
យន្តហោះដែលតា របស់ក្រុមហ៊ុនសហរដ្ឋអាមេរិក។ រូបថត AFP
ក្រុមហ៊ុនអាកាសចរណ៍អាមេរិក Delta Airlines បាននិយាយថា ខ្លួននឹងចាប់ផ្តើមគិតប្រាក់ពីបុគ្គលិក ដែលមិនបានចាក់វ៉ាក់សាំងតាមរយៈគម្រោងថែទាំសុខភាព ដោយនឹងកំណត់ថ្លៃសេវាថ្លៃចំនួន ២០០ ដុល្លារបន្ថែមទៀត ក្នុង ១ ខែ។ នេះបើតាមការឱ្យដឹងពីសារព័ត៌មាន The Financial Times។
ការអនុម័តវ៉ាក់សាំង BioNTech/Pfizer ដោយរដ្ឋបាលចំណីអាហារ និងឱសថអាមេរិក (FDA) បាន ជំរុញឱ្យក្រុមហ៊ុនជាច្រើនដាក់ចេញនូវច្បាប់តឹងរ៉ឹងជាងមុនស្តីពីការចាក់ថ្នាំបង្ការរោគបុគ្គលិក។
បន្ទាប់ពីការអនុម័ត ដោយលោក Joe Biden ដោយជំរុញឱ្យវិស័យធុរកិច្ចតម្រូវឱ្យបុគ្គលិកចាក់វ៉ាក់សាំង ក្រុមហ៊ុនមួយចំនួនធំក៏បានបំពេញតាមគោលការណ៍រដ្ឋាភិបាលរួច រួមទាំងធនាគារវិនិយោគ Goldman Sachs ក្រុមហ៊ុនគណនេយ្យ Deloitte និង CVS Health ដែលជាប្រតិបត្តិករឱសថស្ថានធំបំផុតរបស់ប្រទេស។
ក្រុមហ៊ុន Delta គឺជាក្រុមហ៊ុនអាមេរិកធំដំបូងគេបង្អស់ ដែលបានណែនាំពីការគិតថ្លៃបន្ថែមលើបុគ្គលិក បើទោះបីជាក្រុមហ៊ុននេះបានបញ្ឈប់ការដាក់ឱ្យប្រើប្រាស់គោលការណ៍វ៉ាក់សាំង ដែលជាជំហានរបស់ក្រុមហ៊ុនអាកាសចរណ៍ United Airlines និងបណ្តាញផ្លូវដែកជាតិ Amtrak ធ្លាប់អនុវត្តកន្លងមក។
គួរបញ្ជាក់ផងដែរថា បុគ្គលិក ៣ ភាគ ៤ នៃក្រុមហ៊ុននេះ ទទួលបានវ៉ាក់សាំងរួចហើយ ដោយគេសង្ឃឹមថា ចំនួននេះនឹងកើនឡើងដល់ ១០០ ភាគរយតាម ដែលអាចធ្វើទៅបាន៕