កាល​ថ្ងៃ​ចន្ទ​ ទី​ ១៣ កញ្ញា​ មន្ត្រី​ជាន់​ខ្ពស់​ប្រទេស​ឥណ្ឌូនេស៊ី ​បាន​និយាយ​ថា​ តំបន់​ទេសចរណ៍កោះ​ Bali​ នឹង​ត្រូវ​បន្ធូរ​បន្ថយ​ការ​រឹត​ត្បិត​​ ទោះ​បី​អ្នក​ដំណើរ​អន្តរជាតិ​នឹង​ប្រឈម​នឹង​ការ​អនុវត្ត​វិធានការ​ពេល​ដែល​មក​ដល់​ប្រទេស​នេះ​ ដើម្បី​ជួយ​ទប់​ស្កាត់​ការ​រីក​រាល​ដាល​ក្នុង​សហគមន៍​អំឡុង​ពេល​មាន​វីរុស​បំប្លែង​ថ្មី​បាន​​រាលដាល​នៅ​ប្រទេស​នានា​។

រដ្ឋ​មន្ត្រី​ក្រសួង​ទេសចរណ៍​ លោក​ Luhut Panjaitan​ បាន​ប្រាប់​សន្និសីទ​ថា​ ដរាប​ណា​ភ្ញៀវ​ទេសចរ​ប្រកាន់​ខ្ជាប់​នូវ​វិធានការ​ដែល​តម្រូវ​ឱ្យ​​មាន​ការ​​បញ្ជាក់​​ស្តី​ពី​ការ​ទទួល​ចាក់​វ៉ាក់សាំង​​ការ​ពារ​កូវីដ ១៩។

វិធានការឹតបន្តឹង​ និង​លទ្ធភាពនៃ​ការ​ធ្វើ​ដំណើរ​នៅ​កោះ​បាលី​នឹង​ត្រូវ​វាយ​តម្លៃ​ប្រចាំ​សប្តាហ៍​។ទោះ​ជា​មាន​​ការ​បន្ធូរ​បន្ថយ​យ៉ាង​ណា​ក៏​ដោយ​ ភ្ញៀវ​អន្តរជាតិ​ត្រូវ​​ធ្វើ​ចត្តាឡីស័ករយៈ​ពេល​ ៨ ​ថ្ងៃ ​និង​ធ្វើ​តេស្ត​ PCR ​ចំនួន​ ៣​ ដង​មុន​ពេល​ពួក​គេ​ទៅ​ដល់​កោះ​នេះ​៕