ការ​ស្រាវ​ជ្រាវ ​បាន​បង្ហាញ​ថា ការ​ប្រែ​ប្រួល​អាកាសធាតុ​ អាច​នឹង​ធ្វើឱ្យ​​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​ និង​ទឹក​ជំនន់​កើន​ឡើង​ពី​ ១,២​ ទៅ​ ៩​ ដង​ នា​ពេល​ខាង​​មុខ​នៅ​ប៉ែក​អឺរ៉ុប​។​

ការ​សិក្សា​ស្រាវ​ជ្រាវ​នេះ​ បាន​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី ​២៤​ សីហា​ ដោយ​ការ​សិក្សានេះ ​បាន​ប្រើ​កំណត់​ត្រា​ប្រវត្តិសាស្ត្រ​ និង​ការ​ពិសោធ​តាម​រយៈ​បច្ចេកទេស​កុំព្យូទ័រ​ ដើម្បី​ពិនិត្យ​មើល​សីតុណ្ហភាព​ដែល​​អាច​ប៉ះ​ពាល់​ ដល់​ទឹក​ភ្លៀង​ចាប់​ពី​ចុង​សតវត្ស​រ៍​ទី​១៩​ ដល់​បច្ចុប្បន្ន​។

លោក​Sjoukje​ Philip​ដែល​ជា​អ្នក​នាំ​មុខ​គេ​នៃ​ការ​ស្រាវ​ជ្រាវ​នេះ ​និង​ជា​អ្នក​ស្រាវជ្រាវ​ម្នាក់​នៅ​ទី​ភ្នាក់​ងារ​អាកាសធាតុ​ហូឡង់ ​KNMI​ បាន​និយាយ​ថា​ ការ​ប្រែ​ប្រួល​អាកាសធាតុ​ បាន​ធ្វើ​ឱ្យ​មាន​គ្រោះ​ធម្មជាតិ​ដែល​កើត​មាន​ឡើង​កន្លង​មក​។ លោក​បាន​បន្ត​និយាយ​ថា​ ទឹក​ភ្លៀង​ធ្លាក់​កាន់​តែ​ច្រើន​ជាង​កាល​ពី​ ១០០​ ឬ ១៥០​ ឆ្នាំ​មុន​ដូច្នេះ ​ឥឡូវ​នេះ​យើង​ឃើញ​ថា​ ព្រឹត្តិ​ការណ៍​ទាំង​នេះ​ គឺមាន​ទំនាក់​ទំនង​ជា​មួយ​ការ​ប្រែ​ប្រួល​ ​អាកាសធាតុ​។​

អ្នក​ស្រាវ​ជ្រាវ​ជិត​ ៤០​នាក់​មក​ពី​ទ្វីប​អឺរ៉ុប​​ សហរដ្ឋអាមេរិក​ និង​នូវែលសេឡង់​ បាន​ចូល​រួម​ក្នុង​ការ​សិក្សា​ស្រាវជ្រាវ​នេះ​ពី​ស្ថាប័ន​​នានា​រួម​មាន​សាកលវិទ្យាល័យ​Oxford​ការិយាល័យ​របស់​ចក្រភព​អង់គ្លេស​​ សេវាកម្ម​អាកាសធាតុ​របស់​អាល្លឺម៉ង់​ និង​សាកលវិទ្យាល័យ​ Columbia​៕