សហ​ភាព​អន្តរជាតិ​សម្រាប់​ការ​អភិរក្ស​ធម្មជាតិ​ (IUCN) រៀបរាប់​​ថា​ សម្ពាធ​ជីវិត​សត្វ​សមុទ្រ​នៅ​តែ​បន្ត​កើន​ឡើង​។ ត្រី​ធូណា​ ត្រី​ឆ្លាម​ និង​បបែល​ កំពុង​រង​ការ​គំរាម​កំហែង​ពី​ការ​ផុត​ពូជ​។ ​បញ្ជី​រុក្ខជាតិ​ និង​សត្វ​ដែល​ជិត​ផុត​ពូជ​នៅ​លើ​ពិភពលោក ​ត្រូវ​បាន​ចេញ​ផ្សាយ​នៅ​ពេល​ចាប់​ផ្តើម​សន្និបាត​អភិរក្ស​របស់​ពិភព លោក​ចាប់ផ្ដើម​​ប្រព្រឹត្ត​នៅ​ទី​ក្រុង​ Marseille ​ប្រទេស​បារាំង ​ចាប់​ពី​ថ្ងៃ​ទី​ ៣​ ដល់​ថ្ងៃ​ទី​ ១១ ​ខែ​កញ្ញា​។ ត្រី​ធូណា​ នៅ​តំបន់​ខ្លះ​ នៅ​តែ​ជា​បញ្ហា​ដូច​ជា ​ត្រី​ធូណា​ខៀវ ​នៅ​ផ្នែក​ខាង​លិច​នៃ​អាត្លង់ទិក​ និង​ត្រី​ធូណា​ ​ប្រភេទ​ yellowfin នៅ​មហា​សមុទ្រ​ឥណ្ឌា​។

ត្រី​ធូណា​​ប្រភេទ​មួយ​ចំនួន ​ត្រូវ​បាន​គេ​ចាត់​ថា​ ទទួល​រង​ការ​គំរាម​កំហែង​ផុត​ពូជ​កាល​ពី​ឆ្នាំ​ ២០១១​។ ប៉ុន្តែ​បន្ទាប់​ពី​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​អស់​១​ទសវត្សរ៍​ពី​អ្នក​អភិរក្ស​និង​វិស័យ​ឧស្សាហកម្ម​រួម​ទាំង​ការ​បង្ក្រាប​ការ​នេ សាទ​ខុស​ច្បាប់ បាន​ធ្វើ​ឱ្យ​ត្រី​ធូណា​កើ​ន​ឡើង​វិញ​នៅ​តំបន់​មួយ​​ចំនួន​។

ទោះ​យ៉ាង​ណា​ក៏​ដោយ​ ចំនួន​ត្រី​ឆ្លាម​ និងបបែលនៅ​​សមុទ្រ​​បន្ត​ធ្លាក់​ចុះ​។ មូល​ហេតុ​ដែល​​ចំនួន​ត្រី​ឆ្លាម​មាន​ការ​ថយ​ចុះ​ គឺ​ដោយ​សារ​សម្ពាធ​ពី​ការ​នេសាទ​ត្រី​យក​សាច់​ និង​ព្រុយ​ រួម​ទាំង​ការប្រែប្រួល​អាកាសធាតុ​ និង​ការ​បំពុល​បរិស្ថានជាដើម​​៕