អ្នក​ស៊ើប​អង្កេត​បាន​និយាយ​ថា ​យន្តហោះ​អ៊ិចប្រេស​របស់​ឥណ្ឌា​ដែល​បាន​ធ្លាក់​កាល​ពី​ខែ​សីហា​ ឆ្នាំ​មុន ​គឺ​ជា​កំហុស​របស់​មនុស្ស​មិនមែន​មាន​បញ្ហា​ផ្នែក​បច្ចេកទេស​ឡើយ​។

កាល​ពី​ឆ្នាំ​មុន​ យន្តហោះ​ដឹក​អ្នក​ដំណើរ​ផ្ទុក​មនុស្ស​ ១៩០ ​នាក់ ​បាន​ធ្លាក់​នៅ​ឯ​អាកាសយានដ្ឋាន Calicut ​ក្នុង​រដ្ឋ​ Kerala​ ភាគ​ខាង​ត្បូង​ប្រទេស​ឥណ្ឌា​ បាន​សម្លាប់​មនុស្ស​ ២១ ​នាក់​។ យន្តហោះ​បូអ៊ីង​ ៧៣៧​ បាន​ធ្វើ​ការ​ហោះ​ចេញ​ពី​ទីក្រុង​ឌូបៃ​ បាន​ធ្លាក់​អំឡុង​ពេល​មាន​ភ្លៀង​ធ្លាក់​។

របាយការណ៍​របស់​ការិយាល័យ​ស៊ើប​អង្កេត​គ្រោះ​ថ្នាក់​យន្តហោះ​ឥណ្ឌា​បាន​និយាយ​ថា​ ការ​ធ្លាក់​យន្តហោះ​នេះ​ ដោយសារ​មាន​​ការ​រំលោភ​បំពាន​នីតិវិធី​ប្រតិបត្តិការ ​មុន​ពេល​ចុះ​ចត​ដោយ​អ្នក​បើក​យន្តហោះ​។

ការ​បំពាន​នីតិវិធី​ប្រតិបត្តិការ​មាន​ដូច​ជា​ ការ​ចុះ​ចត​អំឡុង​ពេល​មាន​ខ្យល់​បក់​នៅ​ក្រោម​ភ្លៀង និង​ការ​បរាជ័យ​ក្នុង​ការ​គណនា​ចម្ងាយ​ចុះ​ចត​ឱ្យ​បាន​ត្រឹមត្រូវ​ក្នុង​លក្ខខណ្ឌ​អាកាសធាតុ​មិន​ល្អ៕