យ៉ាង​ហោច​ណាស់​ មាន​មនុស្សចំនួន​​ ៣​ នាក់​ បាន​ស្លាប់​និង​ ១៥​ នាក់​ទៀត​រង​របួស​ នៅ​ក្នុង​ការ​វាយ​ប្រហារ​មួយ​ទៅ​លើ​កង​ទ័ព​នៅ​ទី​ក្រុង ​Quetta​ ភាគ​និរតី​ប្រទេស​ប៉ាគីស្ថាន​។ អធិការ​នគរបាល ​Quetta​ លោក​ Azhar Akram​ បាន​និយាយ​ថា​ ការ​វាយ​ប្រហារ​នេះ​ គឺ​កើត​ឡើង​ពី​ការ​​បំផ្ទុះ​គ្រាប់​បែក​នៅ​ចំណុច​ត្រួត​ពិនិត្យ​ Frontier Corp ដែល​ជា​​កន្លែង​យោធា​ឈរ​ជើង​នៅ​ក្នុង​ទី​ក្រុង​ Quetta។

ប្រធានាធិបតី​ប៉ាគីស្ថាន​ លោក​ Imran Khan បាន​សរសេរ​ក្នុង​បណ្តាញ​សង្គម​ថា​៖ «សូម​ថ្កោល​ទោស​ចំពោះ​ការ​វាយ​ប្រហារ​ទៅ​លើ​ប៉ុស្តិ៍​ត្រួត​ពិនិត្យនៅ​ Quetta​ ។ ការ​ចូល​រួម​រំលែក​ទុក្ខ​របស់​ខ្ញុំ​ទៅ​កាន់​ក្រុម​គ្រួសារ​ជន​រង​គ្រោះ​ និង​សុំ​ឱ្យ​​ពួក​គេ​ឆាប់​ជា​សះ​ស្បើយ​​»។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ ក្រុម​តាលីបង់​-ប៉ាគីស្ថាន​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​Tehreek-e-Taliban Pakistan (TTP) បាន​អះ​អាង​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​ផ្ទុះ​នេះ​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ដែល​បាន​ចេញ​ផ្សាយ​ពី​ការ​រាយការណ៍​របស់​CNN៕