យោង​តាម​ក្រុ​ម​អ្នក​ស្រា​វ​ជ្រា​វអ​ន្ដ​រជាតិ ​១ ក្រុម ដែ​លបា​ន​ស​រ​សេ​រ​នៅ​ក្នុ​ង​ទ​ស្ស​នា​វដ្តី​វេជ្ជសាស្ត្រ Lancet កាលពីចន្ទ​ បាន​បង្ហាញ​អំពី​ភ័ស្តុតាងដែលថា​ ដូស​ជំនួយ​មាន​ប្រសិទ្ធភាព​ខ្ពស់​នោះ ខាង​ផ្នែក​វិទ្យាសាស្ត្រ​មិន​សូវ​ជា​គាំទ្រ​នូវ​ការ​អះអាង​នេះ​ប៉ុន្មាន​ទេ​ តែ​ទោះ​យ៉ាង​ណា​គេឃើញ​មា​ន​ភ័ស្ដុតាង​ជាច្រើន​បង្ហាញ​ពី​ប្រសិទ្ធ​ភាព​​ខ្ពស់​របស់​ដូស​ជំនួយ​ប្រឆាំង​នឹង​វ៉ារ៉្យង់​ដែល​តា​។​

យ៉ាងណាមិញ សម្រាប់​​ទីក្រុងប៉េកាំង​ ដែល​តែង​និយាយ​ពីប្រ​សិ​​ទ្ធភាពនៃវ៉ាក់សាំងរបស់ខ្លួន​អ​ស់​ជាច្រើ​នខែ​មក​ហើយទាំង​ប​រិ​ច្ចាគ​ និង​ល​ក់​ដូ​ស​ដ​ល់​ប្រទេសដែល​មាន​ចំ​​​ណូ​លទាប និងមធ្យម​ក្នុង​កិច្ច​ប្រឹង​ប្រែង​មួយដែល​ជា​រឿ​យ​ៗត្រូ​វបានគេហៅថា ​«វ៉ាក់សាំងការទូត»​ ជឿជាក់​លើ​ប្រសិទ្ធភាព​​​នៃ​ការ​ចាក់​វ៉ាក់សាំង​បរទេស​លាយ​វ៉ាក់សាំង​ខ្លួន​។

លោកស្រី​ Shih Shin-ru នាយក​ម​ជ្ឈ​ម​ណ្ឌ​ល​ស្រា​វ​ជ្រា​វ​កា​រ​ឆ្ល​ង​មេរោគឆ្លងថ្មី និង​ជា​សាស្រ្តាចារ្យ​នៅ​នាយកដ្ឋាន​បច្ចេកវិទ្យា​ជីវ​សា​​ស្ត្រ​វេជ្ជសាស្ត្រ​ និង​វិ​ទ្យា​សា​ស្ត្រ ​ម​ន្ទី​រ​ពិ​សោ​ធន៍នៅសាកលវិទ្យាល័យ Chang Gung នៅតៃ​វ៉ាន់បាន​និ​​យា​យ​ថា៖ «វ៉ាក់​សាំ​ង​ល្អ​គួ​រ​តែ​មា​ន​សុ​វ​​ត្ថិភាពនិង​មានប្រព័ន្ធភាពស៊ាំ (អាច​ផលិត​អង់​ទីគ័រដែល​ប​​ន្សា​ប​គ្រប់​គ្រា​ន់) និ​ង​ការពារប្រឆាំងនឹងកា​រ​ឆ្ល​ងមេ​រោ​គ​ពិត​។

លោកស្រីបាននិយាយថា៖ «នៅពេល​គេបង្កើត​វ៉ាក់សាំង​មួយៗ គេមិនទាន់​ដឹង​ប្រសិទ្ធភាព​វា​ខ្លាំង​ប៉ុនណា​ទេ ទើប​តែពេល​ថ្មីៗ​នេះទេ​ ដែល​អ្នក​វិទ្យាសាស្ត្រ​ប៉ាន់​ប្រមាណ​ដឹង​ពី​ប្រសិទ្ធ​ភាព​របស់​វា​។​ ដូច្នេះ​ខ្ញុំ​គិត​ថា ​អ្នក​វិទ្យាសាស្ត្រ​នៅ​ប្រទេសចិន ក៏​បា​នដឹ​ង​អំពី​ការពិត​នៃ​កម្រិត​អង្គ​បដិបក្ខ​ប្រាណ​ទាប​នៅ​ក្នុង​វ៉ាក់​សាំង​ស៊ីណូវ៉ាក់ ​ឬ​ស៊ីណូហ្វាម​ដែរ​។​ ដូច្នេះ ​ទើប​រដ្ឋា​ភិបាល​ណែនាំ​ឱ្យ​ប្រើ​វ៉ាក់សាំង​បរទេស​ធ្វើ​ជា​ដូស​ជំនួយ​»។

សាស្រ្តាចារ្យ​លោក​​ Andrew Pollard ប្រធាន​ក្រុម​វ៉ាក់សាំង ​Oxford ​ដែល​បាន​រួម​ចំណែក​ក្នុង​ការ​បង្កើត​វ៉ាក់​សាំង ​Oxford-AstraZeneca បានអត្ថាធិប្បាយថា​ តា​ម​គំ​និ​ត​រប​ស់គាត់ថា ​វ៉ារ្យ៉ង់​ដែល​តា នឹង​នៅ​តែឆ្លង​ដល់​មនុស្សដែល​បាន​ចាក់​វ៉ាក់​សាំង​ហើយ​ ដែល​នោះ​មាន​ន័យ​ថា ​អ្នកណា​ម្នាក់​ដែល​នៅ​តែ​មិន​បាន​ចាក់​វ៉ាក់សាំង​ នៅតែ​ត្រូវ​ប្រឈម​នឹង​ការឆ្លង​មេរោគ​ដដែល​ ដែល​ជាហេតុ​ធ្វើ​ឱ្យ​ប៉ះពាល់​នឹង​ឆ្លង​ជា​លក្ខណៈ​សហគមន៍​។

តែ​ទោះយ៉ា​ងណាអ្នក​វិ​ទ្យា​សាស្ត្រ និងក្រុ​ម​ហ៊ុន​ឱសថ​មួ​យ​ចំ​នួ​ន​អះ​អាងថា ​ការ​ផ្តល់​ដូស​ជំនួយ​ឱ្យ​បាន​ទូលំ​ទូលាយ​បំផុត​អាច​ផ្តល់​នូវ​វិធី​ដ៏​មាន​ប្រសិទ្ធ​ភាព​មួយ​ ដើម្បី​ការពារ​មិន​ឱ្យ​វ៉ារ្យ៉ង់​ដែលតា​ឆ្លង។​

យោង​តា​ម​របាយ​ការណ៍​ប្រាក់​ចំណូល​ត្រី​មាសទី២ ​ឆ្នាំ ២០២១ ​របស់​ក្រុមហ៊ុន ​Pfizer ​ការ​ទទួល​បាន​ដូស​ជំនួយ​បន្ថែម​បន្ទាប់​ពី​ទទួល​បាន ​២​ ដូស​ដំបូង​បង្កើន​បរិមាណ​អង់ទីគ័រ​វ៉ារ្យ៉ង់​ដែលតា​បាន​ដល់​ទៅ​ ៥​ ដង​ សម្រាប់​ក្រុម​មនុស្ស​អាយុ​ ១៨ ដល់ ​៥៥ ឆ្នាំ ​និង​ប្រមាណ​ ១១​ ដង ​សម្រាប់​ក្រុម​មនុស្ស​អាយុ ​៦៥-៨៥ ឆ្នាំ​។

នៅក្នុងកា​រ​ឆ្លើ​យ​ត​ប​ទៅនឹ​ង​សំ​ណួរ​ពីសារព័ត៌មាន​ Medical News Today អ្នកនាំពាក្យរបស់ក្រុមហ៊ុន​ Pfizer បា​នព​ន្យ​ល់ថា៖ «កា​រ​ស​ន្និ​ដ្ឋាននេះផ្អែ​ក​លើ​ទិ​ន្ន​ន័​យ​ដំ​បូ​ង​ពី​កា​រសាកល្បងបង្កើនកម្រិតវ៉ាក់​សាំ​ង ​​BNT162b2 បច្ចុប្បន្ន​ និង​ការ​ធ្វើ​តេស្ត​មន្ទីរ​ពិសោធន៍​»​។

ទោះយ៉ាងណា ​ដូសទី៣​នេះ​ នឹង​មាន​ប្រសិទ្ធ​ភាព​ដូច​គ្នា​បេះ​បិទ​នឹ​ងវ៉ា​ក់សាំ​ង​ Pfizer ដែល​ត្រូវ​បាន​ចែក​ចាយ​នា​ពេល​បច្ចុប្បន្ន ​ហើយ​ក្រុមហ៊ុន​ក៏​កំពុង​ស៊ើប​អង្កេត​ផង​ដែរថា ​តើ​វ៉ាក់សាំង​ក្នុង​ពេល​បច្ចុប្បន្ន​ ដែល​គេ​កំពុង​ធ្វើ​បច្ចុប្បន្ន​ភាព ​មាន​ការ​កែប្រែ​ដល់​ចំណុច​ណា​ ជា​ពិសេស​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​វ៉ារ្យ៉ង់​ដែលតា​។​

ប៉ុន្តែ​អ្នក​វិ​ទ្យាសា​ស្ត្រ​មួយ​ចំនួន​នៅតែ​លើក​ឡើង​ថា ​ដូស​ជំនួយ​នេះ​មាន​កម្រិត​ខ្សោយ​ណាស់ ​ហើយ​ក៏​មិន​ជា​ចាំ​បាច់​សម្រាប់​មនុស្ស​ភា​គ​ច្រើ​នទេ​។ នៅ​ថ្ងៃ​ទី ​៤ ខែ​សីហា ​អង្គការ​សុខ​ភាព​ពិ​​ភពលោកបាន​អំពាវនាវ​ឱ្យ​មា​ន​កា​រ​ផ្អា​ក​ជា​ប​ណ្តោះ​អា​ស​ន្នក្នុង​ការចែក​ចាយ​វ៉ាក់សាំង​នេះ ​រ​ហូត​ដ​ល់​ចុងខែកញ្ញា ដោយ​អះអាង​ថា​ ជា​ការ​ខ្ជះខ្ជា​យ​ធ​ន​ធាន​ និង​ធ្វើ​ឱ្យ​មាន​គម្លាត​នៃ​ការ​ចែក​ចាយ​វ៉ាក់សាំង​នៅ​លើ​ពិភព​លោក​។

ជាក់ស្ដែង​ នៅ​អាហ្វ្រិ​ក​ខា​ងត្បូង​ គិត​មក​ដល់​ត្រឹម​ឆ្នាំ​នេះ ទើប​តែ​បាន​ចែក​ចាយ​វ៉ាក់សាំង​ពេញ​លេញ​ដល់ប្រជាជន​​ចំនួន ១៧,៥ ភាគរយ​នៃ​ប្រជាជន ៧​ លាន​នាក់​ សរុប​របស់​ខ្លួន​ប៉ុណ្ណោះ ដែល​តំបន់​នេះ​ កំពុង​ជួប​ហានិភ័យ​ក្នុង​ការរាតត្បាត​ជំងឺ​ជាខ្លាំង​ និង​កំពុ​ងស្វែ​ង​រ​ក​ការផ្គត់ផ្គង់​វ៉ាក់សាំង​ពី​ប្រទេស​នៅ​ទូទាំង​ពិភព​លោ​ក​។

ដោយឡែក ក្រុមអ្នកវិទ្យាសាស្ត្រ​ឈាន​មុ​​ខ​គេ​រ​បស់​អាមេរិក និង​អ​ន្ត​រជាតិ បាន​និយា​យ​កា​ល​ពីថ្ងៃចន្ទនៅក្នុ​​ង​ទ​ស្ស​នា​វដ្តី The Lancet ថា អ្នក​វិ​ទ្យា​សា​ស្ត្រ​រួ​មទាំង​ម​​ន្រ្តីជា​ន់​ខ្ព​ស់​នៅ​ រដ្ឋបា​​ល​ចំណី​អា​​ហារនិង​ឱសថ​ និ​ង​អ​ង្គ​កា​រ​សុ​ខ​ភា​ព​ពិភព​​លោកបាន​សន្និដ្ឋាន​ថា ដូសជំនួយ​ពិតជាមាន​ប្រសិទ្ធភាព​ក្នុ​ង​ការ​ប្រឆាំង​នឹង​វ៉ារ៉្យង់ដែលតា​ និង​រារាំង​មិន​ឱ្យ​មាន​ការឆ្លង​ជាសហគមន៍​មែន ប៉ុន្តែ​ការ​ចែកចាយ​ដូស​ជំនួយ​ក្នុង​ពេល​នេះ​មិន​មែន​ជា​ពេលវេលា​ស័ក្តិសម​ និង​ជាករណីចាំបាច់​ក្នុង​ការចែ​ក​ចាយ​ដែរ​៕