នាវា​ល្បាតក​ងនា​វា​ចរណ៍ ២ គ្រឿង​ បាន​ចា​ក​ចេ​ញពី​ច​ក្រ​ភ​ព​អ​​ង់គ្លេសកាលពីថ្ងៃអង្គារ ដើម្បី​ដាក់​ពង្រាយ​ទ័ព​រយៈ​ពេល ៥ ឆ្នាំ ដើម្បី​ដើរតួជា «ភ្នែកនិងត្រចៀក» របស់​ចក្រភពអង់គ្លេស​ឃ្លាំមើល​ពី​ឆ្នេរ​ខាង​លិច​នៃ​ទ្វីប​អាហ្វ្រិក​ទៅឆ្នេ​រ​ខា​ង​លិ​ច​​ស​​ហរ​ដ្ឋ​អាមេរិក។ នេះបើ​តាមការ​​ឱ្យ​ដឹង​ពី​សេច​ក្តី​​ថ្លែ​ងការណ៍​របស់​ក្រសួង​ការពារ​ជាតិ​អង់​គ្លេ​ស​។

ឧត្ត​ម​សេ​នីយ៍ទោ Ben Evans និយាយថា៖ «២​ ភា​គ ៣ ​នៃ​ពិ​ភ​ព​លោ​ក ​គឺជា​ទីតាំង​​រ​បស់យើង» ដោយ​លោក​បាន​បញ្ជាឱ្យដាក់​នាវាល្បាតនៅឯនាយសមុទ្រ​ HMS Spey​ ទម្ងន់ ២ ពាន់​តោន ប្រវែងជិត​ ១ ពាន់​ម៉ែត្រ​ ដែល​នឹ​ង​សហការ​ជា​មួ​យនាវា ​HMS Tamar សម្រាប់​បេសកកម្មមួយដែល​​គេរំ​ពឹងថា នឹង​តាំង​ទី​រហូត​ដល់​ឆ្នាំ ២០២៦ ។

ខណៈពេលកំពុ​ង​ល្បាត​​ទឹ​ក​នៅម​ហា​​សមុ​​ទ្រ​ប៉ាស៊ីហ្វិក និងម​ហា​​ស​មុ​ទ្រឥណ្ឌានាវាចម្បាំង​ទាំង​នេះ​ នឹង​ធ្វើ​ដំណើរ​ទៅ​ភាគខាង​ជើ​ង​រ​ហូ​​ត​ដ​ល់​ស​មុ​ទ្រប៊ឺរី និង​ខាងត្បូង​រហូ​ត​ដ​ល់​ប្រ​ទេស​នូ​វែលសេឡង់ និង​រដ្ឋ​តាស​ម៉ានី​របស់អូ​ស្ត្រាលី។​

នៅចំ​ក​ណ្តា​ល​នៃ​តំ​បន់នោះគឺ ជាតំបន់​ដែល​កំពុង​មាន​ជម្លោះ​យ៉ាង​តាន​តឹង​រវាង​ប្រទេសចិន និង​សម្ព័ន្ធ​មិត្ត​កំពូល​របស់​អង់គ្លេស​ គឺសហរដ្ឋអាមេរិ​ក​៕