កាល​ពី​ថ្ងៃ​ចន្ទ​ ទី​ ១៣​ កញ្ញា ​រដ្ឋាភិបាលម៉ាឡេស៊ី​​ និង​គណបក្ស​ប្រឆាំង ​Pakatan Harapan (PH) បាន​ចុះ​ហត្ថលេខា​ព្រម​ព្រៀង​ដែល​ជា​សារ​មួយ​បង្ហាញ​ពី​ការ​បើក​ផ្លូវ​សម្រាប់​ស្ថិរភាព​នយោបាយ​ និង​កំណែ​ទម្រង់​ស្ថាប័ន​។

នាយករដ្ឋ​មន្ត្រីម៉ាឡេស៊ី​ លោក ​Ismail Sabri Yaakob​ បាន​និយាយ​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​ថា​ កិច្ច​ព្រម​ព្រៀងជា​អនុស្សរណៈ​យោគ​យល់​គ្នា​សម្រាប់​ការ​ផ្លាស់​ប្តូរ​ និង​ស្ថិរភាព​នយោបាយ​គ្រប​ដណ្តប់​លើ​វិស័យ​សំខាន់ៗ​ ។

លោក ​Ismail​ បាន​និយាយ​ថា​ ក្នុង​ចំណោម​វិស័យ​សំខាន់ៗ​ស្តី​ពី​ការ​ផ្លាស់​ប្តូរ​រដ្ឋបាល​ផ្តល់​អំណាច​ដល់​សភា​ និង​ពង្រឹង​ឯករាជ​ភាព​នៃ​ប្រព័ន្ធ​តុលាការ​។ កិច្ច​ព្រម​ព្រៀង​នេះ​ក៏​គូស​បញ្ជាក់​ផង​ដែរ​ថា​ សភា​នឹង​រក្សា​ដល់​​ខែ​សីហា​ ឆ្នាំ​ក្រោយ​៕