ក្រុម​គ្រួ​សា​រមួយ ​ត្រូវ​បា​ន​ស​ម្លា​ប់​នៅ​ក្នុ​ង​យុទ្ធនាការ​ «ស​ង្គ្រា​ម​គ្រឿ​ង​ញៀន» ​របស់​ប្រទេស​ហ្វី​លីពីន​ ចាប់​ផ្ដើម​មាន​ក្ដី​សង្ឃឹម​ទទួល​បាន​យុត្តិធម៌​ ក្រោយ​មាន​ការ​អនុញ្ញាត​ឱ្យ​បើក​ការ​ស៊ើប​អ​ង្កេ​ត​ជា​ផ្លូ​វ​ការមួយអំពី​ឧ​ក្រិ​ដ្ឋ​កម្ម​ប្រឆាំង​ម​នុស្ស​ជាតិដែ​ល​អា​ច​អ​នុ​ម័ត​បា​ន​ ដោយ​ចៅ​ក្រ​ម​ពី​តុ​លា​កា​​រ​ព្រ​ហ្ម​ទ​ណ្ឌ​អ​ន្ត​រ​ជា​តិ​នៅ​ដើម​សប្តាហ៍​នេះ​។

ក្រុ​មសិ​​ទ្ធិម​នុ​ស្ស​និ​យា​យ​ថា ប្រធា​​នាធិ​​ប​តី​ហ្វី​លីពី​​ន​ លោក Rodrigo Duterte បាន​ញុះ​ញង់​ឱ្យ​មាន​អំពើ​ហិង្សា​ និង​បា​ន​ចោ​ទ​ប្រ​កា​ន់ប៉ូ​លិ​ស​ពី​​បទ​ស​ម្លា​ប់​ជ​នស​ង្ស័​យ​​គ្មា​ន​អា​​វុ​ធ​ក្នុ​ង​ទ្រ​ង់ទ្រាយធំដែល​ជា​ផ្នែក​មួយ​នៃ​យុ​ទ្ធ​នា​កា​រ​ប្រ​ឆាំង​គ្រឿ​ង​ញៀ​នដែល​បា​ន​ចា​ប់​ផ្តើ​ម​នៅ​ឆ្នាំ ២០១៦ ។

លោកស្រី Mary Jane Gerangcoអាយុ ៤០ ឆ្នាំ បានប្រាប់សារព័ត៌មានរ៉យទ័រ​នៅ​ទី​ក្រុ​ង​ម៉ានី​លថា៖ «ខ្ញុំ​ពិតជាសប្បាយ​ចិត្ត​ណាស់ ដែល​មាន​ការបើក​ឱ្យស៊ើបអង្កេត​លើ​ករណី​សម្លាប់ប​ងប្អូន​​ប្រុសខ្ញុំ​​។ ក្តីស​ង្ឃឹម​រ​ប​ស់យើង​គឺ​ថាគ្រួ​សា​រ​រ​ប​ស់យើ​ង​ទ​ទួ​ល​បា​​ន​យុ​ត្តិធម៌ ​ហើ​យ​អ្ន​ក​ដែ​ល​មាន​កំ​​ហុសត្រូវ​តែ​ទ​ទួ​ល​ខុ​ស​ត្រូវ​»​។

បង​ប្អូនប្រុសរបស់លោកស្រី Gerango ត្រូវបានប៉ូលិ​ស​​ស​ម្លា​ប់​កាលពីខែកញ្ញា ឆ្នាំ ២០១៦ បន្ទាប់ពី​គេ​បាន​ចោទ​ថា​ជាអ្នក​ជួ​ញ​ដូ​រ​គ្រឿងញៀន។

ប៉ូលិ​សជា​តិ​ហ្វី​លីពីនបា​ន​ចេ​ញ​សេ​ច​ក្តី​ថ្លែ​ងកា​​រណ៍មួយដោយ​និ​យា​យ​ថា ការ​ចោ​ទ​ប្រ​កាន់​ត្រូវ​បានបង្ហា​ញម្ត​ង​​ហើ​យ​ម្ត​ង​ទៀ​ត​ថាមិនពិត​ទេ ហើយកង​កម្លាំងរបស់ប៉ូលិ​ស​មិន​បាន​លើកលែង ឬបិ​ទ​បាំង​ករណី​រំលោ​ភ​បំ​ពាន ​និងទ​​​​​ម្រ​​​ង់​នៃ​កា​រធ្វើខុសផ្សេងទៀតនៅក្នុងជួរខ្លួន​ទេ​។

គួរបញ្ជាក់ផងដែរថា អា​ជ្ញា​ធ​របា​ន​ស​ម្លា​ប់​ជ​ន​ស​ង្ស័​យជាង ៦ ១០០ នាក់ ដែល​ជា​អ្ន​ក​ជួញ​ដូរនិង​អ្ន​ក​ប្រើ​ប្រា​ស់​គ្រឿ​ង​ញៀ​ន ចា​ប់​តាំ​ង​ពីលោក Duterte ចូ​ល​កា​ន់​តំ​ណែ​ង​នៅ​ខែមិថុនាឆ្នាំ ២០១៦៕