ក្រុមហ៊ុន​ Apple ​បាន​ពន្យា​រ​ពេល​ក្នុង​ការសម្ពោធ​លើ​គម្រោង​កម្មវិធី​ ដើម្បី​រក​មើល​រូបភាព​អាសអាភាស​កុមារ​ និង​ការ​រំលោភ​បំពាន​ផ្លូវ​ភេទ​នៅ​លើ​ទូរស័ព្ទ ​iPhone ​បន្ទាប់​ពី​មាន​ប្រតិកម្ម​យ៉ាង​ខ្លាំង​ពី​អ្នក​ឃ្លាំ​មើល​សិទ្ធិ​ឯកជន​។

ក្រុមហ៊ុន​ Apple ​បាន​និយាយ​ថា​ខ្លួន​នឹង​ពន្យារ​ពេល​ និងមាន​ការ​កែ​ប្រែ​ទៅ​លើ​ប្រព័ន្ធ​ថ្មី​នេះ​ ដែល​ដើម​ឡើយ​ត្រូវ​បាន​គេ​រំពឹង​ថា​ នឹង​ដាក់​ដំណើរ​ការ​នៅ​ឆ្នាំ​នេះ​។ក្រុមហ៊ុន​ បានបញ្ជាក់​នៅ​ក្នុង​សេចក្តី​ថ្លែង ការណ៍​មួយ​ថា​ ក្រុមហ៊ុន ​បាន​សម្រេច​ប្រើ​ប្រាស់​រយៈ​ពេល​ប៉ុន្មាន​ខែ​ខាង​មុខ​នេះ​ ដើម្បី​ធ្វើ​ការ​កែលម្អ​​មុន​នឹង​បញ្ចេញ​មុខងារ​ថ្មី​នេះ​ ។

លក្ខណៈ​ថ្មី​របស់​ប្រព័ន្ធ​នេះ ​គឺ​ប្រព័ន្ធ​នេះ ​នឹង​ពិនិត្យ​ទៅ​លើ ​iCloud ​ប្រឆាំង​នឹង​ទិន្នន័យ​រូបភាព​ណា​ដែល​អាច​រំលោភ​បំពាន​ផ្លូវ​ភេទ​កុមារ៕