​នាយករដ្ឋមន្ត្រី​អង់គ្លេស​លោក Boris Johnson នៅ​ថ្ងៃ​ពុធ​បានតែងតាំង​គណៈរដ្ឋមន្ត្រី​ថ្មី​មួយ​ដើម្បី​កែប្រែ​រដ្ឋាភិបាល Brexiteer របស់ខ្លួន បន្ទាប់ពី​មាន​ភាពចម្រូងចម្រាស​ទា​ក់​ទង​នឹង​រឿង​កូ​វីដ​ ១៩ អា​ហ្វ​ហ្គា​នី​ស្ថាន និង​ពន្ធគយ​ដែល​ធ្វើឱ្យ​រដ្ឋមន្ត្រីការបរទេស​លោក Dominic Raab ​ធ្លាក់ចុះ​ពី​តំណែង​រដ្ឋមន្ត្រីការបរទេស​។​

​លោក ​Raab ត្រូវបាន​ផ្លាស់ប្តូរ​ទៅជា​លេខាធិការ​យុត្តិធម៌​ប៉ុន្តែ​នឹង​រក្សា​តួនាទី​ជា​ឧបនាយករដ្ឋមន្ត្រី​ដដែល​។ អតីត​មេ​ធា​វី​ដែល​តំណាងឱ្យ​លោក​ Johnson កាលពី​ខែមេសា ឆ្នាំមុន​បាន​ប្រឈម​នឹង​ការរិះគន់​ជា​បន្តបន្ទាប់​ចំពោះ​ការដោះស្រាយវិបត្តិ​អា​ហ្វ​ហ្គា​នី​ស្ថាន​របស់គាត់​។​

​រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​លោក Liz Truss ដែលជា​អ្នកធ្វើ​កិច្ច​​ព្រមព្រៀង​ជាច្រើន​ចាប់តាំងពី​ការចាកចេញ​របស់​ចក្រ​ភព​អង់​គ្លេ​ស​ពី​សហភាព​អឺរ៉ុប​ Brexit កាលពី​ខែមករា និង​ត្រូវ​ឡើង​ជំនួស​តំណែង​លោក​វិញ​។

​ដោយឡែក លោក​ Michael Gove ជា​មន្ត្រី​តែងតាំង​ក្នុង Brexit នឹងត្រូវ​ជំនួស​តំណែង​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ លោក Priti Patel ដែលជា​មន្ត្រី​តែងតាំង​ក្នុង ​Brexite​ ដ៏​សំខាន់​ម្នាក់ទៀត​ដែល​កំពុង​ស្ថិតនៅក្រោម​សម្ពាធ ទាក់ទិន​នឹង​ករណី​កំណើន​ការធ្វើ​ចំណាកស្រុក​ពី​ប្រទេស​បារាំង​៕