The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - ព្រះមហាក្សត្រ​ម៉ាឡេស៊ី​សាទរ​នឹង​កិច្ច​ព្រម​​ព្រៀង​ទ្វេភាគី​រវាង​រដ្ឋាភិបាល និង​គណបក្សប្រឆាំង​




ព្រះមហាក្សត្រ​ម៉ាឡេស៊ី​សាទរ​នឹង​កិច្ច​ព្រម​​ព្រៀង​ទ្វេភាគី​រវាង​រដ្ឋាភិបាល និង​គណបក្សប្រឆាំង​

ព្រះមហាក្សត្រ​ម៉ាឡេស៊ី​សាទរ​នឹង​កិច្ច​ព្រម​​ព្រៀង​ទ្វេភាគី​រវាង​រដ្ឋាភិបាល និង​គណបក្សប្រឆាំង​

​កាលពី​ថ្ងៃ​ពុធ ទី ​១៥ កញ្ញា ព្រះមហាក្សត្រ​ម៉ាឡេស៊ី ព្រះ​ចៅ Sultan Abdullah Ahmad Shah បាន​កោតសរសើរ​ចំពោះ​កិច្ចព្រមព្រៀងទ្វេភាគី​ដែល​លោក​ Ismail Sabri Yaakob អាច​បន្ត​កាន់អំណាច​យ៉ាងតិច​ ១១​ ខែ​ទៀត​។​

​ព្រះបរមរាជវាំង បាន​សម្តែង​ក្តី​សង្ឃឹមថា ជាមួយនឹង​ការចុះ​​ហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​នេះ វិបត្តិ​នយោបាយ​នឹង​បញ្ចប់​ភ្លាមៗ ខណៈដែល​សមាជិកសភា នឹងដាក់​ចេញ​នូវ​របៀបវារៈ​នយោបាយ និង​រួបរួមគ្នា​ ដើម្បី​ដោះស្រាយ​បញ្ហា​ការរីក​រាលដាល​ជំងឺ​កូ​វីដ ​១៩​។​

​ក្រោម​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​ស្តីពី​ការផ្លាស់ប្តូរ និង​ស្ថិរ​ភាព​នយោបាយ​ដែល​បាន​ចុះហត្ថលេខា​រវាង​រដ្ឋាភិបាល និង​គណបក្សប្រឆាំង​ Pakatan Harapan (PH) កាលពី​ថ្ងៃទី​ ១៣ កញ្ញា រដ្ឋាភិបាល​បាន​យល់ព្រម​អនុម័ត​កំណែទម្រង់​។ កំណែទម្រង់​នេះ មានដូចជា​កំណត់​អាណត្តិ​នាយករដ្ឋមន្ត្រី​ត្រឹម ១០ ​ឆ្នាំ និង​ហាម​អ្នកតាក់តែង​ច្បាប់​មិន​ផ្លាស់ប្តូរ​គណបក្ស​៕

អត្ថបទគួរចាប់អារម្មណ៍