កាល​ពី​ថ្ងៃ​អង្គារ​ ទី​ ៣១​ សីហា​ អង្គការ​សុខភាព​ពិភពលោក​បាន​និយាយ​ថា​ ខ្លួន​កំពុង​ឃ្លាំ​មើល​វ៉ារ្យ៉ង់ កូវីដ ១៩ ​ថ្មី​ដែល​ហៅ​ថា​ «Mu»។​ ​វីរុស​បំប្លែង​ថ្មី​ប្រភេទ​នេះ ​អាច​មាន​ការ​ផ្លាស់​ប្តូរ​ខ្ពស់​ក្នុង​ការ​ប្រឆាំង​នឹង​វ៉ាក់សាំង​ការពារ​កូវីដ ១៩​ ។

អង្គការ​សុខភាព​ពិភពលោក​បាន​និយាយ​នៅ​ក្នុង​របាយការណ៍​ប្រចាំ​សប្តាហ៍​របស់​ខ្លួន​ដែល​បាន​បោះពុម្ព​ផ្សាយ​ថា​ វីរុស​ B.1.621​ ត្រូវ​បាន​បញ្ចូល​ទៅ​ក្នុង​បញ្ជី​វីរុស​បំប្លែង​ដែល​គ្រោះ​ថ្នាក់​របស់​អង្គការ​សុខភាព​ពិភពលោក​កាល​ពី​ថ្ងៃ​ទី​ ៣០​ សីហា​។

វ៉ារ្យ៉ង់​នេះ​មាន​ការ​ផ្លាស់​ប្តូរ​ហ្ស៊ែន​ដែល​បង្ហាញ​ពី​ភាព​ស៊ាំ​ទៅនឹង​វ៉ាក់សាំងការ​ពារ​កូវីដ ១៩​​ បច្ចុប្បន្ន​។ វីរុស​បំប្លែង​ប្រភេទ​នេះ​ នឹង​ត្រូវ​ការ​សិក្សា​បន្ថែម​ទៀត​ ដើម្បី​បញ្ជាក់​ពី​លទ្ធភាព​ក្នុង​ការ​ចម្លង និង​ភាព​ស៊ាំ​នឹង​វ៉ាក់​សាំង​ការពារ​កូវីដ ១៩​ បច្ចុប្បន្ន​៕