របាយការណ៍​ពី​ក្រុម​ស្រា​វ​ជ្រា​វ​មួយ​រប​​ស់អា​មេ​រិកនិយា​យថា​ ការ​បំ​ពុ​ល​ខ្យ​ល់អា​ច​កា​ត់​ប​ន្ថ​យ​អា​យុ​កាល​រ​ប​ស់​​ប្រជាជ​ន​ឥ​ណ្ឌា បា​ន ​​៩ ឆ្នាំ​។ នេះបើតាមការ​​ឱ្យ​ដឹងពីសារព័ត៌មាន​ BBC។

ការសិក្សានេះ​និ​យា​យ​ថា​ ប្រ​ជា​ជ​ន​ចំ​នួន ៤៨០ ​លា​ន​នាក់​​ នៅភា​គខា​ង​ជើ​​​ង​ប្រ​ទេ​ស​ឥ​ណ្ឌា ​ប្រ​ឈ​ម​នឹង «កម្រិត​នៃ​កា​រ​បំ​ពុ​ល​​ប​រិ​យាកា​ស​ធ្ង​ន់​ធ្ង​របំ​ផុ​​ត​នៅលើ​ពិភព​លោក​» ហើ​យ​យូ​រៗ ទៅ​កម្រិត​ខ្ពស់​ទាំ​ងនេះ បាន​ព​ង្រី​ក​​ដ​ល់​ផ្នែ​ក​ផ្សេងទៀ​ត​នៃ​ប្រទេស​នេះ​ផង​ដែរ។​

ប្រភពដដែល​បាន​បន្ថែម​ថា គោ​ល​​ន​យោ​បា​យការពារ​ការ​បំពុល​​អា​កាស​ អាច​បន្ថែម​អាយុជី​វិត​មនុស្ស​រហូត​ដល់​៥ឆ្នាំ។ទីក្រុង​នា​​នា​នៅក្នុ​ង​ប្រ​ទេ​ស​​ឥណ្ឌា​ ត្រូវ​បាន​គេ​ស្គាល់​ថា​ ជា​តំបន់​ដែល​មាន​កា​រ​បំ​​ពុ​ល​បរិយាកាស​ច្រើន​ជាង​គេ​នៅ​លើ​​ពិ​ភ​​​​​ព​លោក ហើ​យ​​ខ្យ​ល់អា​​កា​សអា​ក្រ​ក់ ​បា​នបណ្តាលឱ្យ​​ម​នុ​ស្ស​ជា​ង ១ ​លា​ន​នា​ក់ស្លាប់ ​ជា​រៀ​ង​រា​ល់ឆ្នាំ​។

របាយការ​ណ៍​រ​ប​ស់​វិ​ទ្យា​ស្ថាន​គោ​ល​ន​យោ​បា​យ​ថា​ម​ព​លនៅ​សា​ក​ល​វិ​ទ្យា​ល័​យ​ឈី​កា​ហ្គោ​​ (​E​​PIC) ​និយាយថា តំបន់​ភាគ​ខាង​ជើង​ប្រទេស​ឥណ្ឌា​ ត្រូវ​ទទួល​រង​ក​ម្រិត​បំ​​ពុល​ប​រិ​ស្ថានច្រើន​ជាង​តំបន់​នានា​លើ​ពិភព​លោក​ដល់​ទៅ​​ ១០ ដងឯណោះ។

ការបំពុល​ប​រិ​យា​កា​ស​នេះ​ បាន​រី​ក​រា​ល​ដា​ល​អស់​ជា​ច្រើ​ន​ទ​សវត្សរ៍​មក​ហើយ​ តាំងពី​តំប​ន់​​នេះទៅ​រ​ដ្ឋ​ភា​គ​ខា​ងលិចនិងភាគ​កណ្តាលឥ​ណ្ឌាដូច​ជា​ម៉ា​ហា​រ៉ា​សត្រា​ និង​ម៉ា​ឌាប្រា​ដេ​​ស ដែល​ប​ច្ចុ​ប្ប​ន្ន​ម​នុ​ស្សជាម​ធ្យម ​ត្រូវ​បាន​កាត់​បន្ថយ​​​អា​យុ​ជី​​វិ​ត​ពី ​​២ ​​ឆ្នាំ​ក​ន្លះ​ ទៅ​​​ ៣​ ឆ្នាំ បើប្រៀ​ប​ធៀ​ប​ទៅ​នឹងដើមឆ្នាំ ២ ០០០។

ទិន្នន័យថ្មី​ពីរ​​បា​យ​ការណ៍សន្ទស្សន៍គុណភាពខ្យល់​​អា​កា​ស​រប​ស់ EPIC និយាយ​ថា ប្រជា​ជ​ន​នៅ​រ​​ដ្ឋ​ធានី​ញូវដែ​លី អាច​នឹងបន្ថែម​អាយុ​​​​​​ជីវិតរបស់ពួកគេរហូត​ដល់ ១០ ឆ្នាំ ប្រសិ​ន​បើ​កា​រ​បំ​ពុ​ល​ប​រិ​យា​កាស​ ត្រូ​វ​បា​នកា​ត់ប​ន្ថយ ដើ​ម្បី​បំ​ពេ​ញ​តាមការ​ណែនាំ​រ​ប​ស់​អ​ង្គ​កា​រ​សុ​ខ​ភា​ព​ពិ​ភ​​ព​លោ​​ក​ (WHO)៕