ដាណឺ​ម៉ា​ក​​បា​ន​ក្លាយ​​ជា​ប្រទេស​នៅ​អ៊ឺរ៉ុប​តែ ១ គត់ ដែល​មិ​ន​មា​ន​កា​​ររឹ​​ត​ត្បិ​ត​ការ​ទប់​ស្កាត់​ជំងឺ​កូវីដ ដោយ​សារអ​ត្រា​វ៉ា​ក់​សាំ​ងនៅ​ប្រទេស​នេះ​ បា​ន​ឈា​ន​ដ​ល់ជាង ៧០ភាគរយនៃ​ប្រជាជន​សរុប​ក្នុង​ប្រទេស​។ ​ប្រជាពលរដ្ឋ​ម្នាក់​ឈ្មោះ​ Klaus Sylvester បាននិយាយ៖ «វា (ជំងឺរាតត្បាត​) មាន​​រ​យៈ​ពេ​ល ​២-៣ ឆ្នាំ​ហើយ។​ ខ្ញុំ​មាន​កូន៣នាក់ហើយពេល​រៀន​នៅផ្ទះពិ​បាក​ខ្លាំងណាស់។ ខ្ញុំ​ត្រេក​អរ​ណាស់ ដែល​ដាណឺម៉ាក​លែង​មាន​ការ​រឹ​តត្បិ​​ត​ទៀត​ហើយ»។

ប្រទេស​ដាណឺ​ម៉ា​ក បាន​ណែ​នាំពី​គោល​ការណ៍​នៃ​ការ​ធ្វើ​លិខិ​ត​ឆ្លងដែនកូវីដ ​១៩ ​នៅខែមីនាឆ្នាំ ២០២១ ដែល​ជាផ្នែ​​ក​មួ​យ​នៃ​កា​រ​ប​ន្ធូ​រ​ប​ន្ថ​យច្បា​ប់​តឹងរ៉ឹង​បន្តិចម្តងៗ។

កាលពី​ថ្ងៃទី ១ ខែសីហា ប្រទេស​នេះ​ បា​នបន្ថូរបន្ថយ​គោល​ការណ៍ ​ត្រូវ​ការ​បង្ហាញ​បណ្ណ​បញ្ជាក់​សុខភាព​នៅ​សារមន្ទី​រនិង​​ព្រឹ​ត្តិ​កា​រ​ណ៍​​ក្នុងស្រុក​ ដែ​​ល​មា​ន​ម​នុ​ស្ស​តិចជាង ៥០០ នាក់​ ខណៈ​គោល​ការណ៍៦​ពាក់​ម៉ាស់​ត្រូវ​បាន​បន្ថូរបន្ថយ​នៅ​ទី​សាធារណៈ​ នៅ​កន្លែង​ដឹកជញ្ជូ​នសា​ធារណៈ​ ចាប់តាំ​ងពី​ពាក់​កណ្តាល​ខែសីហា មក​ម្ល៉េះ​។

គួរបញ្ជាក់ផងដែរថា ការ​ចែក​ចាយ​វ៉ាក់សាំង​នៅប្រទេស​នេះ មាន​ដំណើរ​ការយ៉ាង​ឆាប់​រហ័ស​ ដោយ​មា​ន ប្រជាជន​ជាង ៧៣ ភាគរយ​នៃ​ប្រ​ជា​ជនសរុប​ចំនួន ៥,៨ លាននាក់ បា​ន​ចា​ក់​វ៉ា​ក់​សាំ​ងពេ​ញ​លេ​ញហើ​យប្រជាជន​ ដែល​មា​នអា​យុ​លើ​សពី ៦៥ ឆ្នាំ​ បាន​ទទួល​បាន​វ៉ាក់សាំង​ពេញ​លេញ ប្រមាណ​ជាង ៩៦ ភាគរយហើយ​៕