យោង​តា​ម​កា​រ​​សិក្សា​ថ្មី​​២ពី​ម​ជ្ឈ​​មណ្ឌលត្រួតពិនិត្យនិងប​ង្កា​រជំងឺ​អាមេរិក (CDC) បានឱ្យ​ដឹង​ថា ករណី​សម្រា​ក​ព្យា​បា​ល​នៅ​មន្ទី​រ​ពេ​ទ្យរបស់​កុមារ កើន​ឡើ​ង​នៅ​រ​ដូ​វក្តៅដោយ​​សា​រ​កា​រ​រីករាល​ដាល​នៃ​វ៉ារ៉្យង់​ដែល​តា​យ៉ាង​ខ្លាំង​នៅ​ទូ​ទាំ​ង​ប្រទេ​ស។ នេះ​បើតាមការ​​ឱ្យដឹងពីសារព័ត៌មាន The New York Times។

ការ​ស្រា​វ​ជ្រា​វ​ថ្មីមួយ បាន​រ​ក​ឃើ​ញ​ថា​ ចាប់​ពីចុ​ង​ខែមិថុនាដល់​ពា​ក់​ក​ណ្តា​លខែសីហាអត្រា​សម្រាក​នៅ​មន្ទីរពេទ្យ​​សម្រាប់​កុ​មារនិង​ក្មេ​​ង​ជំ​ទ​ង់​នៅ​សហរ​ដ្ឋ​អា​មេ​រិកបានកើនឡើងជិត ៥ដង បើទោះ​បី​ជា​ពួ​កគេ​នៅ​ទាបជា​ង​​ករណី​កើន​ឡើង​ខ្ពស់​បំផុត​កាល​ពី​ខែមករាបន្តិ​ច​ក៏ដោ​យ​។​

អ្នក​វិ​ទ្យា​សាស្ត្របាន​រ​ក​ឃើញថា ក្នុង​​អំ​ឡុ​ង​ពេ​លរលក​ក្នុង​រដូវក្តៅនេះអត្រា​ចូលម​ន្ទី​រ​ពេទ្យរបស់​កុមារ​មាន​អត្រា​​ខ្ព​ស់​ជា​ងក្មេ​ង​ជំ​ទង់ដែល​មិ​ន​បា​ន​ចា​ក់​​វ៉ាក់​សាំង​​១០ដង ដូច​អ្ន​​ក​ដែ​ល​បា​ន​ចា​ក់​វ៉ាក់​សាំ​ងអញ្ចឹង​។ យោង​តា​មកា​រ​ស្រា​វ​ជ្រា​វ​លើ​ក​ទី២ ករណី​ចូល​មន្ទី​រ​ពេ​ទ្យ​កុមា​រមា​នអ​ត្រា​ខ្ព​ស់ជិត៤ដង ​នៅ​ក្នុងរដ្ឋដែល​មា​ន​អ​ត្រា ចា​ក់​វ៉ា​ក់សាំ​ង​ទា​ប​​បំ​ផុ​ត​។

ការសិក្សាដែលបា​ន​ចេ​ញ​ផ្សា​យ​កា​ល​ពីថ្ងៃសុក្រ មិន​បា​ន​ផ្ត​ល់​ច​ម្លើ​យ​ច្បា​ស់​លា​ស់​ទេ​ថា​តើវ៉ារ៉្យង់​ដែល​តា​​ជា​កត្តា​​បណ្តាលឱ្យ​មា​ន​ជំ​ងឺ​ធ្ង​ន់ធ្ងរ លើ​កុមា​រ​ជាង​វី​​រុស​ជំ​នា​ន់​មុនឬយ៉ាងណា​? ការកើនឡើង​នៃ​ករណី​ចូល​មន្ទីរពេទ្យ​របស់​កុមារ ក៏អា​ច​ប​ណ្តា​ល​ម​ក​ពី​កា​ររីក​រាល​ដាល​ក្នុង​ស្រុក​​ខ្ពស់ដែ​រ​៕