រដ្ឋដែលមានប្រជាជនច្រើ​​ន​ជា​ង​គេទី៣របស់អូស្រ្តាលី បាន​និ​​យា​យនៅ​ថ្ងៃសៅរ៍ថា ខ្លួន​អាច​បញ្ជា​ឱ្យ​មាន​ការ​បិទខ្ទប់​ ក្រោយ​ប្រទេស​នេះ​រក​ឃើញ​ករណី​កើន​ឡើង​ខ្ពស់​ប្រចាំ​ថ្ងៃ​។ នេះបើតាម​ការឱ្យដឹងពីសារព័ត៌មាន CNA។

រដ្ឋឃ្វីនឡែនដែ​ល​មា​ន​ប្រ​ជា​ជ​នជាង ៥លាននាក់ បា​ន​និ​យា​យ​ថា ខ្លួន​បា​ន​រ​ក​ឃើ​ញ​ករណី​​ឆ្លងថ្មី​ចំនួន៥ ក្នុង​រយៈពេល ២៤ ម៉ោង​ចុ​ងក្រោយ បន្ទា​ប់​ពី​គ្រួ​​សា​រ​មួ​យ ​បា​ន​ធ្វើតេ​ស្តវិ​ជ្ជ​មានកូវីដ​១៩។ ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​នេះ រដ្ឋាភិបាល ​នឹង​ត្រូវ​សង្កេត​មើល​ស្ថាន​ភាព​ថាតើ​ត្រូវ​បិទ​ខ្ទប់​ ឬ យ៉ាងណា​?

នាយករដ្ឋមន្រ្តី Annastacia Palaszczuk បាននិយាយថា៖«ប្រសិន​បើយើង​ចាប់ផ្តើ​ម​ឃើញ​មាន​ការ​ឆ្លង​ជា​សហគមន៍​ណាមួយ​ហើយ​នោះ យើង​ប្រហែលជា​ត្រូ​វ​ចា​ត់​វិធា​ន​កា​រ​យ៉ា​ង​ឆា​ប់រហ័ស ប៉ុន្តែ​នៅ​ពេល​នេះ​ យើង​រក​ឃើញ​ករណី​ឆ្លង​នេះ​មាន​តែ​ក្នុង​គ្រួសារ​នេះ​ នៅឡើយ​»​។

គ្រួសារ​ដែល​ឆ្លង​នេះរ​ស់នៅ​ទី​ក្រុង Brisbane រដ្ឋធា​នីរបស់​រដ្ឋ​នេះ​។ យ៉ាងណាមិញ គេ​មិន​ច្បាស់​ទេ​ថា​តើ​ការ​បិទ​ខ្ទប់​នឹង​ត្រូវ​ធ្វើ​ឡើង​លើ​​ផ្នែក​ខ្លះ​នៃ​​រដ្ឋ​ ដូច​កា​រ​​ប​ញ្ជា​ទិ​ញ​អាហារ​ដូច​ពីមុ​​​ន​ដែ​​រឬទេ?

គួរបញ្ជាក់ផងដែរថា ប្រ​ទេ​ស​អូ​ស្រ្តា​លីកាលពី​​ថ្ងៃ​សៅរ៍កន្លង​ទៅ បានរកឃើញ​ករណី​ឆ្លង​ថ្មី​​ចំនួន ២ ០៧៧ ករណី ដែល​លើ​សពី​​កំ​ណ​ត់​ត្រា​ថ្ងៃ​មុ​ន​ចំនួ​ន ១៩០៣ករណី​៕