នាយក​រដ្ឋ​មន្ត្រី​នូវែលសេឡង់​ លោក​ស្រី​ Jacinda Ardern​ បាន​ប្តេជ្ញា​ថា​ នឹង​ពង្រឹង​ច្បាប់​ប្រឆាំង​ភេរវកម្ម​ បន្ទាប់​ពីមាន​ការ​វាយ​ប្រហារ​ដោយ​កាំបិត ​កាល​ពី​សប្តាហ៍​មុន​។

កាល​ពី​ថ្ងៃ​ទី​ ៣​ កញ្ញា ​មាន​បុរស​ជន​ជាតិ​ស្រី​លង្កា​ម្នាក់​ បាន​ចាក់​មនុស្ស​ ៧ ​នាក់​ នៅ​ក្នុង​ផ្សារ​ទំនើប Lynn Mall​ ក្នុង ​Auckland​ នៃ​ទី​ក្រុង ​New​ Lynn​​ ហើយ​មនុស្ស ​៣​ នាក់ ​បាន​រង​របួស​ធ្ងន់​ធ្ងរ​។ ជន​បង្ក​ហេតុ​រូប​នោះ​ ត្រូវ​បាន​ឃ្លាំ​មើល​ក្រោម​មន្ត្រី​ឯកទេស​ពី​ផ្ទះ​របស់​ជន​បង្ក​ហេតុ​ទៅ​ផ្សារ​ទំនើប​នោះ​ ប៉ុន្តែ​ក្រុម​មន្ត្រី​បាន​និយាយ​ថា​ ពួក​​គេ​មិន​គិត​ថា ​ជន​បង្ក​ហេតុ​កំពុង​រៀប​ចំ​ផែន​ការ​វាយ​ប្រហារ​នោះ​ទេ​។

លោក​ស្រី​ Ardern ​បាន​ពិពណ៌នា​ការ​ចាក់​សម្លាប់​នេះ​ថា​ជា​អំពើ​ភេរវកម្ម​។ លោក​ស្រី​បាន​និយាយ​ថា​ លោក​ស្រី​រំពឹង​ថា​​ ការ​កែ​ប្រែ​​ច្បាប់​​ប្រឆាំង​​ភេរវកម្ម​​ នឹង​ទទួល​បាន​ការ​គាំទ្រ​ដោយ​សភា​នៅ​ចុង​ខែ​កញ្ញា​នេះ​៕