ក្រុម​សមាជិក​សភាទ្វេភាគីអាមេរិក​ បា​ន​រិះ​គ​ន់​តំ​ណា​ង​រាស្រ្តជាច្រើន​រូប​ ដែល​បានធ្វើដំណើរទស្សនកិច្ច​ទៅ​អាហ្វហ្គានីស្ថាន​​ស្ងាត់ៗ កាលពី​ថ្ងៃពុធ កន្លងទៅនេះ ដើម្បីស​ង្កេ​ត​មើ​ល​កិ​ច្ច​ប្រឹ​ង​ប្រែ​ង​ជ​ម្លៀ​ស​រ​ប​ស់​យោ​ធា​អាមេរិក​។​ នេះ​បើតាម​​សារព័ត៌មាន​ NBC News។

ប្រធានសភាលោកស្រី Nancy Pelosi​ បាន​និ​យា​យថា លោកស្រីបា​ន​ដឹ​ង​​អំ​ពី​ដំ​ណើរ​​នេះកា​​ល ពីថ្ងៃអង្គារ មុន​ពេ​ល​វា​ត្រូ​វ​​បាន​ផ្ស​​ព្វផ្សា​យ​ជា​សាធារណៈ ប៉ុន្តែ​មិ​ន​បា​ន​និ​យាយអ្វីទេព្រោះវា​នឹ​ង​ប​ង្ក​គ្រោះ​ថ្នា​ក់​ដ​ល់​​ស​មា​ជិ​ក​ទាំ​ង ២ រូប ដែល​ពួ​​ក​គេ​ទាំ​ង​ ២ រូប ​បា​ន​បម្រើ​កា​រ​នៅ​អ៊ី​រ៉ា​ក់​មុ​ន​ពេ​ល​ពួ​ក​គេ​ត្រូ​វ​បា​ន​ជ្រើ​ស​រើស​ចូ​ល​ស​ភា​​។​

លោកស្រី ​Pelosi បាននិយាយថា៖ «នេះ​គឺ​ជា​គ្រោះ​ថ្នា​ក់ធ្ង​ន់ធ្ង​រដោយប​ញ្ជា​ក់ថា ថ្នាក់​ដឹ​ក​នាំ​មិ​ន​ច​ង់​ឱ្យ​សមា​ជិ​ក​ណា​ម្នា​ក់​ធ្វើដំ​​ណើ​រ​ទៅកា​ន់​ប្រ​ទេ​ស​អា​ហ្វ​ហ្គា​នី​ស្ថា​នឡើយ ព្រោះស្ថានភាព​មាន​ភា​ព​តា​ន​តឹ​ង​លើ​ធ​ន​ធា​ន​រួ​ច​ទៅ​ហើ​យ​»។

ការធ្វើដំណើរ​ទស្សនកិច្ច ដែ​ល​ធ្វើ​ឡើង​ដោ​យសមា​ជិ​ក​ស​ភា​ជា​ធម្មតា ​ក្រោយ​មាន​​កា​រ​យ​ល់​ព្រ​មពី​​គ​ណៈ​ក​ម្មាធិ​កា​រសភាហើយ​លោកស្រី ​Pelosi បាននិយាយថា ពួកគេ​មិ​ន​មា​​នភ្លើ​ង​​ខៀវពី​ខា​ងគ​ណ​​ប​ក្សប្រ​ជា​ធិ​ប​តេ​យ្យនោះ​​ទេ​។​ ម​ន្រ្តី​រ​ដ្ឋ​បា​ល​ក៏​បាន​ប​ញ្ជា​ក់​ថា ពួ​ក​គេ​មិ​​​​​​​ន​បា​ន​ដឹ​ង​អំពី​ដំ​ណើ​រ​នេះទេ​​៕ ​