ទីក្រុងស៊ាំងស៊ី មាន​ទី​តាំង​នៅ​ខេ​ត្ត​សា​ន​អា​ន​ភា​គ​ពាយ័ព្យ ​ដែលជា​កន្លែង​គ្រោង​នឹង​រៀប​ចំ​ព្រឹត្តិការណ៍​​​ប្រកួត​កីឡា​អូឡាំពិក​រដូវរងា​នៅប៉េ​កាំង​ ឆ្នាំ ២០២២​ បាន​​រឹត​បន្តឹងវិធាន​សុវត្ថិភាព​​យ៉ាង​តឹង​រ៉ឹង​ ដើម្បី​ត្រៀម​ទទួល​អ្នក​ចូល​ទស្សនា​រាប់​ម៉ឺននាក់ ដែល​មាន​ចំនួន​ស្មើនឹង​ការ​ប្រកួត​កីឡា​អូឡាំពិក​រដូ​វក្តៅ ដែល​នឹង​ចាប់​ផ្តើម​ជា​ផ្លូ​វកា​​រ​នៅ​ថ្ងៃពុធ រហូត​ដល់​ថ្ងៃទី​ ២៧ ខែ​កញ្ញា ខា​ង​មុខ​នេះ​។

ព្រឹត្តិការណ៍​ដែល​តែង​​រៀបចំ​​ឡើ​ង​រៀ​ងរាល់ ៤ ឆ្នាំ​ម្តង​នេះ នឹង​ក្លាយជា​ការ​ប្រកួត​កីឡា​ដ៏​ធំ​ដំបូង​បង្អស់​ ដែល​អនុញ្ញាត​ឱ្យ​អ្នកគាំ​ទ្រ​លើ​ក​ទឹ​ក​ចិ​ត្ត​ដ​ល់អត្តពលិក ដោយ​ផ្ទាល់​ក្នុង​សម័យ​កូវីដ​។ ទោះ​យ៉ាង​ណាក្ដី ទស្សនិក​ជន​ ដែល​មាន​វ័យជំទង់ និងម​នុស្សពេញវ័​យ​នានា​ ដែល​ចូល​រួម​ត្រូវ​តែ​ជា​អ្នក​ចា​ក់វ៉ា​ក់សាំង​ហើយ និង​បានផ្ដល់ភ័ស្ដុតាង​​តេស្ត​អវិ​ជ្ជ​មាន​នៅ​ក្នុង ៧២ ម៉ោង​មុនចូល​រួម​ក្នុង​ព្រឹត្តិការណ៍​។

ព្រឹត្តិការណ៍​នេះ ក៏​​អាច​ជះឥ​ទ្ធិពល​ដល់ពិធីការទប់​ស្កាត់​កូវីដ សម្រាប់​កីឡាអូឡាំពិក​ប៉េកាំង​នៅ​ខែកុម្ភៈ ឆ្នាំក្រោយ ​ហើយ​ប្រសិនបើ​ ពិធីការនេះ​ទ​ទួ​ល​បានជោ​គ​ជ័​យ សបញ្ជាក់ឱ្យ​ឃើញ​ថា គោល​ការណ៍ ​«មិន​យោគ​យល់គ្នា​» របស់អាជ្ញាធរ ដែល​បាន​អនុវត្ត​លើ​ការ​រឹត​ត្បិត​យ៉ាង​តឹង​រ៉ឹង​លើ​ការ​ធ្វើដំណើរ​ និង​ការ​ត្រួត​ពិនិត្យ​ព្រំដែន​ ការ​បិទខ្ទប់​ កា​រធ្វើ​តេ​ស្ត​ទ្រង់​ទ្រាយ​ និង​ការចាក់​វ៉ាក់​សាំង​ មាន​ប្រសិទ្ធភាព​ឬ​យ៉ាង​ណា​?

លោក Ma Guanghui អនុប្រធានគ​ណៈ​ក​ម្ម​កា​​រសុ​ខភា​ពនៅ​ទី​ក្រុងស៊ាំងស៊ី បាន​និយាយ​នៅ​ចុង​ខែកក្កដា​ថា នៅពេ​លកា​រ​ប្រ​កួ​ត​ប្រ​ព្រឹ​ត្ត​ទៅ​ ទីក្រុង​នេះ​នឹ​ង​ធ្វើតេស្ត​លើ​ប្រជា​ជន​ជិត ២០ លាន​នាក់ ចាប់​តាំង​ពី​ដើម​ឆ្នាំ និ​ង​បា​ន​ចា​ក់​វ៉ា​ក់​សាំ​ង​ ៨០ ភាគរយលើ​មនុស្ស​ពេញ​វ័យក្នុងតំបន់​នេះ​ផងដែរ​។

លោក​ក៏​បាន​ បញ្ជាក់​ផង​ដែរ​ថា​ ការរាតត្បាត​នៃ​ករណី​នៅ​ចិ​នដី​គោក​នាពេ​ល​ថ្មី​ៗ​នេះ​ រួម​ទាំងការ​រីក​រាល​ដាល​នៃ​វ៉ារ៉្យង់​ដែល​តា (ដែល​ធ្វើ​ឱ្យ​មាន​ការ​​ឆ្លង​ប្រហែល ​៤០០ ករណី​ នៅ​ឯ​កីឡា​អូឡាំពិ​កតូក្យូ) បាន​បង្ហាញ​ពី​ហានិភ័យ​ ដែល​អាច​នឹង​កើត​មានឡើង​នៅ​ក្នុង​ដំណើរ​ការ​នៃ​រៀបចំ​ព្រឹត្តិការណ៍​នេះ។​

លោក Ma បាន​និ​យា​យថា​៖ «មាន​អ​​ត្ត​ពលិ​ក និ​ង​មន្រ្តីបច្ចេក​ទេ​សចំនួន ២ ម៉ឺន​នាក់ ដែលនឹង​​ត្រូវមក​ ដល់​ខេត្ត​ស៊ាំងស៊ី ​ហើយ​យើ​ងរំ​ពឹងថា អ្នក​ទស្សនា​រាប់សែននាក់​នឹ​ង​មក​ទស្សនាកា​រ​ប្រកួត​ផ្ទាល់​ ដូច្នេះ​ក្រុម​ការ​ងារ​យើង នឹង​មិន​បន្ថូរ​បន្ថយ​ការ​អនុវត្ត​វិធាន​ការ​សុវត្ថិភាព​ទេ»​។​

ឧបនា​យ​ករ​​ដ្ឋមន្រ្តី លោក​ស្រី Sun Chunlan ក៏​បាន​ទៅ​ត្រួត​ពិនិត្យ​ស្ថាន​ភាព​ទីក្រុង​ដដែល​ កាលពីដើមខែ​នេះ ដើម្បី​ធានា​ថា​ ព្រឹត្តិការណ៍​នឹង​ដំណើរ​ការ​ទៅ​តាម​វិធាន​សុវត្ថិភាព​ និង​បាន​ព្រមាន​មន្រ្តីឱ្យ​រក្សា​ការ​ត្រួតពិនិត្យ​យ៉ាងតឹ​ងរ៉ឹង​បំផុត​។

លោក​ស្រីបាននិយាយថា ការ​ត្រួតពិនិត្យ​យ៉ាងតឹងរ៉ឹង ត្រូវតែ​មាន​ជា​ធរមាន នៅពេល​មាន​ការ​ផ្លាស់​ប្តូរ​អត្តពលិក​ គ្រូបង្វឹក និងបុ​គ្គ​លិ​ក​ប​ច្ចេ​កទេស រវា​ងកន្លែងបិទទ្វារ និង​កីឡាដ្ឋាន ហើយ​លោក​ស្រី បាន​ប្រាប់​មន្រ្តី​ឱ្យ​ពង្រឹង​ការត្រួតពិនិ​ត្យ​នៅ​ម​ជ្ឈ​មណ្ឌ​លដឹកជញ្ជូន ដូចជា ព្រលានយន្តហោះ និង​ស្ថានីយ​រថភ្លើង ក៏​ដូច​ជា​ នៅក្នុ​ង​​ស​ណ្ឋា​គា​រ និង​តំបន់​ទេសចរណ៍​ផងដែរ​។

យ៉ាងណាមិញ ជើងហោះ​ហើ​រ​អ​ន្តរជាតិ​ចំនួន ១៥ តែប៉ុណ្ណោះ ដែល អនុញ្ញាត​ឱ្យ​ចុះ​ច​ត​នៅ​ទីក្រុង​នេះ រៀង​រាល់​សប្តាហ៍ ហើ​យ​អ្ន​ក​ដំ​ណើ​​រ​ម​ក​ពី​ក្រៅ​ប្រ​ទេ​ស​ចិ​ន​ដី​គោក រួម​ទាំង​អត្តពលិក​ហុងកុង ដែល​ត្រូវ​មក​ ប្រកួត​ ក៏​តម្រូវ​ឱ្យ​ឆ្ល​ង​កា​ត់​ការធ្វើចត្តាឡីស័ក​​ រយៈ​ពេ​ល ២១ ថ្ងៃ និង​ត្រូវ​​ដាក់​ឱ្យ​នៅ​ដាច់​ ដោយ​ឡែកពី​​គេ ៧ ថ្ងៃ។

ដោយឡែក សម្រាប់​អ្នក​ទេសចរ​ក្នុង​ស្រុក ដែល​មក​ពីតំបន់​មាន​ហានិភ័យ​មធ្យម ឬ ខ្ពស់នឹ​ង​​ត្រូវដាក់ឱ្យ​ នៅ​ដាច់​ពីគេ​រ​​យៈពេល ១៤ ថ្ងៃ ខណៈ​អ្នកដែល​មក​ពី​ទីក្រុង ដែល​មា​ន​ហា​និ​ភ័​​យទាប ត្រូវផ្តល់​ការ​ធ្វើតេ​ស្ត​អាស៊ីដ​នុ​យ​ក្លេ​អ៊ែ​រ​អវិជ្ជមា​ន​ក្នុងរយៈពេល ៤៨ ម៉ោង បន្ទាប់ពី​ចូលទីក្រុង​នេះ​​។

គោលដៅទេសចរណ៍សំខាន់ៗរួមមានសារមន្ទីរកងទ័ព Terracotta និងវិមាន Huaqing ដែល នៅក្បែរនោះត្រូវបានបិទចាប់តាំងពីចុងខែកក្កដា ខណៈអ្នកបើកតាក់ស៊ីនិយាយថា ពួកគេត្រូវបានធ្វើតេស្តរៀងរាល់ ២ សប្តាហ៍ម្តង។

ទន្ទឹម​នឹងនេះ​ អ្នក​ចូ​ល​រួ​ម​ក្នុ​ង​ពិ​ធី​បើ​ក​ព្រឹត្តិការណ៍​ ក៏​ត្រូវ​​ធ្វើតេ​ស្ត​រ​ក​មេ​រោគកូវីដ ១៩ ជាប្រចាំមុ​នថ្ងៃ ព្រឹត្តិការណ៍​ផ្លូវ​ការ​ប្រព្រឹត្តទៅ​ផងដែរ​។

លោក Patrick Yung Shu-hang ប្រធាន​នាយកដ្ឋាន​វះ​កាត់ឆ្អឹង និង​រ​​បួស​នៅ​សាកល​វិទ្យាល័យ​ចិន​ហុង​កុងបាន​និ​យា​យ​​ថា នេះគឺ​ដោ​យ​សា​រ​តែស្ថា​នភាពកូវីដ ១៩ ក្នុង​ស្រុក ត្រូវ​​គ្រប់គ្រងយ៉ាង​តឹង​រ៉ឹង​ជាង​មុន​ ដោយ​ផ្ដោត​លើកា​រ​ចា​ក់វ៉ា​ក់​សាំង និ​ង​​កា​រ​ធ្វើ​តេ​​ស្ត​ដ​ល់​អ្ន​ក​ទ​ស្ស​នា ពោល​គឺ​តឹង​រ៉ឹង​ជា​ង​កម្ម​វិធី​ប្រកួត​វាយ​កូន​បាល់​ US Open ឬការ​ប្រ​​កួ​ត​បា​ល់​ទា​ត់​លី​គ​កំពូលអ​ង់គ្លេសទៅ​ទៀត​។

លោក Kenji Shibuya សាស្រ្តាចា​រ្យ​មកទស្សនកិច្ច​នៅ​នាយកដ្ឋាន​គោលន​យោបាយ​សុខភាព​សកល​នៅទី​ក្រុង​តូក្យូបាននិ​​យា​យថា នៅទី​ក្រុ​ង​តូ​ក្យូ មាន​អត្រាឆ្ល​ងទាប​ក្នុ​ង​ចំណោម​អត្តពលិក​នៅក្នុ​ងភូមិ​អូឡាំពិក ដោយ​សា​រ​កា​រ​ធ្វើ​តេស្តញឹកញាប់ និង​អត្រា​ចាក់វ៉ាក់សាំងខ្ពស់ ប៉ុន្តែ​ ការ​កើន​ឡើង​យ៉ាង​ឆាប់រហ័ស​ គឺ​ករ​ណីនៅ​ខា​ង​ក្រៅភូមិ​។

លោកបានបន្ត​ថា​៖«ជាក់ស្តែង មាន​មេរៀន ​២ ដែល​យើ​ងគួរ​រៀន​ពី​ព្រឹត្តិការណ៍​ប្រកួត​កីឡាតូ​ក្យូ។ ទី១​ ការ​ត្រួតពិ​និ​ត្យ និង​ប​ង្ក្រា​​ប​ការឆ្លង​ក្នុង​សហគមន៍​ គឺ​ជា​ការ​ចាំបាច់​បំផុត។ ទី២ គឺ​ការ​យក​វិធាន​ការ​វិទ្យាសាស្ត្រ​ ជាមូលដ្ឋាន​ ធ្វើកា​រ​តេ​ស្ត​ចា​ក់​វ៉ា​ក់​សាំង​ពាក់ម៉ាស់ និងការធ្វើ​ឱ្យ​ប​រិយាកាស​មាន​ខ្យល់​ចេញ​ចូលគ្រប់​គ្រាន់​»៕