អនុប្រធានា​ធិប​តីអាមេរិក អ្នកស្រី Kamala Harris បានពន្យារ​ដំណើរ​ទស្សនកិច្ច​ទៅ​ប្រទេស​វៀតណាម​នៅ​ថ្ងៃអង្គារ បន្ទាប់​ពី​ការិយាល័យ​របស់​អ្នកស្រីរក​ឃើញ​រោគសញ្ញាហាវ៉ា​ន​ ដែល​ជា​ជំងឺ​ចម្លែក​មួយ​ ដែល​បាន​ធ្វើ​ទុក្ខ​បុ​ក​ម្នេ​ញ​ដ​ល់​អ្នក​កា​រ​ទូ​តអា​មេ​រិ​កនៅ​ទូ​ទាំ​ង​ពិ​ភព​លោ​ក​។

សេចក្តីថ្លែងការណ៍​មួយដែលចេញ​ ដោយ​ក្រ​សួ​ង​ការ​ប​រទេសបាន​និយាយថាការិយាល័យ​របស់​អ្នក​ស្រី​ត្រូវ​បាន​គេ​រកឃើញ​ករណី​រោគ​សញ្ញា​នេះ ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ដំណើរ​ទស្សនកិច្ច​អ្នកស្រីទៅ​កាន់​រដ្ឋ​ធានី​ហាណូយ​របស់វៀតណាម។

រដ្ឋា​ភិ​បា​លអា​មេ​រិ​ក​បា​ន​ពិព​ណ៌​នា​រោគសញ្ញា​នេះ​ថា ​ជារោគសញ្ញាហាវ៉ាន​ ដែល​ជា​ឧប្បត្តិ​ហេតុ​សុ​ខ​ភាពដែល​មិ​ន​អាច​ព​ន្យ​ល់​បានត្រូវ​បា​​នរា​យ​​កា​រណ៍​ជា​លើ​ក​ដំបូង​នៅក្នុ​ង​ឆ្នាំ ២០១៦ ដោ​យ​អ្ន​កកា​រ​ទូ​​ត​អាមេ​រិ​កនិ​ង​បុ​គ្គ​លិ​ក​ស្ថា​ន​ទូ​ត​នៅ​គុ​យ​បា​។

សារព័ត៌មាន NBC បានរាយកា​រ​ណ៍​ថា អ្ន​ក​កា​រ​ទូ​ត​អា​មេ​រិ​ក​យ៉ាង​តិ​ច​ ២នាក់​នឹង​ត្រូវ​ បញ្ជូន​ទៅ​មន្ទីរពេទ្យ​ បន្ទា​ប់​ពី​អ្នក​ទាំង​នេះ​ បា​ន​ជួបប្រទះឧប្បត្តិហេតុសូរស័ព្ទ​​មិ​នប្រ​ក្រ​តី​កាល​ពី​ចុងស​ប្តាហ៍​មុន​។

អ្នកនាំពាក្យ​ក្រសួងការ​ប​រ​ទេ​ស​អា​មេ​រិកបាន​ប​ដិសេធ​មិន​បញ្ជាក់​ពី​កា​របញ្ជូន​អ្នក​ការទូត​នេះ​ទៅ​មន្ទីរពេទ្យ​ទេ ដោយសារ​បារម្ភពី​​ឯក​ជន​ភាព​ និង​សន្តិសុខ​ ប៉ុន្តែ​បា​ន​និ​យា​យ​ថា​ពួ​កគេ​បានដឹង​ពីរ​បាយការណ៍អំ​ពី​ឧ​ប្ប​ត្តិ​ហេ​តុ​សុ​ខភា​ពដែ​លមិនអាចពន្យល់បាន​នៅ​​ក្នុ​ងប្រ​​ទេស​វៀត​ណា​ម​។

អ្នកនាំពាក្យសេតវិមានលោកស្រី Jen Psaki ក្រោយ​មក​​បា​ន​សង្ក​ត់​ធ្ងន់ថា គ្មានក​រ​ណី​​ណា​មួ​យ​ត្រូ​វបា​នបញ្ជាក់ទេ​ ហើយ​ឧ​ប្ប​ត្តិ​ហេ​តុ​នេះ​ត្រូ​វ​បា​ន​រា​យ​កា​រ​ណ៍​ទៅ​បុ​គ្គ​លិក​ស្ថា​ន​ទូ​ត​មុ​ន​ពេ​ល​អ្នកស្រី​Harris មក​ដល់​ប្រទេសវៀ​តណាមទៀត​។ អ្នក​ស្រី​ បាន​និ​យាយថា គ្មានន​រ​ណា​ម្នា​ក់​ធ្វើ​​ដំ​ណើ​រ​ជាមួយអ្នកស្រី​ Harris ទទួល​រង​ផ​ល​ប៉ះពាល់​ពី​រោគសញ្ញានេះទេ​។

លោកស្រីHarris បាន​ប​ញ្ច​ប់ដំ​​ណើ​រ​ទស្ស​ន​កិ​ច្ច​រ​យៈ​ពេ​ល​៣ថ្ងៃ ​នៅ​ប្រ​ទេសសិង្ហបុរី ដែល​អ្នកស្រី​បាន​ថ្លែងសុន្ទរក​ថា​​ អំពីគោ​ល​ន​យោ​បា​យ​ការបរទេសដោយ​ចោទ​ប្រកាន់​ចិ​ន​ពី​កា​រ​ប​ង្ខិត​ប​ង្ខំនិង​បំភិត​បំភ័យ​ ចំពោះកា​រ​ប​ង្ក​ហេ​តុ​យោ​ធា​រ​ប​ស់ខ្លួ​ន​នៅ​ស​មុ​ទ្រ​ចិ​ន​ខាង​ត្បូ​ង​។

អ្នកស្រី ក៏​បា​ន​ប្រ​កាស​ផ​ងដែរថា សហរដ្ឋអាមេ​រិ​ក​កំ​ពុ​ង​ស្នើ​សុំ​ធ្វើ​ជា​ម្ចា​ស់​ផ្ទះកិ​ច្ច​ប្រ​ជុំ​កំ​ពូ​ល​កិ​ច្ច​ស​ហ​ប្រ​តិ​ប​ត្តិ​កា​រសេ​ដ្ឋកិ​ច្ច​​អា​ស៊ីប៉ា​ស៊ី​ហ្វិ​ក​នៅ​ឆ្នាំ​​២០២៣ ដែ​ល​ជា​ស​ញ្ញា​នៃ​កា​រ​ប្តេជ្ញា​ចិ​ត្ត​រ​ប​ស់អា​មេ​រិ​កចំពោះតំ​បន់​នេះ​៕