កាល​ពី​ថ្ងៃ​សៅរ៍ ​ទី​ ១១​ កញ្ញា​ សហរដ្ឋ​អាមេរិកបាន​ប្រារព្ធ​ខួប​លើក​ទី​២០​ នៃ​សោក​នាដកម្ម​ ៩/១១ បន្ទាប់​ពី​ដក​កង​ទ័ព​ចេញ​ពី​ប្រទេស​អាហ្វហ្គានីស្ថាន​ ​ក្រោយ​ពី​ដាក់​ទ័ព​របស់​ខ្លួន​នៅ​ប្រទេស​នោះ​ក្រោយ​ពី​មាន​សោតនាដកម្ម​នេះ​។

នៅ​ក្នុង​ពិធី​ផ្លូវ​ការ​ដែល​មាន​ការ​ចូល​រួម​ពី​ឥស្សរជន​អាមេរិក​រួម​មាន​ ប្រធានាធិបតី​អាមេរិក​ លោក​ Joe Biden​និង​អតីត​ប្រធានាធិបតី​ លោក​ Barack Obama និង Bill Clinton ពួក​គេ​ បាន​និយាយ​ថា​៖ «យើង​ស្រឡាញ់​អ្នក​ ហើយ​យើង​នឹក​អ្នក​»។ នេះ​បើ​យោង​តាម​ការ​ស្រង់​សម្តី​របស់​សារព័ត៌មាន ​CNN។

នៅ​ទូទាំង​សហរដ្ឋ​អាមេរិក​ប្រជាជន​បាន​ចូលរួម​រំលែក​ទុក្ខ​ចំពោះ​អ្នក​ដែល​បាន​ស្លាប់ និង​ដើម្បី​រំឭក​​ដល់​អ្នក​ពន្លត់​អគ្គិសភ័យ​ចំនួន​ ៣៤៣ ​នាក់ ​ដែល​បាន​បាត់​បង់​ជីវិត​ដើម្បី​ជួយ​សង្គ្រោះ​​អ្នក​ដែល​រង​គ្រោះ​ក្នុង​សោក​ នាដកម្ម​នោះ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា សហរដ្ឋ​អាមេរិក ​បាន​ដក​កង​ទ័ព​របស់​ខ្លួន​ចេញ​ពី​ប្រទេស​អាហ្វហ្គានីស្ថាន ​នា​ពេល​ថ្មី​ៗ​នេះ៕