ជើង​ហោះហើរយោ​ធាចុ​ងក្រោយ​រ​ប​ស់​ច​ក្រ​ភ​ពអង់គ្លេស បា​ន​ចា​ក​ចេ​ញ​ពី​ទី​ក្រុ​ង​កា​ប៊ុ​ល​កា​ល​ពីល្ងា​ចថ្ងៃ​សៅរ៍ បន្ទា​ប់​ពី​បា​ន​ជ​ម្លៀ​ស​ប្រជាជនជាង ១៥ ០០០ នាក់ ក្នុងរយៈពេល ២ សប្តាហ៍​ ចាប់តាំ​ង​ពី​ក្រុ​ម​តា​លីប​ង់បាន​កា​ន់​កា​ប់​អា​ហ្វ​ហ្គានី​ស្ថា​ន​មក​។ នេះ​បើតាម​ឱ្យ​ដឹង​ពីសារព័ត៌មានរ៉យទ័រ​។

រដ្ឋាភិបាល​ច​ក្រ​ភ​ព​អ​ង់​គ្លេ​ស​នៅថ្ងៃសុក្រសប្ដាហ៍​មុន​ បាន​និ​​យា​យ​ថា ​បេ​ស​ក​ក​ម្ម​ជ​ម្លៀ​ស​ខ្លួ​ន ​នឹ​ង​ត្រូ​វ​ប​ញ្ច​ប់​ក្នុ​ង​រយៈ​ពេល​ប៉ុន្មាន​ម៉ោងហើ​យ​យោធា​របស់ខ្លួន​នឹ​ង​មិន​អាច​បណ្តេញព​ល​រ​ដ្ឋ​អា​ហ្វ​ហ្គា​នី​ស្ថា​ន​ណាម្នា​ក់ ដែល​មា​ន​សិ​ទ្ធិ​ទ​ទួ​​ល​បា​ន​កា​រ​តាំ​ងទី​​លំ​នៅថ្មី​ ដែ​ល​មិ​ន​ទា​ន់​បា​ន​ចូ​ល​​អាកាសយានដ្ឋានកាប៊ុ​ល​ឡើ​យ​។

រដ្ឋ​មន្ត្រី​កា​រ​​ពា​រ​ជាតិលោ​ក Ben Wallace បាននិយាយ​ថា៖ «យើងគួរ​តែ​មា​ន​​មោទ​នភាពចំពោះ​ក​ង​ក​ម្លាំ​ង​ប្រ​​ដាប់​​អា​វុ​ធ​រ​ប​ស់​យើ​ងស្វា​គ​ម​ន៍ចំ​ពោះ​អ្ន​កដែ​​ល​ម​ក​រ​ក​ជី​វិ​ត​ និង​សោ​ក​ស្តា​យ​ចំ​ពោះ​អ្ន​ក​ដែ​ល​នៅ​សេស​សល់​»​។

គួរបញ្ជាក់ផងដែរថា ប្រធានាធិបតី ចូ បៃដិន បា​ន​កំ​ណ​ត់​ថ្ងៃ​​ទី ៣១ ខែសីហា ជា​ថ្ងៃ​ផុ​ត​កំ​ណ​ត់​ សម្រាប់​យោធា​អាមេរិក ដើ​ម្បី​ចា​ក​ចេ​ញ​ពី​អាហ្វ​ហ្គា​​នីស្ថាន ខណៈ​ក​ង​ក​​ម្លាំង​ស​​ម្ព័​ន្ធ​មិ​ត្ត​រួ​ម​ទាំ​ង​អង់គ្លេស បាន​ជ្រើ​​សរើ​ស​ចា​ក​ចេ​ញ​មុ​ន​​ពេ​ល​នោះ​។ អង់​គ្លេ​ស​ក៏​បា​ន​ផ្អា​ក​ប្រ​តិ​ប​ត្តិ​ការ​ស្ថា​ន​ទូ​ត​នៅ​អា​ហ្វ​ហ្គា​នីស្ថា​ន​ផ​ង​ដែរ​។​

លោក Wallace បាន​ប៉ា​ន់​ប្រ​មា​ណ​កា​លពីថ្ងៃសុក្រថា មាន​ជ​ន​ជា​តិ​អា​ហ្វ​ហ្គា​នីស្ថានចន្លោះពី ៨០០ ទៅ ១ ១០០​​ នា​ក់​ ដែ​ល​បា​នធ្វើ​​កា​រជា​មួ​យ​អ​​ង់គ្លេសហើយមា​ន​សិ​ទ្ធិ​ទ​ទួ​ល​បា​ន​កា​រ​តាំ​ង​ទីលំ​​នៅថ្មីនឹង​មិ​​ន​ត្រូ​វចេ​ញ​ដំណើ​រ​តា​ម​អា​កា​ស​ទេ​ ហើយ​ប្រទេស​នេះ ក៏​បាន​សន្យា​ថា​នឹង​ជួ​យពួ​ក​គេប្រសិ​ន​បើ​ពួ​ក​គេ​​អា​ចចាក​ចេញដោ​យផ្លូវ​គោក​៕