទំនុក​ចិត្ត​របស់​លោក​ស្រី​ចំពោះ​សុវត្ថិភាព​នៃ​វ៉ាក់សាំង​នេះ​។

បន្ទាប់​ពី​ទទួល​ការ​ចាក់​វ៉ាក់សាំង​ ហើយ​លោក​ស្រី​បាន​សរសេរ​សារ​នៅ​លើ​ប្រព័ន្ធ​បណ្តាញ​សង្គម​ថា​ ការ​ចាក់​វ៉ាក់សាំង​នេះ​ មិន​មាន​ភាព​ឈឺ​ចាប់​ទេ​ ហើយ​លោក​ស្រី​មាន​ស្មារតី​ល្អ​អាច​បន្ត​ធ្វើ​ការ​បាន​ ។

រហូត​មក​ដល់​ពេល​នេះ​មាន​មនុស្ស​ជាង​ ៧០ ម៉ឺន​នាក់​ បាន​ចុះ​ឈ្មោះ​ដើម្បី​ទទួល​ការ​ចាក់​វ៉ាក់សាំង Medigen ​ដែល​វ៉ាក់សាំង​នេះ​ត្រូវ​ការរយៈ​ពេល​ ២៨​​ ថ្ងៃ​ ដើម្បី​ចាក់​ដូសស​ទី២ បន្ទាប់​ពី​ការ​ចាក់​លើក​ទី១​។

វ៉ាក់សាំង​នេះ​មិន​ទាន់​បញ្ចប់​ការ​សាកល្បង​នៅ​គ្លីនិក​នៅ​ឡើយ​ទេ​ ហើយ​មិន​មាន​ទិន្នន័យ​អំពី​ប្រសិទ្ធភាព​នោះ​ទេ​ ប៉ុន្តែ​រដ្ឋាភិបាល​បាន​និយាយ​ថា​ ការ​សិក្សា​រហូត​មក​ដល់​ពេល​នេះ​ បាន​បង្ហាញ​ថា​ អង្គបដិបក្ខ ប្រាណ​ដែល​បង្កើត​ឡើង​ដោយ​ការ​ប្រើ​ប្រាស់​វ៉ាក់​សាំង​នេះ ​គឺ​មិន​មាន​ផ្តល់​ជា​លទ្ធផល​អវិជ្ជមាន​អ្វីឡើយ៕