គ្រោងអវយវៈខ្មោច អណ្ដែតឡើងតាមដងទន្លេសេតនៅភាគខាងកើតប្រទេសស៊ូដង់ ក្រោយរសាត់មកលើច្រាំងដីឥដ្ឋ ទើបគេមើលឃើញទម្រង់សពច្បាស់ថាជាសពរបស់បុរសស្ត្រីក្មេងជំទង់និងកុមារ ដោយនៅលើសពផ្ទាល់គេឃើញមានស្នាមធ្វើទារុណកម្ម និងស្នាមខ្សែចងយ៉ាងតឹងបន្សល់ទុកលើដៃ និងក្រោយខ្នង។

ក្នុងដំណើរទៅទីក្រុងវ៉ាដអែលហ៊ីលូ ដែលព្រំដែនរវាងប្រទេសស៊ូដង់ និងអេត្យូពីក្រុមការងារសារព័ត៌មាន CNN បានប្រទះឃើញសាកសពយ៉ាងហោច ៣ នាក់ ក្នុង ១ ថ្ងៃ។ សាក្សីនិងអាជ្ញាធរមូលដ្ឋាននៅស៊ូដង់ បានបញ្ជាក់ថា នៅប៉ុន្មានថ្ងៃបន្ទាប់ពីការចាកចេញរបស់ក្រុមនេះ សាកសពប្រមាណ ១១ ទៀត បានអណ្ដែតតាមខ្សែទឹក។

ភ័ស្តុតាងបានបញ្ជាក់ថា សាកសពទាំងនេះគឺជាសពរបស់ប្រជាជន Tigray។ សាក្សីខ្លះបានប្រាប់ពីរឿងរ៉ាវដ៏ខ្មៅងងឹតនៃការឃុំឃាំងនិងការប្រហារជីវិតទ្រង់ទ្រាយធំនៅតាមព្រំដែននៅហ៊ូមរ៉ា ជាទីក្រុងមួយក្នុងតំបន់ Tigray ប្រទេសអេត្យូពី។

សារព័ត៌មានដដែល បាននិយាយជាមួយសាក្សីរាប់សិបនាក់ ដែលជាអ្នកប្រមូលសាកសពនៅស៊ូដង់ ព្រមទាំងអ្នកជំនាញផ្នែកកោសល្យវិច័យជាតិ និងអន្តរជាតិនិងមនុស្សដែលជាប់ និងលាក់ខ្លួននៅហ៊ូមរ៉ា ដើម្បីបង្ហាញពីអ្វីដែលហាក់ដូចជាដំណាក់កាលថ្មីនៃការបោសសម្អាតជនជាតិនេះនៅក្នុងសង្គ្រាមរបស់ប្រទេសអេត្យូពី។

តំបន់ហ៊ូមឺរ៉ា គឺជាទីក្រុងមួយក្នុងចំណោមទីក្រុងជាច្រើនដែលជាប់ពាក់ព័ន្ធក្នុងជម្លោះដែលបានបំផ្លិចបំផ្លាញប្រទេសអាហ្វ្រិកខាងកើតដែលមានកម្លាំងយោធាដល់ទៅ ១១២ លាននាក់ ចាប់តាំងពីរដ្ឋាភិបាលអេត្យូពី បានបើកការវាយលុកមួយនៅតំបន់ Tigray ភាគខាងជើងរបស់ប្រទេសកាលពីខែវិច្ឆិកា ឆ្នាំ ២០២០ មក។ ទោះបីជានាយករដ្ឋមន្រ្តី Abiy Ahmed បានប្រកាសជ័យជម្នះនៅចុងខែវិច្ឆិកាក៏ដោយ តំបន់នេះនៅតែមានការប្រយុទ្ធយោធាដដែលហើយ សារព័ត៌មានដដែលនេះ ក៏បានរាយការណ៍យ៉ាងច្បាស់ពីអំពើឃោរឃៅជាច្រើនរួមទាំងការធ្វើទារុណកម្ម ការសម្លាប់ក្រៅប្រព័ន្ធច្បាប់ និងការប្រើប្រាស់ការរំលោភជាសិទ្ធិប្រើប្រាស់អាវុធក្នុងសង្គ្រាមផងដែរ។

ដោយឡែក នៅចុងខែមិថុនាឆ្នាំនេះ តុល្យភាពនៃការពង្រាយអំណាច បានផ្លាស់ប្តូរភ្លាមៗនៅពេលដែលកងកម្លាំងជនជាតិ Tigray ដណ្តើម បានរដ្ឋធានីក្នុងតំបន់ Mekelle វិញហើយរដ្ឋាភិបាលអេត្យូពី បានចាប់ផ្តើមដកកងទ័ពចេញពីតំបន់នេះ។ ទោះយ៉ាងណា ការប្រយុទ្ធគ្នាបានបន្ត។ នៅពាក់កណ្តាលខែកក្កដា កន្លងទៅ កងកម្លាំង Tigray បានប្រកាសពីការវាយលុកថ្មីមួយទៀត ដើម្បីដណ្តើមយកមកវិញនូវតំបន់ ដែលត្រូវបានកាន់កាប់ដោយរដ្ឋាភិបាលអេត្យូពី។

យ៉ាងណាមិញ សាក្សីបានប្រាប់សារព័ត៌មាន CNN ថា ការវាយលុកថ្មីនេះ គឺជាអ្វីដែលជំរុញឱ្យកងកម្លាំងរដ្ឋាភិបាល និងក្រុមជីវពលកាន់កាប់ទីក្រុងហ៊ូមរ៉ាភាគខាងជើងជិតព្រំដែនអេរីទ្រានិងស៊ូដង់ និងចាប់ផ្តើមដំណាក់កាលថ្មីនៃការដាក់ឃុំឃាំងជនជាតិ Tigray ទ្រង់ទ្រាយធំ។

ការស៊ើបអង្កេតរបស់សារព័ត៌មានដដែល បានបង្ហាញថា ការធ្វើកំណត់ហេតុការឃុំខ្លួននិងការសម្លាប់ជនជាតិ Tigray គឺជាសញ្ញាណនៃអំពើប្រល័យពូជសាសន៍ដែលកំណត់ដោយច្បាប់អន្តរជាតិ។

ជនជាតិ Tigray ដែលនៅសល់ និងរស់នៅក្នុងតំបន់ហ៊ូមឺរ៉ា បានប្រាប់សារព័ត៌មាន CNN ថា ពួកគេរស់នៅដោយភ័យខ្លាចឥតឈប់ឈរពីការឃុំខ្លួន ឬសម្លាប់។ ពួកគេបាននិយាយថា ជនជាតិភាគតិច ដែលអ្នកស្រុកនៃជនជាតិ Tigray ត្រូវបានកំណត់គោលដៅហើយជនជាតិដទៃទៀតមានសុវត្ថិភាពជាធម្មតា ជាពិសេសជនជាតិអាម៉ាហា។ កងជីវពលមកពីទីក្រុង Amhara បានប្រយុទ្ធជាមួយកងកម្លាំងរដ្ឋាភិបាលអេត្យូពីនៅទីក្រុង Tigray ។

មនុស្សដែលមានជាកូនកាត់សាសន៍ ក៏ត្រូវប្រឈមមុខនឹងជោគវាសនាមិនច្បាស់លាស់ដូចគ្នា។ លោក Alem ដែលឈ្មោះរបស់គាត់ត្រូវបានផ្លាស់ប្តូរដោយសារហេតុផលសន្តិសុខគឺ ជាជនជាតិពាក់កណ្តាល Tigray ប៉ុន្តែមានអត្តសញ្ញាណប័ណ្ណជនជាតិផ្សេងបានជួយជនជាតិ Tigray លាក់ខ្លួននៅក្នុងផ្ទះរបស់គាត់នៅអាម៉ាហាខណៈការចាប់ខ្លួននៅតែបន្ត។ សាច់ញាតិនៅក្រៅប្រទេសបានជំរុញឱ្យគាត់ភៀសខ្លួនដែរ ប៉ុន្តែគាត់ទទូចថា វាជាកាតព្វកិច្ចរបស់គាត់ក្នុងការស្នាក់នៅនិងជួយអ្នកត្រូវការ។

ប្រជាជននៅហ៊ូមឺរ៉ា ដែលបាននិយាយជាមួយសារព័ត៌មានដដែល បាននិយាយម្តងហើយម្តងទៀតអំពីការបាត់ខ្លួនរបស់សមាជិកនៃសហគមន៍ទីក្រាយ៉ាន។ អ្នកដែលនៅតែមានសេរីភាពសន្មតថា ពួកគេត្រូវបានឃុំខ្លួននៅក្នុងជំរំប៉ុន្តែអ្នកដែលរត់គេចពីពន្ធនាគារបានឱ្យដឹងថា មនុស្សត្រូវបានឆ្មាំកោះហៅជាញឹកញាប់ហើយនឹងមិនត្រឡប់មកវិញឡើយ។ អ្នកផ្សេងទៀតនិយាយអំពីការប្រទះឃើញសាកសពដ៏កម្រត្រូវបានគេបោះចោលទៅក្នុងទន្លេ។

យ៉ាងណាមិញ ការស៊ើបអង្កេតឯករាជ្យមួយ ដែលកំពុងដំណើរការដោយអ្នកជំនាញផ្នែកកោសល្យវិច័យជាតិនិងអន្តរជាតិ មិនបានរកឃើញភ័ស្តុតាងដែលបញ្ជាក់ថា ជនរងគ្រោះបានលង់ទឹកឡើយ។ ក្រុមអ្នកជំនាញដែលសុំមិនបញ្ចេញអត្តសញ្ញាណ ដោយសារតែបារម្ភពីសន្តិសុខបានប្រាប់សារព័ត៌មាន CNN ថា សាកសពទាំងអស់ត្រូវបានគេដាក់សារធាតុគីមីមួយចំនួនបន្ទាប់ពីស្លាប់សម្រាប់ដំណើរការរក្សាទុកសាកសពយ៉ាងមានប្រសិទ្ធភាពមុនបោះចូលទឹក។

អ្នកជំនាញបាននិយាយថា សាកសពទាំងអស់ស្ថិតនៅក្នុងសភាពស្រដៀងគ្នាបានបង្ហាញថាពួកគេត្រូវបានគេរក្សាទុកនៅក្នុងបរិយាកាសប្រហាក់ប្រហែលគ្នា ដែលអាចជាកន្លែងផ្ទុកសាកសពទ្រង់ទ្រាយធំមុនពេលបោះចោលទៅក្នុងទន្លេ ហើយការរក្សាទុកសាកសពនេះ កាន់តែធ្វើឱ្យមានការងាយស្រួលក្នុងការកំណត់អត្តសញ្ញាណស្នាមនៅលើសាកសព និងអ្វីដែលអាចបណ្តាលឱ្យពួកគេស្លាប់។

បើទោះជាការស៊ើបអង្កេតនៅស៊ូដង់ បន្តពិនិត្យសាកសពជនជាតិ Tigray និងអ្នកដែលជួយពួកគេនៅ Humera ក្រុមទាំងនេះ ត្រូវប្រឈមមុខការលំបាកជារៀងរាល់ថ្ងៃ ក្នុងការលាក់ខ្លួនកុំឱ្យគេចាប់ និងការរំលោភបំពានជារឿយៗ៕