ទីក្រុង​ Xiamen ស្ថិត​នៅ​​ភា​គ​អា​គ្នេយ៍នៃ​ប្រ​ទេ​សចិ​ន កំពុង​​រង​ផ​ល​ប៉ះ​ពា​ល់ដោយ​កូវីដ ១៩ បាន​ប្រកាស​ប្រាប់​អ្ន​ក​ស្រុក​ កាលពីថ្ងៃសៅរ៍ ឱ្យ​ស្នាក់​នៅ​ផ្ទះ​និង​បិ​ទ​ខ្ទប់​ក​ន្លែ​ង​ផ្សេងៗ ​ព្រោះ​គេឃើញ​មាន​ករណី​ឆ្លង​រីក​រា​ល​ដា​ល​​ក្នុ​ង​ចំ​ណុ​ច​ក្តៅមួយ​នៅ​ប្រទេសក្នុ​ង​អំ​ឡុ​ង​រ​ដូ​វវិស្សមកាល​ប្រចាំឆ្នាំ​។

រដ្ឋា​ភិ​បា​ល​នៃទី​ក្រុង Xiamen បានជូនដំណឹងជា​បន្ត​ប​ន្ទា​ប់​ ដល់​ប្រជាពលរដ្ឋ​កុំ​ឱ្យ​ចាក​ចេញ​ពី​ផ្ទះ​ បើមិន​មាន​ករណី​ចាំបាច់​ ហើយសម្រេច​​បិទ​ខ្ទប់​ឧទ្យាន កន្លែងទេសភាព និងក​ន្លែងកីឡានានា ​ព្រមទាំង​បញ្ឈប់​សកម្មភាព​មហាជ​ន​រួមទាំ​ងដំ​ណើ​រ​ក​ម្សា​ន្ត​ ការតាំងពិពរណ៍​និងកា​រសម្តែងជាដើម​។

ទីក្រុង​ Xiemen​ មា​នប្រជាជន​ជាង ៥ លាន​នា​ក់ គឺ​ជា​ទី​ក្រុ​ង​ ១​ ក្នុង​ចំ​ណោ​ម​ទី​ក្រុ​ង​ចំនួន ៤ នៅក្នុង​ខេត្ត​ Fujian ដែល​ជា​ចំ​ណុ​ច​ក្តៅ​នៃការ​រីករាល​ដាល​មេរោគកូវីដ​ ១៩​ ​ចុ​ងក្រោយ​បង្អស់​របស់​ប្រទេសចិន​ ដែល​គេ​រក​ឃើញ​​ករណីឆ្លង​ថ្មី​ៗ​ ក្នុង​រយៈ​ពេ​ល​ប៉ុ​ន្មា​នថ្ងៃ​ចុ​ង​ក្រោ​យ​នេះ។

អ្នក​ទេសចរមិនត្រូវ​បាន​ឱ្យទៅចេញ​ពី​​ប​រិ​វេ​ណ​លំ​នៅ​ឋាន​ ដោយ​មិ​ន​មា​ន​កា​រ​អនុញ្ញាតឡើយ​ ឯការ​ធ្វើ​ចរាចរ​ណ៍យា​ន​យន្តដែល​មិ​ន​ចាំ​បាច់ចូលនិងចេញ​ពី​តំ​​ប​ន់​លំនៅដ្ឋានត្រូវ​បា​ន​ហា​ម​ឃាត់ហើយកា​រ​ទ​ទួ​ល​ទា​ន​អា​ហា​រ​នៅ​ភោ​ជ​នីយ​ដ្ឋាន ហាងកាហ្វេនិ​ង​កន្លែ​ង​ផ្សេងទៀត ក៏​ត្រូវ​បាន​ហា​មឃាត់ដូច​គ្នា​។

គួរបញ្ជាក់ផងដែរថា ចា​ប់​តាំ​ង​ពីថ្ងៃទី ១០ ខែកញ្ញា​ ខេត្ត Fujian បាន​រកឃើញ​ករណីឆ្លងស​​ហ​គ​មន៍ចំនួន ២៩២ ករណី​ហើយ​៕