កាសែត Financial Times បាន​រាយការណ៍​កាលពីថ្ងៃអាទិត្យ ថា ទីក្រុង​ប៉េកាំង​ចង់​បំបាក់​កម្មវិធី​ Alipay ដែល​ជា​កម្មវិធី​ទូ​ទា​ត់​ប្រា​ក់​ដ៏​ពេ​ញ​និ​យម​របស់ក្រុ​​ម​ហ៊ុន​ A​nt Group របស់ Jack Ma ដោយ​បង្កើត​កម្មវិធី​ថ្មី​ដាច់ដោ​យ​ឡែក​មួ​យទៀត​ សម្រាប់​ការ​ធ្វើ​អាជីវកម្ម​ប្រាក់កម្ចី​ ដែលជា​សេវា​កម្ម​​ទទួល​បាន​ផល​ចំណេញ​ខ្ពស់​របស់​ក្រុម​ហ៊ុនបច្ចេកវិទ្យា​យក្ស​នេះ​​។​

មនុស្ស ២ នាក់ ដែលដឹ​ង​ពី​ដំណើ​រ​កា​រ​នេះ បាន​ប្រាប់​សារព័ត៌មាន​ដដែល​ថា លទ្ធផល​ចេញ​ពី​ផែ​នកា​​រ​នេះ​គឺ ក្រុមហ៊ុន​រដ្ឋ​នឹង​ធ្វើ​កម្មសិទ្ធិ​​លើ​ដំណើរ​ការ​នៃ​ការ​​​សម្រេ​ច​​ចិត្តថា​ តើ​ត្រូវ​​ផ្តល់​ប្រាក់ក​ម្ចី​របស់​ខ្លួន​ទៅឱ្យ​អតិថិជន ​ឬយ៉ាងណា? ​

មនុស្ស ៣ នាក់​ បាន​ប្រាប់សារព័ត៌មាន​ Reuters កាល​ពី​សប្តាហ៍​មុន​ថា​ ក្រុមហ៊ុន ដែល​គាំទ្រ​ ដោយ​រដ្ឋ​គ្រោង​នឹង​ទទួល​យ​ក​ភា​គ​ហ៊ុ​ន ដែ​លមា​ន​​ទំ​ហំ​ធំនៅ​​ក្នុ​ង​កា​រ​ប​ណ្តា​ក់​ទុ​នរួ​ម​គ្នា​​ សម្រាប់​ការ​ផ្តល់​ពិន្ទុ​ឥណ​ទាន​របស់​ក្រុមហ៊ុន​ Ant។

ដៃគូ​ទាំង​ ២ រួមមាន ក្រុមហ៊ុន​​ Ant និង​ក្រុមហ៊ុន​ទេសចរណ៍ Zhejiang Tourism Investment Group Co Ltd (ZJGVTT.UL) ដែល​​មាន​គម្រោង​បង្កើតក្រុមហ៊ុន​ផ្តល់​ចំ​ណា​ត់​ថ្នា​ក់​ឥ​ណ​ទា​ន​ផ្ទា​ល់ខ្លួននេះ នឹង​កាន់​កាប់​ភា​​គហ៊ុន ៣៥ ភាគរយ ខណៈ​ក្រុមហ៊ុន​ដៃគូ ដែលគាំទ្រដោយរដ្ឋផ្សេងទៀតគឺ ​ Hangzhou Finance and Investment Group និង​ក្រុមហ៊ុន Zhejiang Electronic Port អាច​នឹងកាន់កាប់លើសពី ៥ភាគរយ​។

យោងតាម​របាយ​កា​រ​ណ៍ របស់កាសែត​ Financial Times ក្រុមហ៊ុន​ Ant ​នឹ​ង​មិ​នមែ​នជា​អ្ន​ក​​ផ្ត​ល់​ប្រា​ក់​កម្ចី​តាម​អ៊ីនធឺ​ណិត​​​តែ១​​គ​ត់រ​ប​ស់​ចិន​ ដែល​ត្រូវ​រង​ផ​ល​ប៉ះ​ពា​ល់ ដោយ​ច្បា​ប់​ថ្មី​នេះទេ​។​

គួរបញ្ជាក់ផងដែរថា នៅខែ​មេសា និយ​តក​រ​ចិន បាន​ស្នើ​សុំ​ឱ្យក្រុមហ៊ុន​ Ant ធ្វើការ​ផ្លាស់​ប្តូរ​អាជីវកម្ម​យ៉ាង​ទូលំ​ទូលាយ​ រួ​ម​ទាំ​ង​ក្រុ​ម​ហ៊ុន​គ្រប់​​គ្រ​ង​ហិ​រញ្ញវត្ថុ និង​​អាជីវកម្ម​ប្រាក់ក​ម្ចី​​ខ្នា​ត​តូច ២ របស់​ខ្លួន​ គឺ​ក្រុមហ៊ុន Jiebei និង Huabei ឱ្យ​ទៅជា​ក្រុ​មហ៊ុ​ន​ហិ​រ​ញ្ញ​វ​ត្ថុអតិ​ថិ​ជនថ្មីទៀត​ផង​។

អាជ្ញាធរបទ​ប្បញ្ញត្តិចិ​ន បា​ននិ​ង​កំ​ពុ​ងចាត់វិធានការរឿយៗ​​លើក្រុ​ម​ហ៊ុន Ant Group និង​ក្រុម​ហ៊ុន​អ៊ីន​ធឺ​ណិ​ត​​យក្ស​នានា​ ដោ​យ​ធ្វើ​ការ​បង្ក្រា​ប​យ៉ា​ង​ទូ​លំ​ទូលាយ លើ​បញ្ហា​ប្រឆាំង​នឹ​ង​ការ​ទុកចិត្ត និង​ឯ​ក​​ជ​ន​ភា​ព ទិ​ន្នន័​យ​អ្ន​ក​ប្រើ​ប្រា​ស់​ និង​រូ​បិ​យ​ប័​​ណ្ណស​ម្ងា​ត់ផងដែរ​​៕