នាយក​រដ្ឋ​មន្រ្តី​កាណាដា​ លោក Justin Trudeau ត្រូវ​បាន​ក្រុម​អ្នក​តវ៉ា​គប់​ក្រួស​​ត្រូវ​លោកក្នុង​​អំឡុង​ពេល​លោក​ឃោសនា​​យុទ្ធនាការ​បោះ​ឆ្នោត​។ លោក​កំពុង​ធ្វើ​ដំណើរ​ត្រឡប់​ទៅ​ឡាន​របស់​លោក​វិញ បន្ទាប់​ពី​លោក​ទៅ​ធ្វើ​ទស្សនកិច្ច​​នៅ​រោង​ចក្រ​ផលិត​ស្រា​ ប៉ុន្តែលោក​មិន​បាន​រង​របួស​ទេ​។

យុទ្ធនាការ​របស់​លោក​ ត្រូវ​បាន​រំខាន​ដោយ​ការ​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​យុទ្ធនាការ​ចែក​ចាយ​វ៉ាក់សាំង​កូវីដ ១៩​ និង​វិធានការរឹត​ត្បិត​ផ្សេង​ទៀត​នៅក្នុង​ប្រទេស​កាណាដា​។

ក្រៅ​ពី​លោក​ Trudeau​ ត្រូវ​បាន​​ក្រុម​អ្នក​តវ៉ា​គប់​ដុំក្រួស​ដាក់អ្ន​ក​យក​ព័ត៌មាន​ចំនួន​ ២ នាក់​ទៀត ក៏​បាន​ត្រូវ​ទទួល​រង​ក្រួស​ដែល​ក្រុម​អ្នក​តវ៉ា​គប់​ផង​ដែរ​។​ អ្នក​នយោបាយ​ប្រចាំ​តំបន់​ មន្រ្តីសុខាភិបាល​ ម្ចាស់​ភោជនីយដ្ឋាន​ និង​បុគ្គលិក​ថែ​ទាំ​សុខភាព​ក៏​ប្រឈម​នឹង​ការ​យាយី​ផង​ដែរ​ ក្នុង​រយៈ​ពេល​ប៉ុន្មាន​សប្តាហ៍​ចុង​ក្រោយ​នេះ​៕