តូក្យូ: ចក្រភព​អង់គ្លេស​បង្ហាញ​នាវាផ្ទុ​កយ​ន្តហោះ H​MS Queen Elizabeth ​របស់​ខ្លួន​ដល់​ប្រមុខ​ការពារ​ជាតិ​ជប៉ុន​កាល​ពី​ថ្ងៃ​ច័ន្ទ​ ទី ​៦ ​​នៅ​មូល​ដ្ឋាន​កង​ទ័ព​ជើង​ទឹក​ក្បែរ​ទី​ក្រុង​តូក្យូ ​ដែល​ជា​ការ​ចាប់​ផ្តើម​នៃ​វត្តមាន​យោធា​អចិន្រ្តៃយ៍​នៅ​ក្នុង​តំបន់​ដែល​​ព្យាយាម​ក្តាប់​អំណាច​ចិន​ដែល​កំពុង​វាតទី​។

​លោក​មេ​បញ្ជាការ​ Steve Moorhouse ​​ប្រាប់​សន្និសីទ​ខ្លី​មួយ​នៅ​លើ​នាវាត​ម្លៃ​ ៤,១៥ ប៊ី​លាន​ដុល្លារ​នេះ​ថា​៖​ «​គោល​បំណង​មួយ​នៃ​ការ​ដាក់​ពង្រាយ​នេះ​ គឺ​ដើម្បី​បង្ហាញ​ពី​ការ​ចាប់​ផ្តើម​នៃ​ការ​ប្តេជ្ញា​ចិត្ត​មួយ​។ ​ភាព​លេច​ធ្លោ​នៃ​តំបន់​នេះ​កំពុង​កើន​ឡើង​គួរ​ឱ្យ​កត់​សម្គាល់​។​

ជប៉ុន​ដែល​​មាន​គម្រោង​ធ្វើ​ការ​ហោះ​ហើរ​​យន្តហោះ​​​ចម្បាំង​ F-35Bs​ ពី​នាវា​ផ្ទុក​​ឧទ្ធម្ភាគចក្រ​២​គ្រឿង​ កំពុង​ព្យាយាម​ពង្រីក​កិច្ច​សហប្រតិបត្តិការ​សន្តិសុខ​លើស​ពី​សម្ព័ន្ធ​មិត្ត​អាមេរិក​ ដើម្បី​ព្យាយាម​​គ្រប់​គ្រង​ឥទ្ធិពល​ចិន​ ដែល​ខ្លួន​ជឿ​ជាក់​ថា ​គំរាម​កំហែង​តំបន់​នេះ​រួម​ទាំង​ឯករាជ​ភាព​របស់​កោះ​តៃវ៉ាន់​។​

រដ្ឋ​មន្ត្រី​ការពារ​ជាតិ​ជប៉ុន​លោក​ Nobuo Kishi ​(ណូប៊ូ គីសហ្សី) និយាយ​ថា​៖​ «​ដំណើរ​ទស្សន​កិច្ច​របស់​ក្រុម​នាវា​ចម្បាំង​របស់​ចក្រ​ភព​អង់គ្លេស​ មាន​សារៈ​សំខាន់​យ៉ាង​ខ្លាំង​ដើម្បី​រក្សា​ និង​ពង្រឹង​តំបន់​ឥណ្ឌូ-ប៉ាស៊ីហ្វិក​​​សេរី​ និង​បើក​ចំហ​»។

នៅ​ក្នុង​​យុទ្ធសាស្ត្រ​ការពារ​ជាតិ​កាល​ពី​ពេល​ថ្មី​ៗ​នេះ​ ជប៉ុន​បាន​កំណត់​អត្តសញ្ញាណ​ប្រទេស​ជិត​ខាង​ចិន​ថា​ ជា​ការ​គំរាម​កំហែង​សន្តិសុខ​ជាតិ​ដ៏​សំខាន់​របស់​ខ្លួន​ ហើយ​​និយាយ​ថា​ ខ្លួន​ឃើញ​ពី​វិបត្តិ​ទាក់​ទង​នឹង​កោះ​តៃវ៉ាន់​ ខណៈ​យោធា​ចិន​បង្កើន​សកម្មភាព​នៅ​ជុំវិញ​កោះ​នេះ​កាន់​តែ​ខ្លាំង​ឡើង​ដោយ​និយាយ​ថា​ ខ្លួន​មាន​ចេតនា​បែប​សន្តិភាព​ប៉ុណ្ណោះ​៕