ក្រុមហ៊ុន​ Pfizer និង Moderna បា​ន​ឱ្យ​ដឹង​ថា​ ប្រសិទ្ធភាព​​ការពារ​របស់​វ៉ាក់សាំង អាច​ថយ​ចុះ​ជាលំដាប់​តាម​ពេល​វេលា​នៃ​ការ​ទទួល​បាន​វ៉ាក់សាំង​ ខណៈក្រុម​​និយតករ​ថ្នាំ​អាមេរិក​កំពុង​រៀប​ចំ​ពិចារណាថា​ តើត្រូ​វ​អ​នុ​​ម័​តក​​ម្មវិធីបង្កើនប្រសិទ្ធភាពដែរឬទេ?​

នៅចំពោះ​មុ​ខ​កិ​ច្ច​ប្រ​ជុំ​ដ៏​សំ​ខាន់​មួយ​នៃ​​គ​ណៈ​ក​ម្ម​កា​រ​ប្រឹ​ក្សាវ៉ា​ក់សាំងរបស់​រដ្ឋបាល​ចំណី​អាហារ និងឱសថ (FDA) កាល​ពី​ថ្ងៃសុក្រ ក្នុង​ការ​ពិភាក្សា​​អំពី​ការ​ផ្ត​ល់ដូស​ជំ​នួយ​ដល់​ប្រជាជន​ ក្រុមហ៊ុន​ Pfizer បាន​ដាក់​របាយការណ៍​សិក្សា​មួ​យ​នៅថ្ងៃពុធដែលមជ្ឍមណ្ឌល​ Kaiser Permanente រដ្ឋកាលីហ្វ័រ នីញ៉ា​​ខា​ងត្បូង​បាន​បញ្ជាក់​ពី​​ប្រសិ​ទ្ធ​ភា​ពវ៉ាក់​សាំង​​ថា នឹង​ថ​យចុះ​តា​ម​ធម្ម​ជា​តិ ​«ដោយមិន​គិត​ពី​វ៉ារ្យ៉ង់​»។

ក្រុមហ៊ុន​ Pfizer បានបង្ហាញទិន្នន័​យ​ដែល​ថា ប្រសិទ្ធ​ភាពនៃ​​ការ​ការពាររបស់​វ៉ាក់សាំ​ងបា​ន​ធ្លា​​ក់​ចុះពី ៦ ទៅ ៨ ខែ ប​ន្ទាប់​​ពីកា​រ​​ចា​ក់វ៉ា​​ក់​សាំ​ង​ទី​​២ និង​ចាប់​ផ្ដើម​មិនសូវមានប្រសិទ្ធភាពប​ន្តិ​​ច​ម្តងៗ ក្នុ​ងរយៈ​ពេល ​២ ​ខែ​បន្ទាប់​។ ប្រសិទ្ធភាពវ៉ាក់សាំ​​ងបា​ន​ធ្លា​ក់​ចុះ​ប្រ​ហែល ៦ ភាគរយរៀង​រា​ល់ ២ ខែ ប​ន្ទា​ប់​ពី​កា​រ​ចាក់​លើក​ទី​២​និង​ធ្លាក់​ចុះ​ពី​ ៩៦,២ ភាគរយ ក្នុ​ង ១ ស​ប្តាហ៍ និង​ធ្លាក់ចុះ​ដល់​ ៨៣,៧ ភាគរយ​ ក្នុង​រយៈ​ពេល ​៤ ​ខែ​ក្រោយ​មក​។​

ក្រុមហ៊ុន​ក៏​បា​ន​ដ​ក​ស្រ​ង់ទិ​ន្ន​ន័​យ​អ៊ី​ស្រាអែលដែ​លប​ង្ហា​ញ​ថា វ៉ាក់សាំង​ដូស​ទី៣ បាន​ស្តារ​ការ​ការពារ​ឡើង​វិញ​រហូតដល់ ៩៥ ភាគរយ ប្រ​ឆាំងមេរោគ​កូវីដ ​១៩។ នេះ​បើ​យោងតាម​ឯកសារដែល​បា​នដាក់បង្ហាញ​ទៅ​រដ្ឋបាល​ FDA។

ដោយឡែក​វ៉ាក់សាំង Moderna ក៏​បាន​ចែក​រំលែ​ក​ទិ​ន្ន​ន័យ​កា​ល​ពីថ្ងៃពុធផងដែ​រថា ​ប្រសិទ្ធភាព​ការពារ​របស់​វ៉ាក់សាំង​ខ្លួន​ក៏​អាច​ធ្លាក់​ចុះ​ក្នុង​រយៈ​ពេលវែង​ដែរ។

អ្នកស្រី Stéphane Bancel នាយកប្រតិបត្តិ​ក្រុមហ៊ុន​ Moderna បាន​និយាយថា៖ «ការ​កើន​ឡើ​ងហា​និភ័យ​ឆ្លង​រោគ​ក្រោយចាក់​វ៉ាក់សាំង​ក៏​កើត​មាន​ឡើង​ដែរ ដោយ​អ្នក​ដែល​បាន​ចាក់​វ៉ាក់សាំង​ កាល​ពីឆ្នាំ​មុ​ន​ អាច​នឹង​រង​​ផ​​ល​ប៉ះ​ពាល់​​នៃកា​​រ​ថ​យ​ចុះនៃ​ភា​ព​ស៊ាំ និង​ត្រូវ​ការ​ដូស​ជំនួយ​ជាចាំបាច់​ ដើ​ម្បី​រ​ក្សា​ក​ម្រិ​ត​នៃ​ការ​ការពា​​រខ្ពស់​»​។

គណៈ​កម្មាធិការ​ប្រឹ​ក្សា​របស់រដ្ឋ​បាល ​FDA នឹងជួ​ប​ប្រ​ជុំ​នៅ​ថ្ងៃសុក្រ ដើម្បី​ស​ម្រេ​ចថា ​​តើ​ត្រូវ​ផ្តល់​អនុសាសន៍ថា ​ឱ្យ​និយ​តក​រ​អនុ​ញ្ញាត​ឱ្យ​ប​ង្កើនកម្រិតថ្នាំ BioNTech/Pfizer ស​ម្រាប់​ប្រជាជន​ប្រភេទ​ណា? រដ្ឋបាល​ FDA បានចុះហត្ថលេខា​​លើវ៉ា​ក់សាំង​​ការ​ផលិត​វ៉ាក់សាំង​ប្រភេទ​ mRNA កម្រិត​ខ្ពស់​ដែល​ផលិត​ដោយ ក្រុមហ៊ុន​ Pfizer និង Moderna សម្រាប់អ្នកដែល​មា​ន​ប្រព័​ន្ធ​ភា​ព​ស៊ាំ​ខ្សោ​យ​។

ឯកសារដែល​ត្រូ​វ​បា​ន​បោះ​ពុ​ម្ព​ផ្សា​យដោ​យរដ្ឋបាល ​FDA បង្ហាញថា ក្រុមហ៊ុន​ ​Pfizer បានស្នើ​សុំ​ឱ្យ​និយតករ​អនុ​ម័​ត​ការចាក់​វ៉ាក់សាំង​រយៈ​ពេល​​ ៦ ខែ​ ប​ន្ទា​ប់​ពី​ពួក​គេ​ទទួល​បាន​វ៉ាក់សាំងដូស​ទី​២​។​

នៅក្នុ​ង​កា​រ​វា​យ​ត​ម្លៃ​ដា​ច់​ដោ​យ​ឡែ​ក​មួ​យទៀត​ ស្ដី​ពី​ទិន្ន​ន័​យ​វ៉ា​ក់​សាំង Pfizer រដ្ឋបាល​ FDA បាន​និយាយ​ថា​ ការថ​យ​ចុះ​​ក​ម្រិត​អ​ង្គ​ប​ដិ​ប្រា​ណ​ក្នុង​ចំ​ណោ​ម​មនុ​​ស្សដែល​បា​ន​ចា​ក់​វ៉ា​ក់សាំង អា​ច​កើត​មក​ពី​ការ​កើនឡើង​ករណី​ច្រើន​ពេក​ ជាពិសេស​នៅរ​ដូ​វក្តៅដោយសារការ​រីករាលដាលវ៉ារ្យ៉ង់ដែល​តា​​។

រដ្ឋបាល បៃដិន បាន​និ​​យា​យថា ខ្លួន​ចង់​​ចា​ប់​ផ្តើ​ម​ដំ​ណើ​​រ​កា​រកម្មវិ​ធី​ចាក់​វ៉ាក់សាំងជំនួយ​នៅ​សប្តាហ៍​ក្រោយ​រួម​ជា​មួយ​ប្រទេស​ជា​ច្រើ​ន​ទៀតដែល​មា​ន​​កា​រ​ព្រួ​យ​បា​រ​ម្ភ​ចំពោះ​ការ​រីករាល​ដាល​លើអ្នកចាក់វ៉ាក់សាំង​ហើយ។ ផែន​កា​រនេះ បាន​បង្ហា​​ញ​ពី​ភា​ព​ច​ម្រូ​ងច​ម្រាស និង​ទា​ក់​ទាញ​កា​​រ​រិះ​គ​ន់ពី​​អ្នកវិ​ទ្យាសាស្ត្រ​អាមេរិ​ក​កំពូល​ ២ រូប។

អ្នកវិទ្យាសាស្ត្រ​ទាំង ២ នោះ​ គឺលោក Philip Krause និងអ្នក​ស្រី Marion Gruber បាន​សហការ​គ្នាប​ង្កើត​របាយកា​រ​ណ៍​មួ​យ​នៅ​ស​ប្តា​ហ៍នេះ ដែល​បាន​សន្និដ្ឋាន​ថា​ មិន​មាន​ភ័ស្តុតាង​គ្រប់​គ្រាន់ ដើម្បី​បង្ហាញ​អំពី​ភា​ព​ត្រឹ​ម​ត្រូ​វ​នៃ​ក​ម្ម​វិ​ធី​លើ​កក​ម្ពស់​ការ​ផ្គត់​ផ្គង់​ដូស​ជំនួយ ខណៈ​ការ​ផ្គត់​ផ្គង់​វ៉ាក់សាំង​នៅ​ទូទាំង​ពិភព​លោក​កំពុង​មាន​ភាព​តឹង​រឹ​ង​នៅ​ឡើយ​។

អ្នក​ស្រី Angela Hwang ប្រធានក្រុមហ៊ុន Pfizer Biopharmaceuticals Group លើក​ឡើង​​ថា ទិន្នន័យដែល​មា​ន​អា​ច​​គាំ​ទ្រ​ដ​ល់​ក​ម្ម​វិ​ធី​លើ​ក​ក​ម្ព​ស់​កា​រ​កា​រ​ពា​រ​សា​ធា​រ​ណជន និង​ជួ​យ​ប​ញ្ច​ប់​កា​រ​រីក​រាល​ដាល​នៃ​ជំ​ងឺ​រា​ត​ត្បា​តនេះ​ និង​រក​ឃើញ​ក្នុង​ពេល​ឆាប់​ៗ​នេះ​៕