ទីក្រុ​ង​ប៉េ​កាំ​ងកាលពីថ្ងៃចន្ទ បា​នហា​ម​ឃា​ត់កា​រ​ប្រ​ឡ​ង​ស​រ​​សេ​រ​ស​ម្រា​ប់កុមារ​​អាយុ ៦ និង ៧ ឆ្នាំ ដែល​ជា​ផ្នែ​​ក​មួ​យ​នៃ​កំ​ណែ​ទ​ម្រ​ង់​វិ​ស័យអប់រំ ដែ​ល​មា​ន​គោ​ល​បំ​ណ​ង​ប​ន្ធូ​រ​ប​ន្ថ​យ​ស​ម្ពា​ធ​លើ​សិ​ស្ស​ និងអាណា​ព្យា​បាល​នៅ​​​ក្នុង​ប្រព័ន្ធ​អប់រំ​ ដែល​​​ប្រ​​កួ​ត​ប្រ​ជែ​ង​ខ្ព​ស់របស់ចិន។

ប្រព័ន្ធ​តម្រ​​ង់​ទិ​ស​នៃ​កា​រ​​ប្រ​ឡ​ង​រ​ប​ស់ប្រ​ទេ​ស​ចិ​ន​កា​ល​ពី​មុ​នត ​ម្រូ​វ​ឱ្យ​​សិ​ស្សប្រ​ឡង​​ចា​ប់​ពី​ថ្នាក់​ទី​១ ឡើង​ទៅ​ ដើម្បី​ត្រៀ​ម​ដល់​​ការ​ប្រ​ល​ង​ចូ​ល​សា​ក​ល​វិ​ទ្យាល័​យ​ ជាអ្វី​ដែល​គេ​ហៅ​ថា​ «gaokao» ដែលពិ​ន្ទុ​តែមួយ​ អាច​កំណត់​ពី​អនាគត​​របស់​សិស្ស​។

យោង​តាម​គោ​ល​កា​​រណ៍​ណែ​នាំ​ថ្មី​ ដែ​​​ល​បា​ន​ចេ​ញ​ផ្សា​យ​កាល​ពី​​ថ្ងៃចន្ទថា«ការប្រឡងញឹកញាប់ពេក បណ្តាល​ឱ្យ​សិស្ស​មា​ន​ប​​ន្ទុ​ក​ច្រើន​ និ​ងស្ថិ​​តក្រោ​​ម​ស​ម្ពា​ធនៃ​កា​រ​ប្រ​ឡ​​ង» ឥឡូវ​នេះ​ ក្រសួង​អប់រំបញ្ឃប់​គោល​ការណ៍​ប្រឡង​នេះហើយ​។

ក្រសួងបាន​និ​យា​យ​ថា កា​រ​ដា​ក់​ស​ម្ពា​ធ​លើ​សិ​ស្ស​តាំ​​ងពី​​​ក្មេង «អាច​ធ្វើ​ឱ្យ​ប៉ះ​ពាល់​ដល់​សុខ​ភាព​ផ្លូវ​ចិត្តនិង​រាង​កា​យរ​ប​ស់​ពួ​ក​គេ។បទ​ប្ប​ញ្ញ​ត្តិនេះ ក៏​កំ​ណ​ត់​កា​រ​ប្រ​ឡ​ង​នៅ​ឆ្នាំ​ផ្សេង​​ទៀត​​នៅ​ប្រព័ន្ធ​អប់រំ​របស់​ចិន​ ដែល​កំណត់​ឱ្យ​មាន​ការ​ប្រឡង​ជា​ម្ដង​ក្នុង​១​ឆ​មាស និង​ពាក់​កណ្ដាល​ឆមាស​ រួម​ទាំង​ការ​ប្រឡង​សាក​ល្បង​នានា​សម្រាប់​សិស្ស​អនុវិទ្យាល័យ​ផងដែរ​។

វិធានការនេះ​ គឺ​ជា​ផ្នែ​ក​មួយនៃកំណែទម្រ​ង់​រ​ប​ស់​រ​ដ្ឋា​ភិ​បា​ល​កា​ន់​តែ​ទូ​លំ​ទូលា​​យលើ​វិ​​ស័​យ​អប់​រំ​របស់​ចិនដែល​រួ​ម​ប​ញ្ចូ​ល​ទាំ​ង​ការបង្រ្កាប​វប្បធម៌​រៀន​គួរ​ ដែល​អាណាព្យាបាល​នានា​យល់​ឃើញ​ថា​ ជា​មធ្យោ​បាយ​មួយដើ​ម្បី​បំ​ប៉ោ​ង​សមត្ថភាព​នៃ​ការ​សិក្សា​របស់​កូ​នៗ​ផងដែរ​។​

កាលពី​ចុ​ង​ខែកក្កដា ប្រទេ​ស​​ចិ​ន បា​​ន​ប​ញ្ជា​ឱ្យ​ក្រុ​ម​ហ៊ុ​ន​ប​ង្រៀ​ន​ឯក​​ជ​ន​ទាំ​ងអស់ងា​កទៅ​រក​ការ​អប់​រំ​ ដោយ​មិន​រក​ប្រា​ក់​ចំណេ​ញហើយ​បា​ន​​រា​រាំ​ង​ទីភ្នា​ក់​ងា​រ​ប​​ង្រៀ​ន​ពី​កា​រ​ផ្ត​ល់​មេ​រៀ​ន​ក្នុង​​មុខ​វិ​​ជ្ជា​សំខា​ន់​ៗ​នៅចុង​សប្តាហ៍និង​ថ្ងៃ​ឈ​​ប់​ស​ម្រាក​ផងដែរ៕