
លោកនាយករដ្ឋមន្ត្រី បូរីស ចនសុន។ AFP
នាយករដ្ឋមន្រ្តីអង់គ្លេស លោក Borris Johnson បាននិយាយកាលពីថ្ងៃអង្គារថា ក្រុមប្រទេស G7 បានយល់ព្រមលើផែនការដោះស្រាយជាមួយក្រុមតាលីបង់ដោយលក្ខខណ្ឌទី១ គឺឱ្យក្រុមសកម្មប្រយុទ្ធ ត្រូវតែអនុញ្ញាតឱ្យប្រជាជន ដែលចង់ចាកចេញពីប្រទេសជម្លៀសខ្លួនដោយសុវត្ថិភាព បើទោះបីជាហួសថ្ងៃផុតកំណត់ថ្ងៃ ៣១ ខែសីហា ក៏ដោយ។
លោកបាននិយាយ ក្រោយកិច្ចប្រជុំនៃប្រទេស G7 នេះថា៖ «អ្វីដែលយើងបានធ្វើនៅថ្ងៃនេះគឺក្រុមប្រទេស G7 យើងបានយល់ព្រមលើវិធីសាស្រ្តរួមគ្នា ដែលមិនត្រឹមតែដោះស្រាយលើបញ្ហាជម្លៀសនោះទេ ប៉ុន្តែថែមទាំងជាផែនទីបង្ហាញផ្លូវសម្រាប់ផ្លូវដែលយើងអាចបញ្ចុះបញ្ចូលក្រុមតាលីបង់នេះ»។
កាសែត The Guardian បានរាយការណ៍កាលពីល្ងាចថ្ងៃអង្គារថា ការជម្លៀសប្រជាជនអង់គ្លេសចេញពីទីក្រុងកាប៊ុល ត្រូវបានគេរំពឹងថា នឹងបញ្ចប់ក្នុងរយៈពេល ២៤ ទៅ ៣៦ ម៉ោង។
លោក Johnson បានបិទសំណួរក្នុងការប្រជុំថា តើមេដឹកនាំ G7 ផ្សេងទៀត បានសម្តែងការខកចិត្ត ចំពោះប្រធានាធិបតីអាមេរិកលោក Joe Biden ចំពោះការដោះស្រាយវិបត្តិរបស់គាត់និងការបដិសេធ មិនពន្យារពេលកំណត់សម្រាប់កងទ័ពអាមេរិកដែលនៅសេសសល់នៅអាហ្វហ្គានីស្ថានឬអត់៕