
សិស្សដើរនៅខាងក្រៅសាលាមូស្លីមមួយខណៈរដ្ឋាភិបាលអនុញ្ញាតឱ្យបើកឡើងវិញក្នុងអំឡុងជំងឺរាតត្បាតកូវីដ១៩នៅទីក្រុងបានឌុង កោះជ្វាខាងលិចកាលពីថ្ងៃទី៣ កញ្ញា។AFP
រដ្ឋមន្រ្តីខុទ្ទកាល័យជាន់ខ្ពស់លោក Luhut Pandjaitan បានប្រាប់អ្នកយកព័ត៌មាននៅថ្ងៃចន្ទថា ការរឹតត្បិត នៅតាមទីក្រុងជាច្រើនទៀតនៅលើកោះជ្វាដែលមានប្រជាជនច្រើនជាងគេត្រូវបានបន្ធូរបន្ថយ ហើយ។ នេះបើតាមការឱ្យដឹងពីសារព័ត៌មានCNA។
លោក Luhut បាននិយាយថា រដ្ឋាភិបាលនឹងអនុញ្ញាតឱ្យភោជនីយដ្ឋានបើកឱ្យមានការបរិភោគអាហារដល់ ៦០ នាទី ដែលជាការពន្យារពីការបរិភាគរយៈពេល ៣០ នាទីនៅពេលបច្ចុប្បន្ន ហើយនឹងបើកកន្លែងទេសចរណ៍បន្ថែមទៀត។
លោកបានបន្ថែមថា ការរឹតត្បិតប្រភេទកម្រិត ៤ ធ្ងន់ធ្ងរបំផុត នៅតែអនុវត្តក្នុងតំបន់ទេសចរណ៍ កោះបាលីយ៉ាងហោចណាស់ ១ សប្តាហ៍ទៀត៕