ប៉ូលិស​កា​ពី​តូ​ល​សហ​រ​ដ្ឋ​អា​មេរិកបាន​និ​យា​យ​នៅថ្ងៃ​ពុធថា ​ខ្លួនបា​ន​សុំ​ឱ្យ​មន្ទីរប​ញ្ចកោណ​ដាក់​ពង្រាយ​​ឆ្មាំ​ជាតិ​ក្នុងករណីដែលមាន​ការ​ជួប​ជុំ​ធ្វើ​បាតុកម្ម​ដូច​ ការធ្វើ​កុបកម្ម​ដោយ​ក្រុម​គាំទ្រ​លោក​ ត្រាំ ​កាលពី​​ថ្ងៃទី ៦ ខែមករា។

នាយកដ្ឋាន​នេះ​ បាន​និ​យា​យ​នៅក្នុង​ធ្វី​ធើរថា ខ្លួនបា​ន​សុំ​ឱ្យ​ក្រ​សួ​ង​កា​រ​ពា​រ​ជាតិ​ផ្ដល់​កង​កម្លាំង​បន្ថែម ​ដើម្បី​គាំទ្រ​ដល់​ឆ្មាំ​ជាតិក្នុង​ករណី​ចាំបាច់។

ប្រភព ២ បាន​ប្រាប់សារព័ត៌មាន​ NBC News នៅព្រឹកថ្ងៃពុធថា ការ​ប្រ​កា​ស​នេះ បា​ន​កើ​ត​ឡើ​ង​​ប៉ុ​ន្មា​ន​ម៉ោង​មុ​ន​ពេ​ល​កា​រ​សា​ង​ស​ង់​រ​ប​ង​​ជុំ​វិ​ញកា​ពី​តូ​ល​ ដែល​គ្រោង​នឹងចាប់​ផ្តើមនាំ​ពេល​ខាង​មុខ​។ ការ​ដំឡើង ​របង​នេះ​ នឹង​ចា​ប់​ផ្តើម​នៅ​ម៉ោ​ង ៨ និង ៣០ នាទីយប់ម៉ោង​នៅអាមេរិក​។

មន្រ្តីក្រសួងសន្តិសុ​ខ​មា​តុ​ភូមិបាន​​និ​យា​យ​ថា​ ការ​ប្រ​មូ​លផ្តុំ​ហៅថា ​«Justice forJ6» ដែល​រៀប​ចំ​ឡើង ដោយ​អ​តី​​ត​បុ​គ្គ​លិ​ក​យុ​ទ្ធ​នា​​កា​រ​ស​ម្រា​ប់​អ​តី​ត​ប្រ​ធា​នា​ធិ​បតី​​​ ដូ​ណា​ល់ ត្រាំ​ ត្រូវ​បាន​គេរំ​ពឹ​ងថា នឹង​ទាក់​ទាញ​ម​នុ​ស្ស​ប្រ​ហែល ៧០០ នាក់ នៅខាងក្រៅអាគារ​កា​​ពី​តូ​ល​សហ​រដ្ឋអា​មេ​រិក៕